ម៉ាលីចំពោះគ្រោះអាសន្នក្លាយទៅជាចំណុចក្តៅថ្មីនៅអាហ្វ្រីកខាងលិច។

VAN Theo VOV -
Chia sẻ
រយៈពេលជិត២សប្ដាហ៍ក្រោយពេលកើតឡើងការធ្វើ
ពលប្រហារនៅម៉ាលី ស្ថានភាពនៅប្រទេសអាហ្វ្រីក ខាងលិចនេះកាន់តែកើតស្មុគស្មាញពីមួយថ្ងៃទៅមួយ ថ្ងៃនិងកំពុងមានគ្រោះអាសន្នរីករាលដាលទៅក្នុងដំបន់
 Sahel ទាំងមូល។ សារការទូតជាច្រើនរបស់អង្គការ សហប្រជាជាតិក៏ដូចជាបណ្ដាប្រទេសក្នុងនិងក្រៅ ដំបន់ត្រូវបានបញ្ជូនទៅកាន់កំលាំងធ្វើពលប្រហារ
ទោះបីបណ្ដាវិធានការ​ដាក់ទណ្ឌកម្មក៏ចាប់ផ្ដើមបាន អនុវត្តសំដៅបង្កើនកំលាំងគាបសង្កត់ស្ដារសណ្ដាប់​
ធ្នាប់នៅម៉ាលីក៏ដោយ ប៉ុន្តែប្រហែលជាស្ថានភាពមិន
ទាន់មានអ្វីភ្លឺថ្លាឡើយ។ សាធារណមតិព្រួយបររម្មណ៍
ថា ប្រទេសនេះនឹងត្រូវបែកបាក់និងក្លាយទៅជាទីលាន
ក្រោយនៃកំលាំងភេរវកម្ម ពិសេសគឺ Al Qaeda។
ម៉ាលីចំពោះគ្រោះអាសន្នក្លាយទៅជាចំណុចក្តៅថ្មីនៅអាហ្វ្រីកខាងលិច។ - ảnh 1
ម៉ាលីចំពោះគ្រោះអាសន្នក្លាយទៅជាចំណុចក្តៅថ្មីនៅអាហ្វ្រីកខាងលិច។

VOV-ឆាកនយោបាយម៉ាលីត្រូវធ្លាក់ទៅក្នុងវិប័ត្តក្រោយពេលក្រុមទាហាន
ប៉ះបោរមួយក្រុម យកនាមជាគណៈកម្មាការស្ដារប្រជាធិបតេយ្យជាតិ (CNRDR)
បានប្រកាសថា​កាន់សិទ្ធិគ្រប់គ្រងប្រទេសជាមួយមូលហេតុថារដ្ឋាភិបាល
ប្រទេសនេះក្រោមកិច្ច​គ្រប់គ្រងរបស់ប្រធានាធិបតី Amadou Toumani Toure
មិនអាចដោះ​ស្រាយ​ចលនា​ទានទាឯករាជ្យនៃសហគមន៍ Tuareg នៅភាគ
ខាងជើងបានឡើយ។ កំលាំងនេះក៏បាន​ប្រកាស​រំសាយបណ្ដាស្ថាប័នរដ្ឋ
ផ្អាក់រដ្ឋធម្មនុញ្ញដែរ។ ទោះបីបានលើក​ឡើង​​បណ្ដាកិច្ចសន្យាដើមដំបូង ដើម្បីដោះស្រាយវិប័ត្តនយោបាយក្តី ប៉ុន្តែថ្នាក់ដឹកនាំ​កំលាំងធ្វើពលប្រហារ នៅម៉ាលីមិនទាន់កំណត់បានពេលវេលាជាក់ស្ដែងឡើយ។ អនុសេនីឯក
Amadou Sanogo ថ្នាក់ដឹកនាំនៃការធ្វើពលប្រហារបានអោយ​ដឹងថា៖​នឹងស្ដារ រដ្ឋធម្មនុញ្ញ ឆ្នាំ 1992 បង្កើតបែបបទរដ្ឋបាលឡើងវិញ និងផ្ទេរប្រគល់​អំណាច ទៅអោយរដ្ឋអំណាច ដែលត្រូវបានប្រជាជនជ្រើសតាំង។ អនុសេនីឯក Amadou Sanogo ក៏បានសន្យាថា នឹងពិគ្រោះយោបល់ បណ្ដាកងកំលាំងនយោបាយក្នុង​ប្រទេសអំពីការរៀបចំការបោះឆ្នោតដោយសន្តិភាពសេរីភាពនិងប្រជាធិបតេយ្យ
មិនមានការចូលរួមរបស់យោធា ប៉ុន្តែរយះពេលបោះឆ្នោតមិនទាន់បានកំណត់ទេ។         ប៉ុន្តែ បណ្ដាសញ្ញាសកម្មពីការធ្វើពលប្រហារមិនទាន់ឃើញ គឺ Mali ត្រូវបានប្រឈម​មុខនឹង គ្រោះអាសន្តត្រូវបំបែកបំបាក់គ្នា និងអស្ថិរភាពសង្គមនាបច្ចុប្បន្ន។ នាពេល
កងកំលាំងពលប្រហារកំពុងវង្វែងក្នុងការអនុវតង្តសេចក្ដីប្រកាសរបស់ខ្លួន គឺ
ចលនារំដោះ​ជាតិ Azawad (MNLA) របស់ជន Tuareg និងក្រុមជនឥស្លាមប្រដាប់
អាវុធ Ansar Dine បានបើកបណ្ដាការវាយប្រហារចូលក្នុងបណ្ដាទីក្រុងនៅភាគ
ខាងជើង Mali និង​​ដណ្ដើមបានការ​ត្រួតត្រា Timbuktu ទីក្រុងធំមួយនៅភាគខាង
ជើងបន្ទាប់ពី​ពេល​ដណ្ដើមបានទីក្រុង Kidal និង​ Gao។ ចលនារំដោះជាតិ Azawad​
បានអោយដឹង​ថា៖​នឹងបង្កើតរបបនិងរដ្ឋធម្មនុញ្ញដោយឡែក នៅបណ្ដាទីក្រុង​ដែលខ្លួនដណ្ដើមយកបាន​ពី​កងទ័ព និងរដ្ឋអំណាច Mali សំដៅជំរុញយ៉ាងខ្លាំង
គោលដៅ​បង្កើតរដ្ឋ​ឯករាជ​មួយ នៅភាគខាងជើង mali។ កាយវិការនេះ កាន់តែ
ជំរុញ Mali ធ្លាក់ទៅក្នុង​ស្ថានភាពត្រូវបំបែកបំបាកយ៉ាងជ្រាលជ្រៅថែមទៀត។         ជាការពិតជាក់ស្ដែងថា សកម្មភាពពលប្រហារនេះ របស់ក្រុមទាហាន “គណះ
កម្មា ការជាតិស្ដារប្រជាធិបតេយ្យ “( CNRDR) ជាសកម្មភាពដែលមិននាំមក នូវផលប្រយោជន៏ដល់ខឿន​សន្តិភាពរបស់ប្រទេសនៅខាងលិចទ្វីបអាហ្វ្រីក
នេះទេ។ រួមជាមួយការ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លាសកម្មភាពប៉ះបោររបស់
ទាហាននៅម៉ាលី សំណូមពរស្ដារ​រដ្ឋធម្មនុញ្ញ​និងរដ្ឋាភិបាលនោះ នាថ្ងៃទី
៤មេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​បាន​​ដំណើរការប្រជុំ
បន្ទាន់ស្ដីពីវិប័ត្តនៅម៉ាលី។ អាមេរិកសម្ព័ន្ធមិត្តមួយរបស់​ម៉ាលីបានជំរុញ បណ្ដាជនប្រដាប់អាវុធក្រោកឈរឡើងនៅភាគខាងជើងម៉ាលី​បញ្ឈប់ សកម្មភាពយោធាដើម្បីឈានទៅការព្រមព្រៀងសំដៅទទួលបានបូរណ​ភាពដែនដីនៃប្រទេសនេះ។ មុននោះសហគមន៍សេដ្ឋកិច្ចបណ្ដាប្រទេស
អាហ្វ្រីក​ខាងលិច ECOWAS ក៏ប្រកាសអនុវត្តការហ៊ុំព័ទលើគ្រប់វិស័យ
ចំពោះរដ្ឋអំណាច​យោធានៅម៉ាលីផង។ ក្រៅពីនោះថ្នាក់ដឹកនាំយោធានៃ
ប្រទេសសមាជិកចំនួន១៥​នៃ ECOWAS ក៏បានប្រជុំនាថ្ងៃទី៥មេសាដើម្បី ឯកភាពអំពីការដាក់ពង្រាយ​ទាហានប្រមាណ៣ពាន់នាក់មកដំបន់ភាគខាង
ជើងម៉ាលី។ ធ្លាប់បានចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសស្ថិរភាព
បំផុតនៅ​អាហ្វ្រីកខាងលិចនោះ ប៉ុន្តែឥឡូវនេះម៉ាលីបានក្លាយទៅជាចំណុច
ក្តៅថ្មីក្នុងដំបន់។​ ប្រសិនបើវិប័ត្តនយោបាយនៅម៉ាលីមិនបានដោះស្រាយយ៉ាង
លឿននោះ វានឹងរីក​រាលដាលនិងធ្វើឲ្យប្រទេសអាហ្វ្រីកជាច្រើនធ្លាក់ទៅក្នុង
អស្ថិរភាពថ្មី៕

ប្រតិកម្មទៅវិញ