|
គំរោងការរដ្ឋអំណាចនគរទីក្រុងហូជីមិញ៖សមស្របទៅនឹងលក្ខណៈពិសេសសេដ្ឋកិច្ចសង្គម (saigonnews.vn) |
Vovworld-តាមរយៈស្ថានភាពជាក់ស្ដែងនៅទីក្រុងហូជីមិញ រូបសណ្ឋានរៀបចំក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនតាមច្បាប់នាបច្ចុប្បន្នមិន
ទាន់មានការបែងចែកច្បាស់លាស់ក្នុងការគ្រប់គ្រងរដ្ឋបាលរដ្ឋនៅនគរជាមួយ
ជនបទនៅឡើយ។ ជាសារវន្ត សមត្ថកិច្ចរូបសណ្ឋានរៀបចំរដ្ឋអំណាចនៅនគរ
និងជនបទនៅទីក្រុងហូជីមិញមិនខុសពីគ្នា។
ផ្លាស់ប្តូរថ្មីការចាត់តាំងក្បាលម៉ាស៊ីនឲ្យសមស្របនឹងនិន្នាការអភិវឌ្ឍន៍
តាមគំរោងរដ្ឋអំណាចនគរទីក្រុងហូជីមិញជារបៀបរដ្ឋអំណាចដំបន់នៅនគរ
ពិសេស ដែលត្រូវបានរៀបចំឡើងឲ្យសមស្របនឹងលក្ខណៈពិសេសអភិវឌ្ឍន៍និង សំណូមពរនៃដំបន់នីមួយៗ។ រដ្ឋអំណាចទីក្រុងហូជីមិញមានក្រុមប្រឹក្សាប្រជាជន
និងគណៈកម្មាធិការប្រជាជនត្រូវបានរៀបចំជា២ថ្នាក់ (តាមការកំណត់នាបច្ចុប្បន្ន
គឺ៣ថ្នាក់) រួមមានថ្នាក់ទីក្រុងក្រោមឧវាទមជ្ឈឹមនិងថ្នាក់មូលដ្ឋាន។
រីឯខ័ណ្ឌចំនួន១៣ក្នុងទីក្រុងមិនបង្កើតរដ្ឋអំណាចទេតែនោះទីនោះគឺត្រឹមតែ
មានស្ថាប័នដំណាងរដ្ឋបាលរបស់ថ្នាក់លើ។ នៅទីក្រុងថ្មីចំនួន៤ និងដំបន់ជនបទ នៅសេសសល់នឹងរៀបចំជាឃុំទីរួមស្រុកដោយមានរដ្ឋអំណាចមូលដ្ឋាននឹងរដ្ឋ
អំណាចទីក្រុងផ្កាយរណបចំនួន៤។
ប្រសិនបើគំរោងត្រូវបានលាតត្រដាងអនុវត្ត ប្រការងាយឃើញបំផុតគឺក្បាល់ម៉ាស៊ីននឹងបានបន្ធូជាច្រើន កំណែទម្រង់រដ្ឋបាលច្រើនជាង។ លោកស្រី Nguyen
Thi Quyet Tam លេខារងគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ខណៈដែលប្រជាជនចូលមករដ្ឋអំណាចនឹងដោះស្រាយតែម្ដងមិនចាំបាច់
បញ្ជូនឯកសារសូមមតិថ្នាក់នីមួយៗទៀត។ មិនដូចជាបច្ចុប្បន្នគឺរដ្ឋអំណាច៣ថ្នាក់
ទៅសង្កាត់ឡើងខ័ណ្ឌ ឡើងទីក្រុង ប្រជាជនត្រូវរងចាំ។ ឥឡូវនេះរដ្ឋអំណាច១ថ្នាក់ មានស្ថាប័នដំណាង ជួបស្ថាប័នដំណាងចាត់ទុកគឺរដ្ឋអំណាចបានដោះស្រាយ។”
ទីក្រុងហូជីមិញបានស្នើរមជ្ឈឹមបែងចែកថ្នាក់យ៉ាងខ្លាំងដើម្បីបង្កើនចរិតលក្ខណៈម្ចាស់ការទទួលខុសត្រូវដោយខ្លួនឯងក្នុងក្របខ័ណ្ឌប្រគល់សិទ្ធិជាមួយ
រាល់សំណូមពរអនុវត្តអភិវឌ្ឍន៍នគរ។ លោក Nguyen Duy Thang អនុរដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ អនុប្រធានគណៈកម្មាធិការបញ្ជាមជ្ឈឹមកសាងគំរោងពិសោធន៍រូបសណ្ឋានរៀបចំរដ្ឋអំណាចនគរបានឲ្យដឹងថា៖
“បណ្ដាបញ្ហាបែងចែកថ្នាក់កំណត់ច្បាស់ការងារអ្វីរបស់មជ្ឈឹម ការងារអ្វីមជ្ឈឹមនិងដំបន់ធ្វើការរួមរឺមជ្ឈឹមប្រគល់សិទ្ធិឲ្យដំបន់។ ដំបន់មានសិទ្ធិដោយឡែកអ្វីលើ
មូលដ្ឋានវិស័យហិរញ្ញវត្ថុ ថវិការ សេដ្ឋកិច្ច វិនិយោគជាដើម។ ប្រការនេះដើម្បីរួមចំណែករៀបចំសមស្របរដ្ឋអំណាចដំបន់។”
ដាក់ផលប្រយោជន៍របស់ប្រជាជនជួរមុខ
តាមគំរោង ដោយសារខ័ណ្ឌចាស់ចំនួន១៣មិនរៀបចំក្រុមប្រឹក្សាប្រជាជន ដោយហេតុនេះទីក្រុងស្នើរមជ្ឈឹមអនុញាត្តឲ្យបង្កើនបរិមាណដំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងពី៩៥ឡើង២០០នាក់ (ក្នុងនោះមានដំណាងឯកទេសប្រមាណ
៣៥%)។ សំណើរនេះសំដៅបង្កើនតួនាទីប្រជាធិបតេយ្យដំណាងរបស់ប្រជាជននិងតួនាទីឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជននៅដំបន់មិនរៀបចំក្រុមប្រឹក្សា
ប្រជាជន។
រួមជាមួយនោះ កសាងរដ្ឋអំណាចនគរត្រូវនឹងអត្តចរិតនៃរដ្ឋអំណាចមួយ
របស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន។
ទីក្រុងហូជីមិញជានគរពិសេសមានតួនាទីសំខាន់ចំពោះដំបន់ភាគខាងត្បូង
និងទូទាំងប្រទេស ដោយហេតុនេះ ការរៀបចំរដ្ឋអំណាចនគរសមស្របនឹងនិន្នាការរួមនៃសម័យកាលជាការបោះជំហានសំខាន់។ គំរោងនេះក្នុងពេលដែលបានរដ្ឋ
សភាអនុម័តនឹងបង្កើតកំលាំងពលំសំរាប់ទីក្រុងអភិវឌ្ឍន៍យ៉ាងលឿន ពង្រឹងមូលដ្ឋានចាំបាច់ឲ្យរដ្ឋអំណាចមួយពិតប្រាកដរបស់ប្រជាជនដោយប្រជាជនដើម្បី
ប្រជាជន៕