រក្សាសន្ទុះកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨

VOV5
Chia sẻ
(VOVWORLD) -នៅក្នុងពីធីបើកកិច្ចប្រជុំ លើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹក ថ្ងៃទី២៣តុលា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងនូវរបាយ ការណ៍ស្តីពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមឆ្នាំ២០១៧និង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៨។ ចំណុចលេចធ្លោក្នុងរបាយការ របស់ប្រមុខរដ្ឋាភិបាលគឺក្នុងឆ្នាំ២០១៧ វៀតណាគ្រោងនឹងទទួលបានលទ្ធ ផល លើគ្រប់វិស័យ។ លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញារបស់រដ្ឋា ភិបាលដើម្បីសម្រេចបានគោលដៅទទួលបានកំណើន GDP ពី៦,៥ ដល់៦,៧%ក្នុងឆ្នាំ ២០១៨។

របាយការណ៍បានបញ្ជាក់ច្បាស់នូវលទ្ធផលទទួលបានអំពីសេដ្ឋ កិច្ច សង្គមឆ្នាំ២០១៧ដោយសង្កត់ធ្ងន់នូវស្មារតីនិងការប្តេជ្ញារបស់រដ្ឋា ភិបាលក្នុង ការដោះស្រាយការលំបាក កសាងរដ្ឋាភិបាលស្ថាបនា ធ្វើ សកម្មភាព បម្រើប្រជា ជន សហគ្រាស ធានាសន្តិសុខសង្គម បង្កើនទំនាក់ទំនងកិច្ចការបរទេស ធ្វើសមាហរណកម្ម។ ទន្ទឹមជាមួយគ្នានោះ ដាក់ចេញគោលដៅនិងដំណោះ ស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ២០១៨ផងដែរ។

រក្សាសន្ទុះកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងរបាយការស្តីពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៧និង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៨

        តួរលេខគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៧

        លទ្ធផលលេចធ្លោបំផុតក្នុងឆ្នាំ២០១៧គឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋ កិច្ច កំណើនសេដ្ឋកិច្ចមានបម្រែបម្រួលសកម្មនិងកំពុងឆ្ពោះទៅសម្រេចគោលដៅ ទទួលបានកំណើន GDP ៦,៧% សម្រាប់ឆ្នាំ២០១៧។ របាយការណ៍បានឲ្យ ដឹងថា នារយៈពេល៩ខែដើមឆ្នាំ វៀតណាមទិញបានបន្ថែម៦ពាន់លានដុល្លារ អាមេរិក បង្កើនប្រាក់ទុកបម្រុងឡើងដល់៤៥ពាន់លានដុល្លារអាមេរិក ពោលគឺជាកម្រិតខ្ពស់បំផុតតាំងពីមុនមក។ ទីផ្សារភាគហ៊ុនក៏ទទួលបានពន្ទុ ខ្ពស់បំផុតគិតតាំងពីឆ្នាំ ២០០៨ ដែលអាចទទួលបានគោល ៦,៧%ផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃថា៖

        “ឈរលើមូលដ្ឋាននៃលទ្ធផលរបស់៩ខែកន្លងទៅ គូបផ្សំជាមួយរាល់ការ ខិតខំប្រឹងប្រែងសម្រាប់ពេលវេលានៅសេសសល់ក្នុងឆ្នាំ ២០១៧នេះ វៀត ណាមអាចនឹងសម្រេចបាននិងសម្រេចហួសពីគោលដៅផែនការទាំង១៣ដែល បានដាក់ចេញនោះ។ នេះជាជោគ ជ័យមួយរបស់ប្រទេសជាតិ ជាពិសេសក្នុង បរិបទដែលខឿនសេដ្ឋកិច្ចប្រទេសជាតិកំពុងបានផ្លាស់ប្តូររូបសណ្ឋានកំណើន តាមទិសកាត់បន្ថយការធ្វើអាជីវកម្មធនធានធម្មជាតិទៅជាឧស្សាហកម្មកែច្នៃ និងកសិកម្មបច្ចេកវិទ្យាខ្ពស់បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ។ ការទទួល បានលទ្ធផលវិជ្ជមានទាំងអស់នេះ បានរួមចំណែកពង្រឹងទំនុកទុកចិត្ត បង្កើត ភាពសប្បាយរីករាយក្នុងសង្គមទាំងមូលដែលបាន សហគមន៍អន្តរជាតិវាយ តម្លៃខ្ពស់”។

        រក្សាសន្ទុះកំណើនសេដ្ឋកិច្ចឆ្នាំ២០១៨

        គោលដៅទូទៅលើវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨គឺត្រូវបានរដ្ឋាភិ បាល វៀតណាមកំណត់ថា នឹងបន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតការផ្លាស់ប្តូរច្បាស់ លាស់និងជាក់ស្តែងប្រកបដោយការប្រកួតប្រជែងខ្ពស់។ ពោលគឺ ផលិតផល សរុបក្នុងស្រុក GDP ដោយខំប្រឹងប្រែងទទួលឲ្យបានកំណើន៦,៥ដល់៦,៧% ។ ដើម្បីសម្រេចបានគោលដៅពោលខាងលើ រដ្ឋាភិបាលបានកំណត់ភារកិច្ច ចម្បង គឺបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានានូវតុល្យភាពធំៗរបស់បណ្តាខឿនសេដ្ឋកិច្ច។ លើសពីនេះទៅទៀត វៀតណាមក៏បានប្រមូលផ្តុំលើការពង្រឹងយន្ត ការ គោលនយោបាយច្បាប់អំពីការវិនិយោគអាជីវកម្ម បង្កើតបរិយាកាសប្រ គួតប្រជែងសមភាពតាមយន្តការទីផ្សារ។ ទន្ទឹមជាមួយគ្នានោះ នាយករដ្ឋមន្ត្រី ក៏បានអះអាងថា នឹងរៀបចំឡើងវិញរចនាសម្ព័ន្ធនៃខឿនសេដ្ឋកិច្ចព្រមៗគ្នា៖

        “រដ្ឋាភិបាលនឹងអនុវត្តត្រឹមត្រូវនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពី ការសាកល្បងដោះស្រាយបំណុលខូច ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមលើ មាត្រាមួយចំនួននៃច្បាប់អង្គការ ឥណទាន បន្ទាប់ពីបានរដ្ឋសភាអនុម័ត។ អនុវត្តយ៉ាងហ្មឹងម៉ាត់ការរៀបចំឡើងវិញ ធ្វើភាគហ៊ុនបនីយកម្មសហគ្រាសរដ្ឋ តាមដំណើរការដែលបានដាក់ចេញ ផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្មជាដើម”។

        ដោយលទ្ធផលទទួលបានក្នុងការគ្រប់គ្រងសេដ្ឋកិច្ចសង្គមរយៈពេល៩ ខែកន្លងទៅ និងជាមួយការប្តេជ្ញាយ៉ាងខ្លាំង រដ្ឋាភិបាលវៀត ណាមនឹងខិតខំ សម្រេចរាល់គោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ២០១៧និងអនុវត្តប្រ កបដោយជោគជ័យផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ