មហាសន្និបាតបក្សលើកទី១៩ របត់គូសសញ្ញានូវការផ្លាស់ប្តូរនិងអភិវឌ្ឍន៍របស់ចិន

VOV5
Chia sẻ
(VOVWORLD) -មហាសន្និបាតលើកទី១៩នៃបក្សកុម្មុយនិស្តចិនបានបិទបញ្ចប់នាថ្ងៃទី២៤ តុលា ក្រោយរយៈពេល៧ថ្ងៃធ្វើការ។ នេះជាមហាសន្និបាតមួយមានអត្ថន័យ សំខាន់ពិសេសប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេស ចិនកំពុងស្ថិតនៅមុខ ដំណាក់កាលគន្លឹះមួយដើម្បីសម្រេចគោលដៅ “កសាងសង្គមសប្បូរ ធូរធារគ្រប់ជ្រុងជ្រោយ និងជម្រុញការអភិវឌ្ឍ ន៍ សង្គមនិយមវិសេសវិសាលនៅចិន”។
មហាសន្និបាតបក្សលើកទី១៩ របត់គូសសញ្ញានូវការផ្លាស់ប្តូរនិងអភិវឌ្ឍន៍របស់ចិន - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping នៅក្នុងមហាសន្និបាត (រូបថតៈ THX/TTXVN)

មហាសន្និបាតលើកនេះជាមហាសន្និបាតចុងក្រោយនៃប្រវត្តិ សាស្ត្ររយៈពេល១០០ឆ្នាំរបស់បក្សកុម្មុនិស្តចិន។ ដល់ឆ្នាំ២០២១ បក្សកុម្មុយនិស្តចិននឹង គម្របខួប១០០ឆ្នាំ។ តាមនោះ មហាសន្និបាតលើក ទី១៩គឺពោរពេញទៅ ដោយអត្ថន័យសំខាន់ដែលគូសសញ្ញានូវការផ្លាស់ប្តូរនិងការអភិវឌ្ឍន៍របស់ ចិនក្នុងរយៈពេល៥ឆ្នាំកន្លងទៅរួមទាំងសម្រេចទិសដៅអភិវឌ្ឍន៍នាប៉ុន្មានឆ្នាំ ខាងមុខ។

សមិទ្ធិផលសំខាន់ៗរបស់ចិនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រយៈពេល៥ឆ្នាំកន្លងទៅ

        នាប៉ុន្មានឆ្នាំ៥០ ចិនបាននាំចេញគោលជំហរ “ទំនើបភាវូបនីយកម្មវិស័យចំនួន៤ ” ដើម្បីកសាងប្រទេសជាតិ រួមមាន ទំនើបភាវូបនីយកម្មឧស្សាហកម្ម ទំនើបភាវូបនីកម្មកសិកម្ម ទំនើបភាវូបនីយកម្មការពារជាតិនិងទំនើបភាវូបនីយកម្មវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ ប៉ុន្តែដោយ សារផលប៉ះពាល់នៃបំរែបំរួលនយោបាយសង្គម ដំណើរការអភិវឌ្ឍន៍របស់ចិន មិនទាន់ទទួលបានចំណុចលោតផ្លោះនៅឡើយ។ ចាប់តាំងពីឡើងកាន់ អំណាចមក អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping បានលើក ឡើងគោលនយោបាយអនុវត្តកិច្ចការ “ទំនើបភាវូប នីយកម្មទី៥” តាមនោះគឺធ្វើកំណែ ទម្រង់យ៉ាងជ្រាលជ្រៅ អនុវត្តខ្លាំងយុទ្ធនាការប្រឆាំងអំពើពុករលួយនិងបង្កើន សុពលភាពរបស់ប្រព័ន្ធច្បាប់។

        ចំពោះមុខការប្តេជ្ញាធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លានោះ សង្គមចិន នារយៈ ពេល៥ឆ្នាំកន្លងទៅបានឆ្លងកាត់ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ បញ្ហានៅសេសសល់ជាច្រើនត្រូវបានដោះស្រាយ ដូចជា បង្រួញគម្លាតរវាងអ្នកមាននិង អ្នកក្រ រវាងជនបទនិងទីក្រុង ធ្វើឲ្យក្បាលម៉ាស៊ីនបក្ស រដ្ឋស្អាតស្អំ តាមរយៈ ការប្រឆាំងអំពើពុករលួយ និងមានការផ្លាស់ប្តូរវិធីសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច ជាដើម។ 

មហាសន្និបាតបក្សលើកទី១៩ របត់គូសសញ្ញានូវការផ្លាស់ប្តូរនិងអភិវឌ្ឍន៍របស់ចិន - ảnh 2ទិដ្ឋភាពនៃមហាសន្និបាតបក្សលើកទី១៩របស់ចិន (រូបថតៈ THX/TTXVN)

        តាមការធ្វើស្ថិតិដំណាក់កាល២០១២-២០១៦ ជាមធ្យមក្នុងមួយឆ្នាំប្រជា ជនចិន១៤លាននាក់រួចផុតពីភាពក្រីក្រ ហើយចំណូលមធ្យមលើមនុស្សម្នាក់ តាមតំបន់ជនបទកើន១០,៧%ក្នុងមួយឆ្នាំ។ យុទ្ធនាការប្រឆាំងអំពើពុករលួយ ត្រូវបានគេស្គាល់ថា “វាយប្រហាខ្លាកំទេចសត្វ រុយ” ត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា ។ ពោលគឺមន្ត្រីជាង៧ម៉ឺននាក់ត្រូវ ផ្តន្ទាទោសក្នុងដំណាក់កាល៥ឆ្នាំកន្លងទៅ។ តាមនោះ ក្បាលម៉ាស៊ីនដឹកនាំរបស់បក្សនិងរដ្ឋចិនទទួលបានការគាំទ្រនិង ទំនុកទុកចិត្តពីប្រជាជន។

        ប៉ុន្តែ ទន្ទឹមនឹងសមិទ្ធិដែលទទួលបាននោះ មហាអំណាចមួយនេះក៏ត្រូវ ប្រឈមមុខនឹងការសាកល្បងថ្មីជាច្រើនដែរ។ ចំនួនប្រជាជនច្រើនពេច បណ្តាលឲ្យគម្លាតរវាងអ្នកមាននិងអ្នកក្រកើនឡើង ជម្លោះសង្គមកើតឡើង ជារឿយៗ និងអំពើពុករលួយនៅស្ថិតក្នុងសភាពការ ណ៍ធ្ងន់ធ្ងរដែរ។ ជា ពិសេស ចិនត្រូវដោះស្រាយបញ្ហាចំាបាច់បច្ចុប្បន្នគឺបំណុលសាធារណៈ ដែល កើនឡើងជិត២៦០%នៃ GDP។

        ក្នុងស្ថានភាពនោះ ការបង្កើតឡើងរបត់ថ្មីសម្រាប់កិច្ចការកែទម្រង់គ្រប់ជ្រុង ជ្រោយគឺចាំបាច់ណាស់ សំដៅធានាកំណើនសេដ្ឋកិច្ចនិរន្តរភាព រក្សាស្ថិរភាព សង្គម និងរក្សានូវតម្លៃវប្បធម៌មានលក្ខណៈវិសេសវិសាលរបស់ចិន។

       របត់សំខាន់

        តាមនោះ មហាសន្និបាតបក្សលើកទី១៩របស់ចិនជាពេលវេលាសំខាន់ ដើម្បីថ្នាក់ដឹកនាំចិន ឃើញច្បាស់ជោគជ័យ ភាពងាយស្រួលក៏ដូចជាការលំ បាក សាកល្បង ដើម្បីជម្រុញដំណើរការកែទម្រង់នយោ បាយយ៉ាងជ្រាលជ្រៅ និងកែលំអជីវភាពរស់នៅរបស់ប្រជាជនជាជំហានៗ។ ក្នុងរបាយការណ៍នយោ បាយនៅមហាសន្និបាតលើកនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានសន្យា កសាងប្រទេសសង្គមនិយមមួយក្នុងសម័យកាលថ្មី ព្រមទាំងមិនលាក់លាម មហិច្ឆតានាំចិនក្លាយទៅជាមហាអំណាចជួរមុខពិភពលោក។ ជាពិសេស ក្នុងមហា សន្និបាតលើកនេះបានអនុម័តលើស្សនវិស័យរយៈពេល៣០ឆ្នាំ តាម នោះ ដល់ឆ្នាំ២០៣៥ ចិននឹងសម្រេចជាសារវ័ន្ត គោលដៅក្លាយទៅជាប្រទេស សង្គមនិយមទំនើប និងដល់ឆ្នាំ២០៥០ នឹងក្លាយទៅជាមហាអំណាចសង្គម និយមទំនើបផងដែរ។

        ព្រឹត្តិការណ៍មហាសន្និបាតបក្សលើកទី១៩របស់ចិនកាន់តែសំខាន់ជាង ខណៈដែលទ្រង់ទ្រាយនិងឥទ្ធិពលរបស់ប្រទេសនេះទៅលើខឿនសេដ្ឋកិច្ច និងបញ្ហារបស់ពិភពលោកកាន់តែខ្លាំងឡើង។ ហេតុដូច្នេះ ការផ្លាស់ប្តូរមួយ របស់ចិន មិនត្រឹមតែជះឥទ្ធិពលទៅលើប្រទេសចិនផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពល មិនតិចឡើយដល់ពិភពលោកទាំងមូលទៀតផង៕

ប្រតិកម្មទៅវិញ