រដ្ឋសភានីតិកាលទី១៤បន្តគូសសញ្ញាថ្មីក្នុងដំណើរការអភិវឌ្ឍន៍របស់ រដ្ឋសភាវៀតណាម

VOVworld
Chia sẻ
(VOVworld)-នៅក្នុងសម័យបើកកិច្ចប្រជុំលើកទី១រដ្ឋ
សភាវៀតណាមនីតិកាលទី​១៤នាថ្ងៃទី២០កក្កដានោះ
អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong
បានអញ្ជើញថ្លែងបទសន្ទរកថាសំខាន់ៗ ស្តីពីភារកិច្ច
ស្នូលនៅក្នុងកិច្ចប្រជុំលើក នេះ ព្រមទាំងទិសដៅអភិវឌ្ឍន៍របស់រដ្ឋសភាក្នុងអាណត្តិ៥ឆ្នាំ២០១៦-២០២១។

(VOVworld)-នៅក្នុងសម័យបើកកិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាល
ទី​១៤នាថ្ងៃទី២០កក្កដានោះ អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong
 បានអញ្ជើញថ្លែងបទសន្ទរកថាសំខាន់ៗ ស្តីពីភារកិច្ចស្នូលនៅក្នុងកិច្ចប្រជុំលើក
 នេះ ព្រមទាំងទិសដៅអភិវឌ្ឍន៍របស់រដ្ឋសភាក្នុងអាណត្តិ៥ឆ្នាំ២០១៦-២០២១។  

រដ្ឋសភានីតិកាលទី១៤បន្តគូសសញ្ញាថ្មីក្នុងដំណើរការអភិវឌ្ឍន៍របស់ រដ្ឋសភាវៀតណាម - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញថ្លែងសន្ទរកថានៅក្នុង
កិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤

      បទសន្ទរកថារបស់លោក Nguyen Phu Trong បានផ្តោតសំខាន់ទៅលើមុខ
ងារកសាងប្រព័ន្ធច្បាប់ លើកកំពស់គុណភាព ប្រសិទ្ធិភាពនៃការងារឃ្លាំមើល
 កំពូល ប្រសិទ្ធិភាពនៃសកម្មភាពកិច្ចការបរទេស លើកកំពស់ប្រសិទ្ធិភាពនៃសិទ្ធិ
ឃ្លាំមើលសម្រាប់សមាជិកសមាជិកាសភាម្នាក់ៗក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា
 របស់រដ្ឋសភាផងដែរ។

        ខំប្រឹងប្រែងដល់ឆ្នាំ២០២០មានក្រមច្បាប់គ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវ
ការ កសាងប្រទេសជាតិ

        អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ភារកិច្ចចម្បង
របស់រដ្ឋសភានីតិកាលទី១៤ គឺត្រូវប្រមូលផ្តុំកសាងនិងពង្រឹងប្រព័ន្ធច្បាប់ដោយ
ឯកភាពនិងព្រមៗគ្នា។ ចង់បានដូច្នេះ រដ្ឋសភាគប្បីសកម្មថែមទៀតក្នុងការលើក
 កំពស់គុណភាពនៃការតាក់តែងច្បាប់ ធានាឲ្យបានល្អលក្ខណៈប្រជាធិបតេយ្យ
និងតម្លាភាពរបស់ប្រព័ន្ធច្បាប់។ លោក Nguyen  Phu Trong ថ្លែងថា៖

        “គប្បីប្រមូលផ្តុំលើវិស័យកសាងនីតិរដ្ឋ ធានាសិទ្ធិមនុស្ស សិទ្ធិរបស់ពលរដ្ឋ
 យកចិត្តទុកដាក់លើប្រព័ន្ធច្បាប់អំពីដីធ្លី ធនធានធម្មជាតិ ហិរញ្ញវត្ថុ រូបីយវត្ថុ បច្ចេក
 វិទ្យា អប់រំនិងបណ្តុះបណ្តាល។​ក្នុងការកសាងប្រព័ន្ធច្បាប់ ត្រូវរក្សាឲ្យបានរឹងមាំ
នូវគោលជំហរនិងគោលមាគ៌ារបស់បក្ស ជាពិសេសយកចិត្តទុកដាក់ការស្រាវ
ជ្រាវបទពិសោធន៍ពីប្រទេសដទៃ ដើម្បីទទួលយកដោយមានការជ្រើសរើសឲ្យ
សមស្របទៅនឹងស្ថានភាពជាក់ស្តែងនៅវៀតណាម”។

        លើកកំពស់ប្រសិទ្ធិភាពការងារឃ្លាំមើល គុណភាពសម្រេចរាល់បញ្ហា
សំខាន់ៗរបស់ប្រទេសជាតិ ជម្រុញខ្លាំងសកម្មភាពកិច្ចការបរទេស

        រដ្ឋសភានីតិកាលទី១៤គប្បីលើកកំពស់គុណភាពឃ្លាំមើល តាមរយៈការឃ្លាំ
មើលទាន់ពេលវេលា រកឃើញនិងដាក់សំណើរដើម្បីមានការកែសម្រួលកំហុស
ក្នុងដំណើរការអនុវត្តនោះ។​សកម្មភាពឃ្លាំមើលត្រូវផ្តោតសំខាន់លើបណ្តាបញ្ហា
ក្តៅគគុកដែលបានប្រជាជននិងអ្នកបោះឆ្នោតយកចិត្តទុកដាក់។​

រដ្ឋសភានីតិកាលទី១៤បន្តគូសសញ្ញាថ្មីក្នុងដំណើរការអភិវឌ្ឍន៍របស់ រដ្ឋសភាវៀតណាម - ảnh 2
សមាជិកសមាជិកាសភានីតិកាលទី១៤នៅក្នុងកិច្ចប្រជុំលើកទី១


        តាមលោកអគ្គលេខាបក្ស Nguyen Phu Trong រដ្ឋសភានីតិកាលទី១៤ត្រូវ
លើកកំពស់ការទទួលខុសត្រូវនិងលើកកំពស់គុណភាពសម្រេចរាល់បញ្ហាសំខាន់
 ៗរបស់ប្រទេសជាតិ ជាពិសេសគឺបញ្ហាស្តីពីសេដ្ឋកិច្ច សង្គម ថវិការជាតិ និងអំពី
រាល់គម្រោងការសំខាន់ៗដែលជះឥទ្ធិពលខ្លាំងទៅលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
 ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើផលប្រយោជន៍របស់អ្នកបោះឆ្នោត ដល់វិ
ស័យការពារជាតិ និងធានាផលប្រយោជន៍រួមរបស់ជាតិ។

        នៅក្នុងកិច្ចប្រជុំលើកនេះ រដ្ឋសភានឹងដំណើការបោះឆ្នោតឬអនុម័តដំណែង​
ដឹកនាំសំខាន់នៃស្ថាប័នរដ្ឋអាណត្តិ២០១៦-២០២១។ លោក Nguyen Phu Trong
បានស្នើរឲ្យសមាជិកសមាជិកាសភាធ្វើការពិភាគ្សាយ៉ាងហ្មត់ចត់ដើម្បីជ្រើសរើស
បានអ្នកដែលសក្តិសមទៅនឹងដំណែងដឹកនាំស្នូលរបស់ស្ថាប័នរដ្ឋសភា រដ្ឋ និង
រដ្ឋាភិបាល។ ស្តីពីកិច្ចការការទូត លោក​Nguyen Phu Trong អញ្ជើញផ្តល់
អនុសាសន៍ថា៖

        “បន្តជម្រុញសកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភា រួមចំណែកអនុវត្តល្អ
ប្រកបដោយប្រសិទ្ធិភាពនូវគោលមាគ៌ាកិច្ចការបរទេសបើកទូលាយ ពហុបែប
ពហុភាគីនៃទំនាក់ទំនងកិច្ចការបរទេសរបស់បក្ស រដ្ឋនិងប្រជាជន។ បង្កើនការ
 ងារកិច្ចការបរទេសទ្វេភាគីបង្កើតឡើងការផ្លាស់ប្តូរវិជ្ជមានក្នុងទំនាក់ទំនងមិត្ត
ភាព សហប្រតិបត្តិការជាមួយរដ្ឋសភានៃប្រទេសនានា និងជម្រុញសកម្មភាពកិច្ច
 ការបរទេសពហុភាគីនៅបណ្តាវេទិកាតំបន់និងអន្តរជាតិ”។

        លើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាពរបស់ស្ថាប័នរដ្ឋសភា សមាជិក
​សមាជិកាសភា

        តាមលោកអគ្គលេខាបក្សថា គុណភាពនៃសកម្មភាពរបស់រដ្ឋសភាផ្អែកទៅ
លើស្ថាប័នរបស់រដ្ឋសភានិងសមាជិកសមាជិកាសភា។​តាមនោះ ត្រូវបន្តការផ្លាស់
 ប្តូរថ្មី លើកកំពស់ប្រសិទ្ធិភាពសកម្មភាពរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
 ។ ស្តីពីបុគ្គលសមាជិកសមាជិកាសភាម្នាក់ៗនោះ លោក Nguyen  Phu Trong
សង្កត់ធ្ងន់ថា៖

        “ចំពោះបុគ្គលសមាជិកសមាជិកាសភាវិញ ទោះបីជាក្នុងមុខងារណាក៏​ដោយ
 ក៏ត្រូវមានមនសិការគ្រប់គ្រាន់អំពីសិទ្ធិនិងការទទួលខុសត្រូវជាតំណាង របស់ប្រ
ជាជន ម្ចាស់ការរួមចំណែកកម្លាំងពលំ បញ្ញាស្មារតី និងរួមចំណែកលើកកំពស់ ប្រ
សិទ្ធិភាពនៃសកម្មភាពរបស់រដ្ឋសភានិងស្ថាប័នក្រោមឱវាទរដ្ឋសភា។ រួម ជាមួយគ្នា
នោះ ត្រូវលើកកំពស់លក្ខណៈសម្បត្ដិនិងប្រឆាំងជំទាស់អំពើពុករលួយ ខ្ជះខ្ជាយនិង
អំពើអសកម្មដទៃទៀត”។

        អគ្គលេខាបក្សលោក Nguyen Phu Trong ជឿជាក់ថា រដ្ឋសភានីតិកាលទី ១៤
នឹងរកបានវិធីសាស្ត្រលេចធ្លោ ផ្លាស់ប្តូរថ្មីខ្លឹមសារ និងបែបផែនធ្វើសកម្មភាព
ជាច្រើនដើម្បីអនុវត្តប្រកបដោយជោជគ័យនូវកាតព្វកិច្ចរបស់ខ្លួន បន្តគូសសញ្ញា
ថ្មីចូល ក្នុងប្រវត្តិសាស្ត្រដ៏រុងរឿងនិងដំណើរការវិវឌ្ឍន៍របស់រដ្ឋសភាវៀតណាម៕

ប្រតិកម្មទៅវិញ