នាយឧត្តម សេនីយ៍ Pham Van Tra ឆ្លើយសម្ភាសន៍ស្ដីពីយុទ្ធនាការនិទាឃរដូវឆ្នាំ១៩៦៨ (រូបថត៖ thanhnien) |
នេះជាព្រឹត្តិការណ៍ដែល មានអត្ថន័យប្រវត្តិសាស្ត្រដ៏មហិមារ បង្កើតឡើងរបត់គន្លឹះក្នុងការតស៊ូប្រឆាំង អាមេរិកសង្គ្រោះជាតិរបស់ប្រជាជាតិវៀតណាម។
យុទ្ធនាការវាយប្រហារនិងក្រោកឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨ ប្រព្រឹត្ត ទៅក្នុងកាលៈទេសៈដែលច័ក្រពត្តិអាមេរិករឹងរូសឡើងជណ្ដើរសង្គ្រាម ដោយ អនុវត្តន៍យុទ្ធនាការ “សង្គ្រាមក្នុងតំបន់” នៅភាគខាងត្បូង ព្រមទាំងអនុវត្តន៍ “សង្គ្រាមបំផ្លិចបំផ្លាញ” នៅភាគខាងជើង។
ក្នុងកាលៈទេសៈនោះ នារាត្រីថ្ងៃទី៣០និងព្រឹកព្រលឹមថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៦៨ កងទ័ពនិងប្រជាជនវៀតណាមបានបើកយុទ្ធនាការវាយប្រហារនិង ក្រោកឈរឡើងនៅខេត្តក្រុង ទីរួមខេត្ត និងមូលដ្ឋានសឹកសឹងតែទាំងអស់ នៅ តំបន់ភាគខាងត្បូង ជាពិសេសគឺ Sai Gon ដែលជាមជ្ឈមណ្ឌលនយោបាយនិងយោធារបស់អាមេរិកនិងរដ្ឋអំណាច Sai Gon។ បើទោះបីរងការខូចខាតក្ដី តែយុទ្ធនាការវាយប្រហារនិងក្រោកឈរឡើង បានធ្វើ ឲ្យបញ្ច្រាសនូវប្រៀបយុទ្ធសាស្ត្ររបស់សត្រូវឈ្លានពានលើសមរភូមិ។
អត្ថន័យសំរេចកំណត់ក្នុងការតស៊ូប្រឆាំងអាមេរិក
យុទ្ធនាការវាយប្រហារទូទៅនិទាឃរដូវឆ្នាំ១៩៦៨ជារបត់ធំមួយក្នុងសង្គ្រាមប្រឆាំងអាមេរិក។ នាគ្រានោះ កងទ័ពអាមេរិករងការជាប់គាំងក្នុងសង្គ្រាមនៅ វៀតណាម ដោយមិនអាចទន្ទ្រានកាន់កាន់យ៉ាងពេញលេញចំពោះតំបន់ភាគខាង ត្បូងវៀតណាម ហើយក៏មិនអាចដកទ័ពវិលប្រឡប់មកប្រទេសវិញបានឡើយដែរ។ សាធារណៈមតិអន្តរជាតិនិងប្រជាជនអាមេរិក ប្រឆាំងជំទាស់នឹងសង្គ្រាម នៅវៀតណាមកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ យុទ្ធនាការនិទាឃរដូវឆ្នាំ ១៩៦៨ បានបង្កើតឡើងរបត់សំខាន់ក្នុងសង្គ្រាមខាងលើ ដោយចាប់បង្ខំឲ្យ អាមេរិកត្រូវធ្វើសម្បទាន ហើយចូលអង្គុយតុចរចានៅទីក្រុងប៉ារីស។ នាយឧត្តម សេនីយ៍ Pham Van Tra អតីតរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បាន ឲ្យដឹងថា៖
“ដូចលោកប្រធានហូជីមិញបានអះអាងថា សូម្បីតែត្រូវដុតឆេះជួរភ្នំ Truong Son ទាំងស្រុង ក៏ត្រូវដណ្ដើមយកវិញឯករាជ្យសេរីភាព។ យើងអនុវត្តន៍យុទ្ធនាការវាយប្រហារ ទូទៅនេះ ចាប់បង្ខំឲ្យអាមេរិកត្រូវព្រមទទួល កិច្ចព្រមព្រៀងប៉ារីស ហើយព្រមទទួល ភាគីទាំង៤គឺ៖ អាមេរិក ភាគខាងជើងវៀតណាម ភាគខាងត្បូងវៀតណាម និងរណសិរ្សប្រជាជាតិរំដោះភាគខាងត្បូង”។
មេរៀនថ្លៃថ្លា
យុទ្ធនាការនិទាឃរដូវឆ្នាំ១៩៦៨ ជាសក្ខីភាពមួយដែលអះអាងនូវគោល មាគ៌ាដឹកនាំដ៏ត្រឹមត្រូវនិងច្នៃប្រឌិតរបស់បក្សកុម្មុយនីស្តវៀតណាមក្នុងសង្គ្រាម ធ្វើឲ្យយុទ្ធសាស្ត្ររបស់អាមេរិកទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ឧត្តមសេនីយ៍ត្រី Nguyen Van Bao នាយកសាលាបណ្ឌិតសភានយោបាយ ក្រសួងការពារ ប្រទេសវៀតណាមបានឲ្យដឹងថា៖
“ជ័យជំនះរបស់យុទ្ធនាការវាយប្រហារនិងក្រោកឈរឡើងទូទៅនានិទាឃ រដូវឆ្នាំ១៩៦៨ បានអះអាងនូវជោគជ័យដ៏ត្រចះត្រចង់អំពីការដឹកនាំរបស់បក្ស នៅពេលបក្សសំរេចអនុវត្តន៍វិធីវាយប្រហារទូទៅដោយទ្រង់ទ្រាយធំ តម្រង់ទៅ លើការិយាល័យកណ្ដាលរបស់រដ្ឋអំណាច Sai Gon ទីបញ្ជាការនិង ភស្តុភារបស់ច័ក្រពត្តិអាមេរិក”។
ឆ្លៀតយកមេរៀននិងអត្ថន័យរបស់យុទ្ធនាការនិទាឃរដូវឆ្នាំ១៩៦៨ ចាំបាច់ ត្រូវបន្តអះអាងនូវគោលមាគ៌ាឯករាជ្យ ម្ចាស់ការ បង្កើនការធ្វើសមាហរណកម្ម អន្តរជាតិ។ ឧត្តមសេនីយ៍ត្រី Nguyen Van Bao ចាត់ទុកថា៖
“វាយតំលៃឲ្យត្រឹមត្រូវនូវស្ថានភាពអន្តរជាតិ តំបន់ និងផ្ទៃក្នុងនាដំណាក់ កាលថ្មី។ ស្រាវជ្រាវយ៉ាងពេញលេញចំពោះការគំរាមកំហែងសន្តិសុខប្រពៃណី ក៏ដូចជាសន្តិសុខក្រៅប្រពៃណីចំពោះប្រទេសជាតិ។ ម្ចាស់ការត្រៀមរៀបចំ ការពារមាតុប្រទេសពីមុន ពីឆ្ងាយ រារាំងគ្រោះអាសន្នកើតមានឡើងសង្គ្រាមនិង ជំលោះ។ យើងត្រូវប្ដេជ្ញាចិត្តតស៊ូ ការពារយ៉ាងដាច់ខាតនូវឯករាជ្យ អធិបតេយ្យ ភាព និងបូរណភាពដែនដីរបស់មាតុប្រទេស។”
រយៈពេល៥០ឆ្នាំបានកន្លងផុតទៅហើយ យុទ្ធនាការវាយប្រហារនិងក្រោក ឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨នៅតែជារបត់សំខាន់ក្នុងដំណើរការរំដោះ ប្រទេសជាតិ។ សមិទ្ធិផលនៃយុទ្ធនាការនេះបង្កលក្ខណៈងាយស្រួលដើម្បី កងទ័ពនិងប្រជាជនវៀតណាមដណ្ដើមបានជ័យជំនះលើសមរភូមិនានា សំរេច បុព្វហេតុឯកភាពប្រទេសជាតិនាឆ្នាំ១៩៧៥៕នេ