រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មបានបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ

HONG VAN Theo VOVWORLD -
Chia sẻ
Vovworld-ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
ក្រោយរយៈពេល​ជាង​២ឆ្នាំត្រូវបានត្រៀមរៀបចំតាក់តែង
យកមតិប្រជាជននិងយកមកពិភាគ្សានៅ​សម័យប្រជុំ រដ្ឋសភាចំនួន៣ត្រូវបានអនុម័តជាផ្លូវការក្នុងសម័យប្រជុំ
នាព្រឹកថ្ងៃទី២៨​វិច្ឆិកា។ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មចូលជាធរមានចាប់ពីថ្ងៃទី១មករា
ឆ្នាំ២០១៤មានចំណុចជាច្រើនត្រូវបានធ្វើវិសោធនកម្ម​បំពេញបន្ថែមមាត្រាមួយចំនួន  
បង្ហាញបានស្មារតីផ្លាស់ប្តូរថ្មីសំដៅឆ្លើយតបនឹង​សំណូមពរ អភិវឌ្ឍន៍របស់ប្រទេស
ជាតិ។
រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មបានបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ - ảnh 1
ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានអនុម័តជាផ្លូវការក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី២៨វិច្ឆិកា។ (VOV)

        Vovworld-រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មមាន១១ជំពូក១២០មាត្រា។​​បើប្រៀប​នឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២នោះ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មត្រឹមតែរក្សាមាត្រាចំនួន​
៧ បំពេញបន្ថែមមាត្រាថ្មីចំនួន១២និងធ្វើវិសោធនកម្មមាត្រាចំនួន១០១។   អំពី
ខ្លឹមសារ រាល់គោលការណ៍ខ្លឹមសារសារវន្តសតិអារម្មណ៍ស្នូលរបស់រដ្ឋ​ធម្មនុញ្ញ
ឆ្នាំ១៩៩២នៅបានបន្តនិងអភិវឌ្ឍន៍។​ទន្ទឹមនឹងនោះ រដ្ឋធម្មនុញ្ញ​ធ្វើ​វិសោធនកម្ម
មានចំណុចថ្មីជាសារវ័ន្ត។

បំភ្លឺគោលការណ៍​​រៀបចំ​​សិទ្ធិអំណាចរដ្ឋ

        រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មបន្តបានអះអាងនូវអត្តចរិតនិងរបប​នយោបាយ
ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ទន្ទឹមនឹងនោះបំពេញ​បន្ថែម​បំភ្លឺ
បញ្ហាជាច្រើនដ៏ជ្រាលជ្រៅជាងទៀត ពិសេសគឺបំពេញ​បន្ថែមអភិវឌ្ឍន៍គោល
ការណ៍រៀបចំសិទ្ធិអំណាចរដ្ឋ។ លោក Huynh Ngoc Dang សមាជិកសភាមណ្ឌល
Binh Duong បានឲ្យដឹងថា៖

        “នេះជាខ្លឹមសារសំខាន់ដែលកំណត់អត្តចរិតនិងយន្តការអនុវត្តសិទ្ធិអំណាច
រដ្ឋ​របស់របបនយោបាយនៅវៀតណាម។ ខ្លឹមសារត្រួតពិនិត្យរវាងស្ថាប័ន​រដ្ឋក្នុង
ការ​អនុវត្តសិទ្ធិនិតិបញ្ញត្តិ និតិប្រតិបត្តិនិងយុត្តិធម៍ជាចំណុចថ្មីរបស់រដ្ឋធម្មនុញ្ញ
លើកនេះ។”

        រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មដែលទើបនឹងបានអនុម័តបានបំពេញបន្ថែមការ​កំណត់ត្រឹមត្រូវអំពីតួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម។

បង្ហាញច្បាស់តួនាទីម្ចាស់កម្មវត្ថុរបស់ប្រជាជន

        ក្នុងរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មលើកនេះម្ចាស់កម្មវត្ថុប្រជាជនត្រូវបានស្ដែង
ចេញយ៉ាងច្បាស់លាស់ធ្វើឲ្យលេចធ្លោតួនាទីរបស់ប្រជាជនជាតួនាទីខ្ពស់បំផុត
តែមួយគត់របស់​សិទ្ធិ​អំណាចរដ្ឋ។ លោក Nguyen Dinh Quyen សមាជិកសភា
មណ្ឌលហាណូយ​បាន​វាយតំលៃថា៖

        “សិទ្ធិអំណាចប្រជាជនមិនត្រឹមតែបានបង្ហាញលើក្រដាស់ក៏ដូចជាបញ្ចប់នៅ
ត្រឹមតែ​ឃ្លាសិទ្ធិអំណាចទាំងអស់របស់រដ្ឋចំណុះទៅលើប្រជាជនតែប៉ុណ្ណោះទេ។ សិទ្ធិអំណាចប្រជាជននៅទីនេះត្រូវបានបង្ហាញតាមរយៈក្បាលម៉ាស៊ីនរដ្ឋ​ គោល​ការណ៍សកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋតាមរយៈទំនាក់ទំនងរវាងរដ្ឋនិងពលរដ្ឋ
ជាដើម។”

        រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មបានមានវឌ្ឍនភាពដ៏ធំធេងក្នុងការបំពេញបន្ថែម
សុក្រិដ្ឋបណ្ដាសិទ្ធិមនុស្សសិទ្ធិពលរដ្ឋតាមនិន្នាការវឌ្ឍនភាពរួម។ ​លោកស្រី Trieu
Thi Nai សមាជិការសភាមណ្ឌល Ha Giang បានពិនិត្យថា៖

         “រាល់ខ្លឹមសារក្នុងមាត្រារបស់រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មបានបង្ហាញដ៏ច្បាស់
លាស់នូវសិទ្ធិរបស់ពលរដ្ឋ។ នោះជាសិទ្ធិត្រូវបានថែទាំសុខភាព សិទ្ធិបានរៀន
សូត្រ ត្រូវបានធានាការសម្ងាត់ជាដើម។ សិទ្ធិទាំងអស់នោះត្រូវបានលើកកំពស់
ពិសេស​គឺសិទ្ធិនយោបាយសេដ្ឋកិច្ច។”

ប្រមូលផ្ដុំបញ្ញារបស់ប្រជាជន

         រាល់ខ្លឹមសារដែលត្រូវបានធ្វើវិសោធនកម្មបំពេញបន្ថែមក្នុងរដ្ឋធម្មនុញ្ញធ្វើ
វិសោធនកម្មត្រូវបានប្រមូលផ្ដុំពីមតិរួមចំណែករបស់ប្រជាជនជាង២៦លានលើក
អ្នក​ជំនាញ​ការនៅសិក្ខាសាលាជំនាញឯកទេសជាង២៧ពាន់លើក។ ហេតុនេះ
ហើយ អាចនិយាយបានថា រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មបានបង្ហាញនូវឆ័ន្ទះបញ្ញា
បំណង​ប្រាថ្នារបស់ប្រជាជនគ្រប់ស្រទាប់។ លោក Dinh Xuan Thao សមាជិកសភា​មណ្ឌលហាណូយបានឲ្យដឹងថា៖

        “ក្នុងរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម ប្រជាជនបន្តទទួលស្គាល់និងអះអាងតួនាទី​ដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមក៏ដូចជាតួនាទីរបស់រណសិរ្សមាតុភូមិ
អង្គការ​សមាជិករឺតួនាទីរបស់ក្បាលម៉ាស៊ីនរដ្ឋ។ ទាំងអស់នោះជាបំណង​ប្រាថ្នា​របស់ប្រជាជនដើម្បីប្រគល់ឲ្យស្ថាប័នរដ្ឋតាមរយៈរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម។”

        រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មត្រូវបានអនុម័តជាមូលដ្ឋានសំខាន់សំរាប់របប​ភាវូបនីយកម្មគោលការណ៍ក្លាយទៅជាយន្តការគោលនយោបាយជាក់ស្ដែង រួម​ចំណែកឆ្លើយតបនឹងសំណូមពរអភិវឌ្ឍន៍ប្រទេសជាតិក្នុងស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ