មហាសន្និបាតលើកទី១៣២-ការបោះជំហានធំ១របស់វៀតណាមក្នុងប្រវត្តិសាស្ត្រ IPU

THUY VAN Theo VOVWORLD -
Chia sẻ
Vovworld-ដោយទទួលព័ត៌មានចែងថា វៀតណាមទទួល
រៀបចំ​មហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២
(IPU-132) ជាលើកដំបូងនាខែមិនាឆ្នាំ​២០១៥ សហគមន៍
អន្តរជាតិសុទ្ធតែសម្ដែងជំនឿជាក់ថា​វៀតណាមនឹងរៀបចំ​
ព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ។ ការទទួលរៀបចំមហាសន្និបាត IPU-132
បន្ត​អះអាងនូវការគាំទ្រនិងអាទិភាពខ្ពស់របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ
ជា​មួយ IPU ព្រមទាំងបញ្ជូនសារ​កំណត់ថា វៀតណាមជាសមាជិកសកម្មមានការ
ទទួលខុស​ត្រូវរបស់ IPU ខំប្រឹងប្រែងដើម្បីសន្តិភាពភាពសម្បូររុងរឿងនិងការ
អភិវឌ្ឍន៍លើទូទាំង​ពិភពលោក។
មហាសន្និបាតលើកទី១៣២-ការបោះជំហានធំ១របស់វៀតណាមក្នុងប្រវត្តិសាស្ត្រ IPU - ảnh 1
គណៈប្រតិភូរដ្ឋសភាវៀតណាមនៅមហាសន្និបាត IPU 130 (VOV)

        Vovworld-ក្នុងក្របខ័ណ្ឌសកម្មភាពរបស់មហាសន្និបាតអន្តរសភា​ពិភព​លោក
(IPU) លើកទី១៣០ដែលបានរៀបចំនៅទីក្រុង Geneva ស្វីស នាថ្ងៃ​ទី​១៨មិនា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងប្រធាន IPU Abdelwahad
Radi បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈ​យោគយល់​គ្នាស្ដីពី
ការដែលវៀតណាមនឹងទទួលរៀបចំមហាសន្និបាត IPUលើកទី១៣២ នៅ
មហាសន្និបាត IPU130 លើកនេះ វៀតណាមក៏បានប្រកាសឡូហ្គូរបស់ IPU132
ព្រមទាំងរៀបចំ​បរិយាកាសវប្បធម៍វៀតណាមពោពេញទៅដោយអត្តសញ្ញាណ
នៅទីនេះផងដែរ។ អ្វីៗទាំងអស់នោះត្រូវបានដំណាងអន្តរជាតិចូលរួម IPUវាយ
តំលៃខ្ពស់។

ចូលរួមយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការ IPU

        ចូលរួម IPU កាលតាំងពីឆ្នាំ១៩៧៩ មកវៀតណាមជា​និច្ចកាល​ជាសមាជិក
សកម្មនិងមានការទទួលខុសត្រូវនៅវេទិការនេះ។ វៀត​ណាមជាច្រើនលើកមាន
តួនាទីដឹកនាំសំខាន់ក្នុង IPU។​

        ដោយហេតុនេះ ការចូលរួមសកម្មរបស់វៀតណាមក្នុង IPU ពីមុនមក​រួម​ជា
មួយផែនការត្រៀមរៀបចំមុនជាមូលដ្ឋានដែលធ្វើឲ្យមិត្តភក្តិអន្តរជាតិជឿជាក់ទៅ
លើលទ្ធភាពរៀបចំនៃប្រទេសម្ចាស់ផ្ទះវៀតណាម​ទោះបីជាលើកដំបូង​ទទួល​
រៀបចំមហាសន្និបាត IPU ក៏ដោយ។ លោក Ahmed Obaid Al Mansoori សមាជិក
ក្រុម​ប្រឹក្សាសហព័ន្ធជាតិអេមីរេតអារ៉ាប់រួមបានអះអាងថា៖

        “វៀតណាមមានបទពិសោធន៍ជាច្រើននិងសមត្ថភាពអភិវឌ្ឍន៍រួមជាមួយ
ហេដ្ឋានរចនាសម្ព័ន្ធល្អ​ហេតុនេះហើយវៀតណាមនឹងជាកន្លែងល្អបំផុតដើម្បី
រៀបចំ IPU 132 ប្រកបដោយជោគជ័យ។ ខឿនវប្បធម៍ប្រពៃណីរបស់វៀតណាម
ល្អ​អស្ចចារ្សណាស់។ យើងខ្ញុំមានការគាំទ្រទាំងស្រុងចំពោះវៀតណាមជា
ប្រទេសដែល​យើងខ្ញុំមានកិច្ចសហប្រតិបត្តិការប្រសិទ្ធភាពជាច្រើន។”

សភានិងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ដ៏ចីរភាពក្រោយឆ្នាំ២០១៥

        ប្រធានបទដែលវៀតណាមនាំចេញនៅមហាសន្និបាត IPU 132 គឺ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ដ៏ចីរភាពបន្ទាប់ពីឆ្នាំ២០១៥ ទទួលបានការចែករំលែកសកម្មពីសហភាព
ក៏ដូចជាសមាជិកសភាលើទូទាំងពិភពលោក។ ​ប្រធានសហភាពអន្តរសភា​ពិភព​
លោក លោក Abdelwahad Radi បានចាត់ទុកថា បណ្ដាខ្លឹមសារនៃប្រធានបទ​សម​
ស្របគឺ​ទាំងស្រុងទៅនឹងទិសដៅយុទ្ធសាស្ត្ររបស់ IPU ដែលបានលើកឡើងក្នុង​
យុទ្ធសាស្ត្រ IPU ២០១២-២០១៧៖

        “យើងខ្ញុំជឿជាក់យ៉ាងច្បាស់ថា មហាសន្និបាតលើកទី១៣២នឹងទទួលបាន
ជោគ​ជ័យ​ដោយសារយើងខ្ញុំយល់ថា វៀតណាមមានការត្រៀមរៀបចំដ៏ម៉ត់ចត់ ចំណាយពេលវេលាកំលាំងកាយចិត្តជាច្រើនសំរាប់ការត្រៀមរៀបចំ។ វៀតណាម
ជ្រើស​រើសប្រធានបទសំខាន់សំរាប់មហាសន្និបាតគឺយុទ្ធសាស្ត្រអភិវឌ្ឍន៍បន្ទាប់ពី
ឆ្នាំ​២០១៥ ចំនឹងពេលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់និងអនុវត្តយុទ្ធ​
សាស្ត្រនេះ។ ដោយហេតុនេះ IPU132 នឹងជាវេទិការមានប្រយោជន៍ដើម្បី​ពិគ្រោះ
ផ្លាស់ប្តូរអំពី​ប្រធានបទនេះ។”

        ស្ដីពីប្រធានបទដែលវៀតណាមបានជ្រើសរើស​សំរាប់ IPU132 អគ្គលេខាធិ
ការអន្តរសភាពិភពលោក Anders Johnsson បាន​សង្កត់ធ្ងន់ថា៖

        “ប្រធានបទ IPU132ផ្សាភ្ជាប់នឹងអ្វីៗដែលពិភពលោកត្រូវការ​ក្នុង​ឆ្នាំ២០១៥ គឺជារបៀបវារៈអភិវឌ្ឍន៍ថ្មីសំរាប់ពិភពលោកទាំងមូលបន្ទាប់ពី​គោលដៅសហ្សវត្ស
នឹងជាការអភិវឌ្ឍន៍ដ៏ចីរភាព។​ ដោយហេតុនេះប្រធានបទ​ដែល​វៀតណាមជ្រើស
រើសគឺសំខាន់ ចំឱកាស សំរាប់សមាជិកសភាទូទាំងពិភព​លោក​អាចរួមមតិនិង
ឧបត្ថម្ភក្នុងដំណើរការអនុវត្តរបៀបវារៈនេះ។”

        ការដែលវៀតណាមទទួលរៀបចំ IPU132 នឹងជួយបង្កើតវេទិការសំខាន់​មួយដើម្បីសមាជិកសភានានាផ្លាស់ប្តូរយោបល់អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍បន្ទាប់
ពីឆ្នាំ​២០១៥ដែលទូទាំងពិភពលោកកំពុងយកចិត្តទុកដាក់ ក៏ដូចជាលើកកំពស់​សម្លេងនៃក្រុមប្រទេសទ្វីបអាស៊ីក្នុងអន្តរសភាពិភពលោក។ ចំណែកវៀតណាម ការរៀបចំប្រកបដោយជោគជ័យព្រឹត្តិការណ៍នេះនឹងជួយវៀតណាមលើក​កំពស់​តួនាទីរបស់វៀតណាមនិយាយរួម រដ្ឋសភាវៀតណាមនិយាយដោយឡែកក្នុង​សកម្មភាពការទូតលើទូទាំងពិភពលោក​បង្កើនទំនាក់ទំនងការទូតរដ្ឋសភាជា
​មួយ​ដៃគូរ បើកទូលាយការជួបប្រាស្រ័យជាមួយសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ