|
សេចក្តីសំរេចចិត្តស្តីអំពីការយកមតិរបស់ប្រជាជនអំពីពង្រាងធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី១៣អនុម័តនៅ សម័យប្រជុំលើកទី៤ នាខែតុលាឆ្នាំ២០១២ |
VOV-ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២របស់វៀតណាមកំពុង
ក្នុងដំណើរការយកមតិប្រជាជនទូទាំងប្រទេសអំពីខ្លឹមសារសំខាន់ដូចជារបប
នយោបាយសិទ្ធិមនុស្ស សិទ្ធិនិងករណីកិច្ចសារវន្តរបស់ពលរដ្ឋ កិច្ចការពារមាតុ
ប្រទេស ក្បាលម៉ាស៊ីនរដ្ឋនិងសុពលភាពរដ្ឋធម្មនុញ្ញជាដើម។ ដំណើរការយកមតិរបស់ប្រជាជនអូសបន្លាយក្នុងរយៈពេល៣ខែ នេះពិតប្រាកដជាការងារចាំបាចនិងមានអត្ថន័យដើម្បីប្រជាជនអះអាងនូវសិទ្ធិ របស់ខ្លួនក្នុងការចូលរួម
កសាងរដ្ឋធម្មនុញ្ញ។
សេចក្តីសំរេចចិត្តស្តីអំពីការយកមតិរបស់ប្រជាជនអំពីពង្រាងធ្វើវិសោធន
កម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី១៣អនុម័តនៅ
សម័យប្រជុំលើកទី៤ នាខែតុលាឆ្នាំ២០១២អះអាងថា ការយកមតិប្រជាជនគឺសំ
ដៅពង្រីកសិទ្ធិធ្វើជាម្ចាស់ ចលនាបញ្ញារបស់ប្រជាជននិងបង្កការស្រុះចិត្តគំនិត
របស់ប្រជាជនក្នុងការកសាងរដ្ឋធម្មនុញ្ញដើម្បីរដ្ឋធម្មនុញ្ញសម្តែងបានឆ័ន្ទះបំណង
ប្រាថ្នារបស់ប្រជាជន។ លោក Dinh Cong Sy សមាជិកសភាមណ្ឌល Son La
បានអះអាងច្បាស់ថា៖
“ការយកមតិរបស់ប្រជាជនទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្ម
នុញ្ញឆ្នាំ១៩៩២ជាសកម្មភាពដ៏មានអត្ថន័យយ៉ាងសែនសំខាន់។ ពីព្រោះ
ការយកមតិនេះជាការអនុវត្តសិទ្ធិប្រជាធិបតេយ្យផ្ទាល់របស់ប្រជាជន
និងប្រជាជនអាចបង្ហាញនូវទស្សនៈបំណងប្រាថ្នារបស់ខ្លួនទៅក្នុងបណ្ដា
បញ្ហាធំៗដែលបានគត់ត្រាត្រូវបានបង្ហាញក្នុងរដ្ឋធម្មនុញ្ញ។”
ស្តីអំពីការរៀបចំយកមតិប្រជាជនរួមចំណែកឲ្យពង្រាងធ្វើវិសោធនកម្មរដ្ឋធម្ម
នុញ្ញឆ្នា១៩៩២នេះដែរ គណៈកម្មាធិការតាក់តែងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ឆ្នាំ១៩៩២ ក្នុងរបាយការណ៍នៅសម័យប្រជុំរដ្ឋសភាលើកទី៤បានសង្កត់ធ្ងន់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាការងារសំខាន់របស់ប្រទេសជាតិ។ ប្រជាជនដើរ តួនាទីសំខាន់ក្នុងការកសាងរដ្ឋធម្មនុញ្ញនិងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ប្រការ
នេះបានបង្ហាញឲ្យឃើញក្នុងប៉ុន្មានថ្ងៃនេះ ពេលដែលប្រជាជននៅទូទាំងប្រទេស
កំពុងសកម្មអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន។ នោះគឺមតិរួមដោយរូបភាពដ៏
សម្បូបែបលើគ្រប់វេទិការអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ លោក
Nguyen Thuan អនុប្រធានសមាគមអ្នកច្បាប់ទីក្រុង Da Nang បានឲ្យដឹងថា៖
“ការលាតត្រដាងយកមតិរបស់ប្រជាជនអំពីពង្រាងធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ជាសកម្មភាពដែលទទួលបានការយកចិត្តទុកដាក់
ពីកម្មាភិបាល និងប្រជាជនគ្រប់ស្រទាប់។ ដោយសារ គេចង់ឃើញការ
ផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិមុនបង្អស់តាមរយៈរដ្ឋធម្មនុញ្ញ។ ការនាំរដ្ឋធម្ម
នុញឲ្យប្រជាជនទាំង មូលផ្តល់មតិគឺសមស្របជាមួយនិន្នាការរបស់ពិភព
លោក"។
|
រដ្ឋធម្មនុញ្ញ (រូបថតៈ Internet)
|
សេចក្តីសម្រេចចិត្តរបស់សន្និសីទលើកទី២នៃគណៈកម្មាធិការមជ្ឈឹម បក្ស កុម្មុយនិស្តវៀតណាម នីតិកាលទី ១១ នាខែកក្កដាឆ្នាំ២០១១ បានកំណត់ច្បាស់
ថា បញ្ហា“ធ្វើវិសោធនកម្ម បំពេញបន្ថែមរដ្ឋធម្មនុញ្ញជាការងារដ៏សែនសំខាន់ ត្រូវ
បាន ដំណើការយ៉ាងតឹងរឹង វិទ្យាសាស្រ្ត ក្រោមការដឹកនាំរបស់បក្ស ដោយមាន
ការចូលរួមរបស់បណ្តាអ្នកជំនាញការ អ្នកវិទ្យាសាស្រ្ត និងការយកមតិរបស់ប្រជា
ជនគ្រប់ស្រទាប់ទៀត”។
ដោយហេតុនេះ ប្រព័ន្ធនយោបាយទាំងមូលរបស់វៀតណាមសុទ្ធតែវាយ តម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ពិសេសរបស់ប្រជាជនក្នុងការធ្វើវិសោធនកម្ម បំពេញបន្ថែមរដ្ឋធម្មនុញ្ញ។ ការពិតជាក់ស្តែងសរឲ្យឃើញថា វៀតណាមបាន
ឆ្លងកាត់ការធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញចំនួន៤ដងនិងទាំង៤ដង
នេះ ទទួលបានលទ្ធផលល្អប្រសើ។ រដ្ឋធម្មនុញ្ញទាំងនេះបានរួមចំណែកជា
ត្រីវិស័យ និងជារបៀងគតិយុត្តសារវ័ន ដើម្បីរដ្ឋវៀតណាម អភិវឌ្ឍន៌ចំគោល
ដៅដែលបាន ដាក់ចេញ គឺនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន
និងដើម្បី ប្រជាជន។
ចំពោះការយកមតិប្រជាជនអំពីពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ សេចក្តីសម្រេចចិត្តនៃសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣
បានសំណូមពរ គ្រប់ផ្នែក តំបន់លើទូទាំងប្រទេស រៀបចំការយកមតិរបស់ប្រ
ជាជន ដោយរូបភាពសមស្របបង្កលក្ខណៈងាយស្រួលដើម្បីប្រជាជនគ្រប់ស្រ
ទាប់ក្នុងទូទាំងប្រទេស គ្រប់ជាន់ថ្នាក់ និងជនវៀតណាមនៅឯបរទេសចូល
រួមក្នុងការកសាងរដ្ឋធម្មនុញ្ញ៕