កិច្ចប្រជុំស្ដីពីការបូកសរុបវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម |
ការចូលរួមវិភាគទានដ៏សំខាន់ៗក្នុងឆ្នាំ ២០២០
លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើមុខងារនៃក្បួនរទេះសេះ ៣ សេះនៅឆ្នាំ ២០២១ ព្រោះថានៅឆ្នាំ ២០២០ កត្តាមុខព្រុញទាំងបីនេះបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ ជាក់ស្តែង ការនាំចេញត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជាង ២៨១,៥ ពាន់លានដុល្លារអាមេរិក កើន ៦,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ ២០១៩ ដោយនាំវៀតណាមឈានមុខគេក្នុងចំណោមខឿនសេដ្ឋកិច្ច ក្នុងល្បឿននាំចេញលឿនបំផុតលើពិភពលោក ក្នុងបរិបទ នៃជំងឺរាតត្បាតកូវីដ ១៩ ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh បានវាយតម្លៃ៖ “យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដោយទទួលបានកំណើនវិជ្ជមាន ហើយសម្រេចបានតួរលេខឯតទគ្គកម្មអំពីការនាំចេញហួសកម្រិត (១៩,១ ពាន់លានដុល្លារអាមេរិក) ។ នេះគឺជាគួរលេខគួរអោយចាប់អារម្មណ៍ក្នុងការធានាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ចំណុចមួយទៀតក្នុងសកម្មភាព នាំចេញ និងនាំចូលគឺជាការអភិក្រម និងទាញយកផលប្រយោជន៍ពីឱកាសរបស់ទីផ្សារនានា ជាពិសេសគឺទីផ្សារ ដែលយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ ដូចជា កិច្ចព្រមព្រៀង CPTPP ផងដែរ”។
ក្នុងពេលនេះ សក្តានុពលនៃទីផ្សារក្នុងស្រុកគឺធំធេងណាស់ ដោយមានចំនួនប្រជាជនជិត ១០០ លាននាក់។ ប្រាក់ចំណូលមធ្យមត្រូវបានធ្វើឲ្យប្រសើរឡើង ដែលនាំឱ្យកម្លាំងប្រើប្រាស់បានកើនឡើងយ៉ាងឆាប់រហ័ស។ ការលក់រាយសុរប និងប្រាក់ចំណេញពីសេវាកម្មប្រើប្រាស់ក្នុងឆ្នាំ ២០២០ ត្រូវបានប៉ាន់ស្មានថា សម្រេចបាន ៥ ០៥៩,៨ ពាន់ពាន់លានដុង (ស្មើនឹង ២១៨,៣ ពាន់លានដុល្លារអាមេរិក) កើន ២,៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh |
រក្សាមុខងារនៃក្បួនរទេះសេះ ៣ សេះសម្រាប់កំណើននៅឆ្នាំ ២០២១
ឆ្នាំ ២០២១ គឺជាឆ្នាំដើមដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣។ ស្ថានភាពនៅតែមិនការវិវឌ្ឍថ្មី ដែលពិបាកប៉ានស្មាន ដូច្នេះបរិបទនេះបានដាក់ចេញតម្រូវការថ្មីសម្រាប់ក្រសួង ស្ថានប័ន និងខេត្តក្រុងនានា។ រដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់លាស់ថា គោលដៅកំណើនសេដ្ឋកិច្ចមិនត្រឹមតែជាកម្លាំងចលករដ៏សំខាន់ និងបង្កើតមូលដ្ឋានគ្រឹះម៉ាក្រូយ៉ាងរឹងមាំប៉ុណ្ណោះទេ ថែមទាំងធានា ការងារធ្វើ ប្រាក់ចំណូល ការអនុវត្តន៍គោលនយោបាយសន្តិសុខសង្គម និងបង្រួញគម្លាតអភិវឌ្ឍន៍ផងដែរ។ ដូច្នេះហើយ រទេះសេះ ៣ សេះដែលរួមមានការវិនិយោគ ការប្រើប្រាស់ និងការនាំចេញចាំបាច់ត្រូវបានដំណើរការដោយព្រមៗគ្នា និងប្ដូរផ្ដាច់ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការបូកសរុបផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មនាឆ្នាំ ២០២០ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលបានដាក់ចេញកំណើនដល់ ៦,៥% ជាមួយនឹងកម្លាំងចលករកំណើនស្នូលគឺជាការនាំចេញ ការប្រើប្រាស់ និងការវិនិយោគ។ "រទេះសេះ៣ សេះ" នេះ នៅតែបន្តពង្រីកក្នុងឆ្នាំ ២០២១ ក្នុង ទ្រង់ទ្រាយធំជាង។ ដូច្នេះខ្ញុំស្នើឲ្យបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបានលទ្ធផលលើគ្រប់វិស័យបើប្រៀបធៀបនឹងឆ្នាំ ២០២០ ព្រមទាំងរៀបចំអនុវត្តន៍ បវចនាផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងបំណងប្រាថ្នាអភិវឌ្ឍន៍ ដើម្បីរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ”។
ដោយផ្អែកលើស្មារតីនេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំឲ្យធានាប្រភពថាមពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលខាងមុខ ប្រកបដោយនិរន្តរភាព; កៀរគរការចូលរួមយ៉ាងខ្លាំងក្លានៃវិស័យសេដ្ឋកិច្ចក្រៅរដ្ឋ; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនិងទាញយកឱកាសទីផ្សារឲ្យបានល្អដែលនាំមកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាដើម។
ចំណែករដ្ឋាភិបាលនឹងផ្តោតលើការដោះស្រាយរបៀបរប គោលនយោបាយ បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ logistics បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាតិ។ ការងារទាំងនេះនឹងរួមចំណែកអនុវត្តការប្តេជ្ញាចិត្ត កសាងប្រទេសវៀតណាមខ្លាំងមាំមួន និងអភិវឌ្ឍន៍នាពេលខាងមុខផងដែរ៕