|
ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅមូស្គូ Michael McFaul (telegraph) |
VOV-នាថ្ងៃទី១៤ឧសភាកាសែតរុស្ស៊ីបានចុះផ្សាយដំណឹងថា ប្រទេសនេះបានចាប់ខ្លួនចារបុរស CIA មួយនាក់ដែលធ្វើសកម្មភាពក្រោមសំបកជាអ្នកការ
ទូតនៅស្ថានទូតអាមេរិកនៅទីក្រុងមូស្គូ។ ជននេះមានឈ្មោះ Ryan Fogle ត្រូវ
ចោទប្រកាន់ពីឧបាយកលពេញចិត្តជ្រើសរើសនាយទាហានចារបុរសរុស្ស៊ីមួយ
នាក់។ ភ្លាមមួយរំពេក ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក
ប្រចាំនៅមូស្គូ Michael McFaul និងចេញសេចក្តីសំរេចបណ្ដេញ Fogle ចេញពីដែនដី
រុស្ស៊ី។
ករណីបានកើតមានឡើងចំនឹងដំណាក់កាលរសើបក្នុងពេលដែលរុស្ស៊ីនិងអាមេរិកកំពុងមានការបោះជំហានម៉ត់ចត់ដើម្បីកែលំអរទំនាក់ទំនងទ្វេភាគីក្រោយរយៈពេលដ៏វែងសោះអង្គើយ។ ទោះបីជាភាគីទាំងពីរប្រកាសថា ស្ដាទំនាក់ទំនងក្តី
ប៉ុន្តែបណ្ដាការខ្វែងគំនិតជានិច្ចកាលរារាំងទំនាក់ទំនងរវាងភាគីទាំងពីរ។ លេចធ្លោ
បំផុតគឺបណ្ដាការខ្វែងគំនិតនោះគឺយុទ្ធសាស្ត្រកសាងប្រព័ន្ធការពារកាំជ្រួចផ្លោង
(NMD) របស់អាមេរិកនៅទ្វិបអ៊ឺរុប កម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ កាំជ្រួចរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េជាដើម។ ក្នុងឆ្នាំ២០១២ត្រូវបាន
ចាត់ទុកជាឆ្នាំលំបាកបំផុតក្នុងទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីដោយសារបណ្ដា
ការឆ្លើយតបតវិញដាក់គ្នាដូចជាមូស្គូបញ្ឈប់សកម្មភាពរបស់ស្ថាប័នអភិវឌ្ឍន៍
អន្តរជាតិអាមេរិក (USAID) នៅរុស្ស៊ី រដ្ឋសភាអាមេរិកបានអនុម័តលើក្រមច្បាប់
Magnitsky ជាដើម។ ជាងនេះទៅទៀតគឺការខ្វែងគំនិតក្នុងការដោះស្រាយវិបត្តិ
នយោបាយនៅស៊ីរីកាន់តែធ្វើឲ្យទំនាក់ទំនងរវាងមូស្គូនិងវ៉ាស៊ីនតោណពិបាក
មានការបោះជំហានកែលំអរឡើយ។
ត្រឡប់មកវិញករណីចារបុរសអាមេរិកនៅរុស្ស៊ី Ryan Fogle នោះ។ នេះមិន
មែនជាបញ្ហាថ្មីថ្មោងឡើយពីព្រោះក្នុងអតីតកាល ទំនាក់តំនងរវាងភាគីទាំងពីរ
បានក្ដៅឡើងជាច្រើនលើកច្រើនសារដោយសាររឿងអាស្រូវចារកម្ម។ ចំពោះ
ករណីចាប់ឃុំខ្លួនចារបុរសលើកនេះ សាធារណ់មតិបានព្រួយបារម្មណ៍ថា តើករណីនេះអាចគំរាមកំហែងទៅលើទំនាក់ទំនងដៃគូររវាងប្រទេសទាំងពីរដែល
ទើបនឹងបានស្ដាឡើងវិញដែររឺទេ? ជាក់ស្ដែងគឺបណ្ដាសញ្ញានាបច្ចុប្បន្នបានស
ឲ្យឃើញថា ប្រទេសទាំងពីរកំពុងមានការប្រតិកម្មការទូតអត់ធ្មត់ជាង។ ភ័ស្តុង
តាងគឺដល់ឥឡូវនេះ រដ្ឋអំណាចអាមេរិកមិនទាន់មានការនាំចេញការអធិប្បាយ
ណាអំពីករណីពោលខាងលើឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក
លោក Patrick Ventrell ទោះបីជាសង្កត់ធ្ងន់ថា សកម្មភាពរបស់ភាគីរុស្ស៊ីគឺ “បង្ក
រឿងហេតុនិងមិនសមស្របក្នុងការជំរុញបង្កើនទំនុកទុកចិត្តរវាងប្រទេសទាំងពីរ”
ក្តី ប៉ុន្តែក៏អះអាងថា ករណីនេះនឹងមិនជិះឥទ្ធពលដល់ទំនាក់ទំនងរវាងអាមេរិក
-រុស្ស៊ីឡើយ។ កាយវិការលើកនេះជាសញ្ញាសកម្មសឲ្យឃើញថា វិមានសត្រៀម
ជាស្រេចបំផ្លេចចោលរឿងអាស្រូវចារកម្ម បន្តសហប្រតិបត្តិការជាមួយ Kremli។ ប្រហែលជាផលវិបាកអសកម្មនៃករណីភេរវកម្មនៅទីក្រុង Boston ជាមេរៀនធ្វើឲ្យ
វ៉ាស៊ីងតោណមិនចង់ធ្វើឲ្យបញ្ហានេះក្លាយទៅជាភាពតានតឹងឡើយ។ បញ្ហានៅ
Boston ជាឱកាសដើម្បីរុស្ស៊ីនិងអាមេរិកខិតមកជិតគ្នាជាងក្នុងកិច្ចសហប្រតិបត្តិការ
សន្តិសុខ។ ប្រការនេះមានផលប្រយោជន៍ចំពោះភាគីទាំងពីរ។ ក្នុងកាលៈទេសៈ
ដែល មិនយូប៉ុន្មានទៀតគឺដល់ថ្ងៃបើកមហោស្រពកីឡារដូវត្រជាក់ឆ្នាំ២០១៤នៅ
ទីក្រុង Sochi របស់រុស្ស៊ី រុស្ស៊ីត្រូវការកមចាត់ចោលរាល់ការគំរាមកំហែងភេរវកម្ម ភាគច្រើនពីដំបន់ភាគខាងជើង Kavkaz រីឯអាមេរិកក៏ត្រូវការរុស្ស៊ីប្រកៀកស្មាក្នុង
សង្គ្រាមប្រឆាំងភេរវកម្មអន្តរជាតិដែលអាមេរិកកំពុងចាប់យកនោះ។
ទោះបីជាមានមតិជាច្រើនចាត់តុកថារឿងអាស្រូវចារកម្មលើកនេះមិនជិះ
ឥទ្ធពលដ៏ធំធេងដល់ទំនាក់ទំនងរវាងមូស្គុនិងវ៉ាស៊ីងតោណឡើយក្តី ប៉ុន្តែវាជា
ជំហានថយក្រោយមួយក្នុងការខំប្រឹងប្រែងកសាងទំនុកទុកចិត្តរវាងភាគីទាំងពីរ។ ដើម្បីទំលាយជញ្ជាំងសង្ស័យគ្នាដែលរារាំងទំនាក់ទំនងរវាងភាគីទាំងពីរនោះនឹង
ត្រូវមានពេលវេលាជាច្រើនថែមទៀត ពីព្រោះភាគីទាំងពីរនៅមានការខ្វែងគំនិតដ៏ជ្រាលជ្រៅជាច្រើនអំពីទស្សនៈនិងប្រគួតប្រជែងយ៉ាងខ្លាំងក្លាអំពីផលប្រយោជន៍៕