លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម (រូបថត៖thuonghieucongluan.com.vn ) |
Brand Finance បានអះអាងថា តម្លៃពាណិជ្ជសញ្ញាជាតិរបស់វៀតណាមឆ្នាំ ២០២០ បានកើន ២៩% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ពោលគឺកើនឡើងដល់ ៣១៩ ពាន់លានដុល្លារអាមេរិក។ ដូច្នេះ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៣៣ (កើន ៩ កាំ) ក្នុង Top ពាណិជ្ជសញ្ញាជាតិដែលមានតម្លៃច្រើនបំផុតទាំង ១០០ នៅលើពិភពលោក។
អះអាងពាណិជ្ជសញ្ញានៅលើឆាកអន្តរជាតិ
ជាការពិត កិត្យានុភាពនៃផលិតផល "made in Vietnam" ធ្លាប់បានអះអាងនៅលើទីផ្សារអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ហើយថែមទាំងត្រូវបានលើកកម្ពស់ក្នុងដំណាក់កាលដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេលកន្លងទៅ។ ឧទាហរណ៍ថា ក្នុងអំឡុងពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកត្រូវបានអាក់ខានដោយសារជំងឺកូវីដ ១៩ នោះ សហគ្រាសខ្នាតតូចមួយនៅទីក្រុងហូជីមិញទទួលបានការបញ្ជាទិញកើនឡើង ២០០% ពីសហរដ្ឋអាមេរិក ។ កាលពីមុន ហគ្រាសនេះ ត្រឹមតែបានបញ្ជាទិញទំនិញនៅចិនតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ សហគ្រាសវាយនភ័ណ្ឌដ៏ធំមួយនៅទីក្រុងហូជីមិញក៏បានទទួលការបញ្ជាទិញម៉ាស់ជាបន្តបន្ទាប់ ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ីស្រាអែល នៅពេលដែលវៀតណាមបានក្លាយទៅជាចំណុចភ្លឺក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ប្រធានក្រុមប្រឹក្សាពាណិជ្ជសញ្ញាជាតិបានចាត់ទុកថា៖ “បណ្ដាសហគ្រាសពាណិជ្ជសញ្ញាជាតិបានអះអាងនូវឋានៈដ៏រឹងមាំឈានមុខគេលើវិស័យប្រតិបត្តិការរបស់ខ្លួន ដោយបានរក្សាល្បឿនកំណើនខ្ពស់ទាំងប្រាក់ចំណេញនិងប្រាក់ចំណូល ព្រមទាំងរក្សាទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ បើទោះបីបានជួបប្រទះនឹងការលំបាកសាកល្បងជាច្រើនក្នុងរយៈពេលកន្លងទៅក៏ដោយ ជាពិសេសគឺក្នុងបរិបទកើតមានជំងឺកូវីដ ២៩ នៅលើពិភពលោក។ ដោយហេតុនេះ ជួយលើកកម្ពស់តម្លៃពាណិជ្ជសញ្ញាជាតិនៅលើទីផ្សារពិភពលោក កសាងរូបភាពប្រទេសជាតិវៀតណាម ដែលមានកិត្យានុភាពអំពីទំនិញ និងសេវាកម្មគុណភាពខ្ពស់ ក៏ដូចជាលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ”។
ចាប់យកឱកាស ដើម្បីឈានទៅមុខឥតឈប់ឈរ
លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មបានចាត់ទុកថា៖ការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា CPTPP, RCEP, EVFTA កំពុងបើកចេញឱកាសថ្មីសម្រាប់វៀតណាម ហើយជួយរក្សាសន្ទុះសេដ្ឋកិច្ចក្នុងបរិបទដ៏លំបាករួមរបស់តំបន់ និងសកលលោក។ ដូច្នេះ សហគ្រាសនានាចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែង ប្តេជ្ញាចិត្ត ច្នៃប្រឌិតដើម្បីកសាង និងអភិវឌ្ឍន៍ពាណិជ្ជកម្មជាតិវៀតណាមយ៉ាងឆាប់ៗ។ លោក Vu Ba Phu បានឲ្យដឹងថា៖ “យើងចាំបាច់ត្រូវបន្តស្វែងយល់និងកំណត់ពាណិជ្ជសញ្ញារបស់វៀតណាម កំណត់ពាណិជ្ជសញ្ញារបស់ផ្នែក វិស័យផលិតកម្មបណ្ដាផលិតផលស្នូលរបស់យើងក្នុងឆ្នាំក្រោយនិង រយៈពេល ៥ ឆ្នាំខាងមុខ ហើយធ្វើការពិភាក្សាគ្នាដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញផងដែរ”។
នៅក្នុងជំនួបចាមួយប្រតិភូមកពីសហគ្រាសចំនួន ១២៤ អង្គភាព ដែលមានផលិតផលជាប់ពាណិជ្ជសញ្ញាជាតិឆ្នាំ ២០២០ នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកសំណើរថា៖ “ខ្ញុំស្នើឲ្យបណ្ដាសហគ្រាសបន្តថែរក្សា និងពង្រីកវប្បធម៌សហគ្រិនវៀតណាមដើម្បីចូលរួមអភិវឌ្ឍប្រទេសដោយដៃនិងគំនិតដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈបាតដៃ និងបញ្ញារបស់ខ្លួន។ ក្នុងស្មារតីនេះខ្ញុំសូមជូនពរក្រុមប្រឹក្សាពាណិជ្ជសញ្ញាជាតិវៀតណាមបន្តមានយន្តការ គោលការណ៍ល្អថែមទៀត ដើម្បីជួយឧបត្ថម្ភសហគ្រាសឲ្យបានសមស្រេបនឹងឋានៈ និងកិត្យានុភាពរបស់វៀតណាមតណាមផងដែរ”។
សេដ្ឋកិច្ចវៀតណាម ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោកត្រូវបានព្យាករណ៍ថានឹងបន្តប្រឈមមុខនឹងការលំបាកជាច្រើនក្នុងរយៈពេលខាងមុខនេះ។ ទោះយ៉ាងណា ជាមួយនឹងសក្ដានុពលនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងសហគ្រាសនោះ ពាណិជ្ជកម្មិជ្ជសញ្ញាជាតិវៀតណាមនឹងបន្តត្រូវបានពង្រឹង ក៏ដូចជារួមចំណែកជាក់ស្ដែងទៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាពផងដែរ៕