យថាទស្សន៍នៃកិច្ចចរចារសន្តិភាពនៅស៊ីរី៖បណ្តាហេតុផលទុទ្ទិដ្ឋិនិយម

ANH HUYEN
Chia sẻ

(VOVworld)-នៅប៉ុន្មានថ្ងៃចុងក្រោយឆ្នាំ២០១៦ ក្រុម
ប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិបានអនុម័តលើ
សេចក្តីសម្រេចចិត្តមួយដោយយល់ព្រមលើបទឈប់
បាញ់ នៅស៊ីរី ដែលរុស្ស៊ី-ទួរគីនិងអ៊ីរ៉ង់ដើរតួនាទីជាអាជ្ញា
កណ្តាលនោះ ហើយប្រការនេះ បានបើកចេញច្រកទ្វារថ្មីសម្រាប់កិច្ចចរចារ
សន្តិភាព ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរដ្ឋធានី Astana  ប្រទេសកាហ្សាក់
ស្តង់នាចុងខែមករា។ មើលពីក្រៅ បទ ឈប់បាញ់នេះជាការយល់ព្រមរវាង
កងទ័ពរដ្ឋាភិបាលជាមួយនឹងកម្លាំងប្រឆាំង ហើយនៅក្បែគឺរុស្ស៊ី ទួរគីនិង
អ៊ីរ៉ង់វិញ។ ប៉ុន្តែ យោងតាមអ្នកវិភាគ មានកត្តាទុទិដ្ឋិនិ យមជាច្រើនអំពីកិច្ច
ចរចារនេះ ដោយសារមានការខ្វែងគំនិតធំៗអំពីគោលដៅ នយោបាយរបស់
ភាគីទាក់ទិននានា។

(VOVworld)-នៅប៉ុន្មានថ្ងៃចុងក្រោយឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខអង្គការសហ
 ប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តមួយដោយយល់ព្រមលើបទឈប់
បាញ់នៅស៊ីរី ដែលរុស្ស៊ី-ទួរគីនិងអ៊ីរ៉ង់ដើរតួនាទីជាអាជ្ញាកណ្តាលនោះ ហើយប្រ
ការនេះ បានបើកចេញច្រកទ្វារថ្មីសម្រាប់កិច្ចចរចារសន្តិភាព ដែលគ្រោងនឹងប្រ
ព្រឹត្តទៅនៅរដ្ឋធានី Astana  ប្រទេសកាហ្សាក់ស្តង់នាចុងខែមករា។ មើលពីក្រៅ
បទ ឈប់បាញ់នេះជាការយល់ព្រមរវាងកងទ័ពរដ្ឋាភិបាលជាមួយនឹងកម្លាំងប្រ
ឆាំង ហើយនៅក្បែគឺរុស្ស៊ី ទួរគីនិងអ៊ីរ៉ង់វិញ។ ប៉ុន្តែ យោងតាមអ្នកវិភាគ មានកត្តា
ទុទិដ្ឋិនិយមជាច្រើនអំពីកិច្ចចរចារនេះ ដោយសារមានការខ្វែងគំនិតធំៗអំពីគោល
ដៅនយោបាយរបស់ភាគីទាក់ទិននានា។

យថាទស្សន៍នៃកិច្ចចរចារសន្តិភាពនៅស៊ីរី៖បណ្តាហេតុផលទុទ្ទិដ្ឋិនិយម - ảnh 1
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំពិភាគ្សាអំពីបញ្ហាស៊ីសីនាថ្ងៃទី១៨ធ្នូកន្លងទៅ


        កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីដែរទទួលបានរវាងរដ្ឋាភិបាលស៊ីរីនិងកម្លាំង
ប្រឆាំងតាមរយៈអាជ្ញាកណ្តលគឺរុស្ស៊ី-ទួរគីនិងអ៊ីរ៉ង់។​កិច្ចព្រមព្រៀងនេះនឹងបើក
ចេញច្រកទ្វារថ្មីសម្រាប់កិច្ចចរចារមួយគ្រោងនឹងប្រព្រឹត្តទៅនាចុងខែមករានេះ។
 ប៉ុន្តែ ចាប់តាំងពី កិច្ចព្រមព្រៀងឈប់បាញ់មានសុពលភាព​រហូតមកដល់ពេល
នេះ គេមិនទាន់ឃើញមានសញ្ញាវិជ្ជមាន ណាមួយឡើយដែលធ្វើឲ្យសាធារណម
តិបាត់បង់សុទិដ្ឋិនិយមអំពីខឿនសន្តិភាព ជាក់ស្តែងនៅស៊ីរី។

        បញ្ហាស្នូលគឺជម្លោះជាតិសាសន៍

        “យើងខ្ញុំមិនគ្រាន់តែចង់ឲ្យលោក Assad លាលែងពីដំណែងប៉ុណ្ណោះទេ ថែម
 ទាំងចង់ឲ្យរបប Assad ទាំងមូលត្រូវបញ្ជប់ផងដែរ” Abu Mohammed បញ្ជាការនៃ
 កងកម្លាំងប៉ះបោរមួយនៅភាគខាងជើងទីក្រុង Aleppo ជាភាគីហត្ថលេខីមួយក្នុងកិច្ច
ព្រមព្រៀងឈប់បាញ់បានប្រកាសដូច្នេះ។ ប្រសិនបើ កិច្ចព្រមព្រៀងនៅ Astana បង្ខំ
ឲ្យយើងខ្ញុំចាប់ដៃជាមួយរបបមួយដែលធ្លាប់សម្លាប់ប្រជាជនស៊ីវិលរាប់ ម៉ឺននាក់នោះ
 ហើយមិនអើពើដល់បំណងប្រាថ្នារបស់ប្រជាជននោះ គឺយើងខ្ញុំនឹងត្រ ឡប់ធ្វើការប្រ
យុទ្ធវិញ។បច្ចុប្បន្ន មានទាហាន ៨០ពាន់នាក់ចំណុះកម្លាំងប៉ះបោរនៅ ស៊ីរី ក្នុងនោះ
 មានទៅដល់៦០ពាន់នាក់ត្រូវរងឥទ្ធិពលផ្ទាល់នៃកិច្ចព្រមព្រៀងឈប់ បាញ់ពោល
ខាងលើ។ ប្រការគួឲ្យកត់សម្គាល់គឺគោលដៅរបស់ក្រុមប៉ះបោរទាំងអស់ គឺតែងតែ
ចង់ឲ្យប្រធានាធិបតី Bashar al-Assad លាលែងពីដំណែងនិងបង្កើតរដ្ឋាភិ បាលថ្មីនៅ
ស៊ីរី។

        ប៉ុន្តែ ក្តីសង្ឃឹមនេះ មិន​គ្រាន់តែតម្រង់ទៅលើការផ្លាស់ប្តូរប្រមុខរដ្ឋាភិបាលទេ។
ជាមួយនឹងការផ្តួលរំលំលោក Assad និងឆ្ពោះទៅរដ្ឋាភិបាលថ្មីដោយប្រជាជនជ្រើស
តាំងនោះ កម្លាំងប៉ះបោរ ដែលភាគច្រើនគឺជន Sunni សុទ្ធតែមានបំណងតាមដាន
គោលដៅតុល្យភាពសិទ្ធិអំណាចរវាងភាគីនានាលើទូទាំងប្រទេស។  បទឈប់បាញ់
ត្រូវបានចាត់ទុកថា នឹងបើកច្រកចេញសម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្មី ប៉ុន្តែពុំ
បាន និយាយដល់ការបញ្ចប់ការកាន់អំណាចរបស់ជន Alawite ទេ។ អ្នកជំនាញការជា
 ច្រើនបានពិនិត្យថា ការបន្តឲ្យជនជាតិ Alawite ធ្វើការកាន់អំណាចគឺជាលក្ខ័ណ្ឌនាំ
ចេញ​ដែលអ៊ីរ៉ង់ លើកឡើងហើយដែលអ៊ីរ៉ង់គឺជាសម្ពន្ធមិត្តជិតស្និទ្ធិជាមួយលោក
Assad ក្នុងរយៈពេល៤ឆ្នាំកន្លងទៅ។

        ក្រុមប្រឆាំងមានច្រើនហួសហេតុ

        ឧបសគ្គមួយទៀតសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់គឺចំនួនកម្លាំងប្រឆាំងនៅ
ស៊ីរីគឺច្រើនហួសហេតុ។ មានទៅដល់៥៤ក្រុមប្រឆំាងដែលកំពុងស្ថិតនៅភាគខាង
ត្បូង ។ហើយនៅភាគខាងជើងនិងភាគខាងលិចមាន៦០ក្រុម។ លើសពីនេះទៅ
ទៀត នៅ មានក្រុមមួយចំនួនដែលទាក់ទងជាមួយនឹងទួរគី សំដៅនាំអង្គការប្រដាប់
អាវុធជន ជាតិ Kurds និង IS ឲ្យត្រឡប់មកភាគខាងជើងវិញ។ ក្រៅពីនោះ នៅមាន
ហេតុផល មួយទៀតដែលគំរាមកំហែងដល់កិច្ចព្រមព្រៀងឈប់បាញ់ នោះគឺចល
នាជ្រុលនិយម ដែលមានទំនាក់ទំនងជាមួយក្រុម Al Qaeda និង Jabjat Fateh al Sham
 (ឬហៅថា Jabhat al Nusra)។ ក្នុងពេលដែល កម្លាំងប្រឆាំងនៅស៊ីរីបានទទូចថា
Nusra ជា ផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ ប៉ុន្តែ កងទ័ពស៊ីរីនិងប្រព័ន្ធឃោសនារបស់
រុស្ស៊ី បាន ប្រកាសបដិសេដ។ តាមការពិត al-Nusra បានប្រគៀកស្មារជាមួយក្រុមប្រ
ឆាំងនានា នៅស៊ីរីនិងចូលរួមរាល់ការប្រយុទ្ធដែរ។ ទំនាក់ទំនងនេះនឹងធ្វើឲ្យរុស្ស៊ី
និងទួរគីជួប ការលំបាកក្នុងការខិតខំប្រឹងប្រែងសំដៅផ្តាច Nusra ឲ្យនៅដាច់តែឯង
។ នេះក៏ត្រូវបានរដ្ឋាភិបាលស៊ីរី យកធ្វើជាលេសដើម្បីបន្តយុទ្ធនាការតបទល់នឹង
កម្លាំងប្រឆាំងនៅស៊ីរី បណ្តាលឲ្យកិច្ចព្រម ព្រៀងឈប់បាញ់ធ្លាក់ក្នុងភាពទាល់ច្រក។

        ទោះបីជាមានសេចក្តីប្រកាសប្រកបដោយសុទិដ្ឋិនិយមរបស់ប្រធានាធិបតីស៊ីរី
Assad អំពី យថាទស្សន៍ចរចារមួយក៏ដោយ អ្នកវិភាគនយោបាយមួយចំនួននៅតែ
ចាត់ទុកថា បទ ឈប់បាញ់ពោលខាងលើពិបាករក្សាបានដោយសារភាគីទាក់ទិននា
នាដូចជាគ្មានគំនិតចង់បញ្ជប់សង្គ្រាមឡើយ។ ហើយកម្លាំងបះបោរទាំងអស់នៅស៊ីរី
គឺនៅតែប្រកាន់ជាប់នូវគោល ដៅដោយឡែករបស់ខ្លួនដែលប្រការនេះកំពុងរារាំង
ដំណើរការបង្កើតខឿនសន្តិភាព ជាក់ស្តែងនៅស៊ីរី៕

ប្រតិកម្មទៅវិញ