ថ្ងៃទី២២មិនាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែង
ការណ៏ថ្កោលទោសយ៉ងខ្លាំងក្លាចំពោះអំពើរប៉ះបោរបស់បណ្តាទាហានសំដៅ
ដណ្តើមយករដ្ឋអំណាចនៅម៉ាលី។សេចក្តីថ្លែងការណ៏អំពាវនាវដល់ម៉ាលីបង្កើត
ឡើងវិញរដ្ឋធម្មនុញ្ញនឹងរដ្ឋាភិបាលដោយប្រជាជនជ្រើសតាំងភ្លាម១រំពេកព្រម
ទាំងអំពាវនាវដល់បណ្តាភាគីអត់ធ្មត់ចៀសវាងអំពើរហឹង្សានឹងធានាឲ្យការបោះ
ឆ្នោតសកលប្រព្រិត្តទៅត្រឹមត្រូវតាមផែនការនាខែមេសាខាងមុខ។នាយប់ថ្ងៃដ៏ដែល គណះកម្មាធិការសហគមសេដ្ឋកិច្ចអាហ្វ្រីកខាងលិច (ECOWAS) បានប្រជុំនឹង
ចេញសេចក្តីថ្លែងការណ៏ដោយអំពាវនាវបណ្តាទាហានដែលចូលរួមការធ្វើពល
ប្រហារផ្ទេសិទ្ធអំណាចយ៉ាងឆាប់ៗទៅឲ្យរដ្ឋាភិបាលស្របច្បាប់នឹងអះអាងថា៖អំពើររបស់បណ្តាទាហាននៅម៉ាលីដើរផ្ទុយទាំងស្រុងទៅនឹងខ្លឹមសារនៃពិធីការ
បំពេញបន្ថែមអំពីប្រជាធិបតេយ្យនឹងគ្រប់គ្រងព្រមទាំងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ
បណ្តាសមិទ្ធផលដែល ECOWAS ទទួលបានក្នុង២ទសវត្សកន្លងទៅ។ធនាគារ
ពិភពលោក (WB) នឹងធនាគារអភិវឌ្ឌ្យទ្វីបអាហ្វ្រីក(AFDB) បានប្រកាសហុំព័ទ្ធខ្ទង់
ជំនួយសំរាប់ម៉ាលី។ក្រសួងការបរទេសអាមេរីកក៏ឲ្យដឹងដែរថា៖និងពិនិត្យឡើង
វិញនូវខ្ទង់ជំនួយប្រចាំឆ្នាំចំនួន១៤០ លានដុល្លាអាមេរីកដល់ម៉ាលីក្រោយការធ្វើពល
ប្រហារដូចពោលខាងលើដែរ។ថ្ងៃទី២៣មិនាក្រុមទាហានប៉ះបោរដែលហៅថា៖
“គណៈកម្មាធិការស្តារឡើងវិញប្រជាធិបតេយ្យជាតិ” (CNRDR) បានប្រកាស់
កាន់សិទ្ធអំណាចគ្រប់គ្រងប្រទេសនិងឆ្ពោះទៅផ្ទេប្រគល់ សិទ្ធអំណាចនេះ ទៅ
ឲ្យរដ្ឋាភិបាលថ្មី ដែលត្រូវបានបោះឆ្នោតជ្រើសតាំង ប្រកបដោយប្រជាធិបតេយ្យ៕
|
Image: Internet |