ភាពរឹងមាំនៃឋានៈវៀតណាម

Chia sẻ

(VOVWORLD) - ដោយមិនអើពើដល់ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជម្ងឺរាតត្បាត Covid-19 ក៏ដូច ជាគំនូរសេដ្ឋកិច្ចសកលដ៏អាប់អួរនោះទេ សេដ្ឋកិច្ចវៀត ណាមនៅតែត្រូវបាន ព្យាករណ៍ថា នឹងសម្រេចបានកំណើនខ្ពស់ជាពុំខាន ហើយបន្តជាចំណុចភ្លឺនៃសេដ្ឋកិច្ច សកលក្នុងឆ្នាំ២០២១។

របាយការណ៍ស្រាវជ្រាវលើទូទាំងសកលលោករបស់ធនាគារ Standard Chartered ដែលទើបតែបានប្រកាសនាពេលចុងក្រោយនេះ បានវាយតម្លៃថា វៀតណាមនឹងសម្រេចបានកំណើនឡើងដល់ទៅ៧,៨%ក្នុងឆ្នាំ២០២១ ពោលគឺ កើន ២,៥ដង បើប្រៀបធៀបនឹងកំណើននៃឆ្នាំ២០២០ ដែលតាំងពីដើមមកជា កម្រិតគួរឲ្យចាប់អារម្មណ៍លើពិភពលោករួចហើយ។ ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានអន្តរជាតិ S&P Global Ratings សូម្បី តែបានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមអាចសម្រេចបានកំណើនចំនួន១១,២% ក្នុងឆ្នាំ២០២១។

ដូច្នេះហើយ បណ្ដាការវាយតម្លៃអន្តរជាតិសុទ្ធតែជឿជាក់ថា វៀតណាមអាច សម្រេចបានកំណើន GDP ក្នុងឆ្នាំ២០២១ ខ្ពស់ជាងគោលដៅ ៦%% ដែលរដ្ឋសភា វៀតណាមបានអនុម័តកាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២០។ ទស្សនៈវិស័យសេដ្ឋ កិច្ចដ៏ភ្លឺស្វាងគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ដើម្បី ជួយមជ្ឈដ្ឋានអ្នកជំនាញនិង អ្នកតាក់តែងគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិជឿជាក់ថា វៀត ណាមកំពុងជា គោលដៅគួរឲ្យទាក់ទាញ។ លោក Hong Sun សហប្រធានវេទិកាធុរកិច្ចវៀត ណាមឆ្នាំ២០២០និងជាអនុប្រធានសម្ព័ន្ធសមាគមន៍ធុរកិច្ចកូរ៉េខាងត្បូងប្រចាំវៀតណាម (Kocham) បានអះអាងថា៖ “វៀតណាមកំពុងជាទីផ្សារមួយដែលទាក់ទាញវិនិយោគិនជាច្រើនកុះករមក បណ្ដាក់ទុន។ ការដែលវៀតណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ចំនួនដូចជា EVFTA ឬ CPTPP នឹងបង្កភាពងាយស្រួលសម្រាប់អាជីវកម្មវៀត ណាមក្នុងការពង្រីកទីផ្សារ។ ហើយក្រុមហ៊ុនជាច្រើនរបស់កូរ៉េខាងត្បូងក៏កំពុង មានបំណងចង់ចូលមកទីផ្សារវៀតណាមផងដែរ”។

ភាពរឹងមាំនៃឋានៈវៀតណាម - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ថ្លែងនៅសន្និសីទសារព័ត៌មានអន្តរជាតិដោយមានការចូលរួមរបស់អ្នកសារព័ត៌មាន តំណាងបណ្ដាទីភ្នាក់ងារសារព័ត៌មាននិងកាសែតប្រចាំអង្គការ
សហប្រជាជាតិ។ (រូបថត៖ TTXVN)

ក្នុងទំនាក់ទំនងអន្តរជាតិ ឋានៈនិងកិត្យានុភាពរបស់វៀតណាមក៏ត្រូវបាន លើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំអ.ស.បបានឲ្យដឹងថា សហ គមន៍អន្តរជាតិមិនត្រឹមតែវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទាននានារបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជឿជាក់យ៉ាងមុតមាំថា តួនាទី ឋានៈនិងកិត្យានុភាព របស់វៀតណាមនឹងកាន់តែរីកធំធាត់ជាងទៀត។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំបានផ្លាស់ប្ដូរថ្មី បើកទ្វារប្រកបដោយជោគជ័យ ដើម្បីបង្កើតឡើង ស្នាដៃជាច្រើនដែលទទួលបានការវាយតម្លៃខ្ពស់របស់ប្រទេសផ្សេងៗ ហើយនា សព្វថ្ងៃ យើងកំពុងអនុវត្តយ៉ាងល្អប្រពៃនូវគោលដៅសហសវត្ស។ លើសពីនេះ ទៅទៀត យើងប្រព្រឹត្តត្រូវនឹងគន្លងច្បាប់ជាមួយប្រទេសធំៗ ហើយស្មោះត្រង់ ជាមួយប្រទេសជាមិត្តភក្តិប្រពៃណី ក៏ដូចជាប្រទេសទាំងអស់នៅលើពិភពលោក ផងដែរ។ ហេតុដូច្នេះ គេមើលឃើញថា វៀតណាមមិនត្រឹមតែជាប្រទេសមាន ទំនួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាមិត្តគួរឲ្យជឿទុកចិត្តនិងមានការ ព្រព្រឹត្តដ៏ត្រឹមត្រូវទៀតផង”។

ក្នុងពេលជាមួយគ្នានោះ អ្នកសម្របសម្រួលរបស់អ.ស.បប្រចាំវៀតណាម លោក Kamal Malhotra បានអះអាងថា៖ “អាចនិយាយបានថា វៀតណាមដើរតួនាទីត្រួសត្រាយផ្លូវសម្រាប់បុព្វហេតុ ផ្លាស់ប្ដូរថ្មីរបស់អ.ស.បនៅថ្នាក់ប្រទេស។ វៀតណាមជាប្រទេសមួយក្នុង ចំណោមប្រទេសដំបូងគេសម្រេចរួចរាល់គោលដៅអភិវឌ្ឍសហសវត្សសឹងតែទាំងអស់។ វៀតណាមពិត ជាមានតួនាទីដ៏សំខាន់ ហើយអ.ស.បនៅតែត្រូវការកិច្ច សហប្រតិបត្តិការរបស់វៀតណាមដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍរបស់ អ.ស.ប”។

ដោយឈរលើសមិទ្ធិផលជាក់ស្ដែងក្នុងឆ្នាំ២០២០ រួមជាមួយការវាយតម្លៃ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រនិងសត្យានុម័តចំពោះទស្សនៈវិស័យសេដ្ឋកិច្ច-សង្គម ក៏ដូចជាឋានៈអន្តរ ជាតិ កាន់តែធំឡើងរបស់វៀតណាមនោះ យើងអាន ឈានចូលឆ្នាំថ្មី២០២១ដោយសុទិដ្ឋិនិយមនិងជំនឿជាក់ទៅលើអនាគតដ៏ភ្លឺស្វាងនៅខាងមុខ៕

ប្រតិកម្មទៅវិញ