រដ្ឋាភិបាលវៀតណាមអះអាងនូវការប្តេជ្ញាចិត្តបញ្ជាដឹកនាំការអភិវឌ្ឍន៍ប្រទេសជាតិ

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលវៀតណាមបានអះអាងនូវការប្តេជ្ញាចិត្តរក្សាយ៉ាងរឹងមាំនូវគោលដៅកំណើនក្នុងឆ្នាំ ២០២០ បើទោះបីជាជំងឺរាតត្បាតរលាកផ្លូវដង្ហើម ដែល បង្កឡើងដោយវីរុស SARS - COV – 2 កំពុងជះឥទ្ធិពលជាក់ស្ដែងដល់ខឿនសេដ្ឋកិច្ចវៀតណាម និងដៃគូពាណិជ្ជកម្មនានារបស់វៀតណាមក៏ដោយ។ 
រដ្ឋាភិបាលវៀតណាមអះអាងនូវការប្តេជ្ញាចិត្តបញ្ជាដឹកនាំការអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1(ប្រភព៖ កាសែតហិរញ្ញវត្ថុ)

ដំណោះស្រាយជាច្រើនត្រូវបាននាំចេញ ហើយសំណើរជាច្រើនក៏ត្រូវបានអនុវត្តន៍ដែរ សំដៅទប់ទល់ប្រកបដោយភាពបត់បែនចំពោះ ស្ថានភាពជាក់ស្តែង។ការវិវត្តទាំងនេះបានសរឲ្យឃើញថា វៀតណាមមិនត្រឹមតែមានប្រតិកម្មយ៉ាងឆាប់រហ័ស ដើម្បីប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប៉ុណ្ណោះទេថែមទាំងកំពុងប្រតិកម្មយ៉ាងឆាប់រហ័សអំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងផលិតកម្ម ដើម្បីជំនះពុះពារលើផលវិបាកដោយសារជំងឺរាតត្បាតនេះផងដែរ។

ការបញ្ជាណែនាំដោយព្រមៗគ្នា

នៅក្នុងសម័យកិច្ចប្រជុំសម្របសម្រួលសេដ្ឋកិច្ច សង្កម ចាប់ពីដើមឆ្នាំ ២០២០ មក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងជាច្រើនលើកច្រើនសារថា វៀតណាមមិនលើកបញ្ហាកែប្រែបទដ្ឋានកំណើនក្នុងឆ្នាំ ២០២០ ឡើយ។ ជាក់ស្ដែង នៅក្នុងសម័យប្រជុំរដ្ឋាភិបាលប្រចាំខែ មករាឆ្នាំ ២០២០ (ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ៥ ខែកុម្ភៈ) នោះ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ វៀតណាមមានជំនឿជាក់យ៉ាងមុតមាំចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់វៀតណាមក្នុងបរិបទដែលមានការលំបាក សាកល្បងជាច្រើន។ ក្នុងស្មារតីនេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំដល់ក្រសួង ស្ថាប័នបន្តនាំចេញដំណោះស្រាយ រៀបចំរចនាសម្ព័ន្ធផលិតកម្មឡើងវិញយ៉ាងរឹងមាំ។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“យើងបានបង្កើតក្រុមការងារប្រតិកម្មឆាប់រហ័ស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត nCoV។ ទន្ទឹមនឹងនេះ យើងក៏ត្រូវប្រតិកម្មយ៉ាងឆាប់រហ័សអំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងផលិតកម្ម ដើម្បីទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត។ ដូច្នេះហើយ បន្សាំនឹងស្ថានភាពនាបច្ចុប្បន្នក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បី“ ប្រែក្លាយបរាជ័យទៅជាជោគជ័យ ជំនះពុះពារលើរាល់ការលំបាក នាំខឿនសេដ្ឋកិច្ចឆ្ពោះទៅមុខ និងឆ្លើយតបនឹងក្ដីសង្ឃឹមរបស់ប្រជាជន”។

រីឯនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោបាយហិរញ្ញវត្ថិ
រូបិយប័ណ្ណជាតិ នាថ្ងៃទី ២៥ ខែកុម្ភៈនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាបានចាត់ទុកថា វៀតណាមគប្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងខ្លាំងក្លា ជំនះពុះពារលើការលំបាក ផ្ដោតសំខាន់លើផលិតកម្ម ធ្វើអាជីវកម្ម ដើម្បីធានារាល់គោលដៅដែលបានដាក់ចេញ។ លោកបានថ្លែងថា៖

“យើងចាំបាច់ត្រូវបន្តអនុវត្តដោយឥតងាករេនូវគោលដៅគ្រប់គ្រងអតិផរណា

ស្ថិរភាពម៉ាក្រូ ធានាតុល្យភាពធំៗសម្រាប់ខឿនសេដ្ឋកិច្ច បង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទំនិញ ផលិតកម្មសម្បូរ យន្តការចរាចរណ៍ជ្រះស្រឡះ ទីផ្សាររវើកជាង គោលនយោបាយសារពើពន្ធនិងរូបិយវត្ថុមានលក្ខណៈអំណោយផលសម្រាប់ប្រជាជននិងសហគ្រាស យកចិត្តទុកដាក់លើការនាំចេញ ជាដើម។ ឆ្នាំនេះ FDI ចូលមកច្រើនណាស់។ យើងត្រូវបំផុសជំនឿទុកចិត្តទៅលើទីផ្សារ ដើម្បីវិនិយោគិនក្នុងស្រុកជំរុញការ វិនិយោគ“។

វិធានការដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្តគឺការអនុវត្តតាមការបញ្ជាណែនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នៅក្នុងកិច្ចប្រជុំអនឡាញរបស់រដ្ឋាភិបាលជាមួយថ្នាក់ដឹកនាំខេត្ត ក្រុងចំណុះមជ្ឈឹម ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។ នៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវខិតខំប្រឹងប្រែង សកម្ម ច្នៃប្រឌិតថែមទៀត ដើម្បីសម្រេចរាល់គោលដៅ និងភារកិច្ចដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០ ប្រកបដោយជោគជ័យ។

ប្រែក្លាយគ្រោះអាសន្នទៅជាឱកាស

ដោយឯកភាពលើការបញ្ជាណែនាំរបស់ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក៏ដូចជាការសម្រេបសម្រួលរបស់រដ្ឋាភិបាលនោះក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាបានរៀបចំផែនការជាច្រើន ដើម្បីដោះស្រាយការលំបាក និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ឧទាហរណ៍ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានបង្កើនការនាំកសិផលទៅកាន់ផ្សារទំនើប និងហាងលក់ទំនិញនានា ជាពិសេសគឺអភិវឌ្ឍន៍ទីផ្សារថ្មី។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានអះអាងថា៖

“ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឯកភាពផ្ដោតសំខាន់លើការប្រមូលលក់កសិផលក្នុងស្រុក។យើងខ្ញុំបានស្នើឲ្យសហគ្រាស និងតំបន់នានា ឆ្ពោះទៅរកដំណោះស្រាយកែច្នៃជលផលយ៉ាងស៊ីជម្រៅ។ ព្រមទាំងជំរុញខ្លាំងការងារពន្លឿនពាណិជ្ជកម្ម ដើម្បី កុំឱ្យពឹងផ្អែកលើទីផ្សារចិនផងដែរ“។

រដ្ឋាភិបាលវៀតណាមបានកំណត់ថា ជំងឺរាតត្បាត Covid -19 នាពេលខាងមុខ នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងមិនអាចប៉ានស្មានបានឡើយ។ ហេតុដូច្នេះហើយ រដ្ឋាភិបាលវៀតណាមមិនត្រឹមតែប្រុងប្រយ័ត្នក្នុងការប្រយុទ្ធប្រឆាំងជំងឺប៉ុណ្ណោះទេ ថែមទាំងផ្ដោតសំខាន់លើការបញ្ជាណែនាំ ដើម្បីជំរុញការអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្ម ដោះស្រាយការលំបាកជាបណ្តើរ ៗ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីសម្រេចគោលដៅ ភារកិច្ចឆ្នាំ ២០២០ ដែលបានអនុម័តផងដែរ៕

ប្រតិកម្មទៅវិញ