(VOVworld)-ការបោះឆ្នោតប្រធានាធិបតីបារាំងកំពុងឈានចូលដំណាក់កាលចុង
ក្រោយ ខណៈដែល នៅសល់តែជាង២ខែទៀតនឹងប្រព្រឹត្តទៅការបោះឆ្នោតដំបូង
នោះ។ ទោះបីជាបានលេចចេញវត្តមានបេក្ខជនជាផ្លូវការរបស់ភាគីនានាក៏ដោយ
ប៉ុន្តែលទ្ធផលនៃការរត់ប្រណាំងចូលវិមាន Elyse’e នៅពិបាកព្យាករនៅឡើយ
ដោយកើតមាន ឡើងកត្តាចៃដន្យជាច្រើនធ្វើឲ្យផ្លាស់ប្តូរស្ថានភាពប្រកួតប្រជែង។
|
បេក្ចជន Emmanuel Macron នៅក្នុងយុទ្ធនាការដណ្តើមសន្លឹកឆ្នោតនាថ្ងៃទី៤មករា (រូបថតៈ EPA/TTXVN) |
តាមគម្រោងការបោះឆ្នោតប្រធានាធិបតីបារាំងក្រោមរូបភាពនៃការបោះឆ្នោត
សកលនោះនឹងបានប្រព្រឹត្តទៅនាចុងខែមេសានិងដើមខែឧសភាខាងមុខ។ បច្ចុប្បន្ន
បេក្ខជនជាផ្លូវការក្នុងការរត់ប្រណាំងចូលវិមាន Elyse’eកំពុងបង្ហាញមុខជាបណ្តើរៗ
ក្នុងនោះមានវត្តមានអតីតនាយករដ្ឋមន្ត្រីលោក Francois Fillon តំណាងឲ្យសំណាក់
ស្ដាំនិយម អតីតរដ្ឋមន្ត្រីក្រសួងអប់រំបារំាង Benoit Hamon តំណាងសំណាក់ឆ្វេង
និយម លោកស្រី Marine Le Pen តំណាងសំណាក់ស្ដាំនិយមនិងបេក្ខជននិយម
កណ្តាលអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Emmanuel Macron។
ភាពចៃដន្យភ្ជាប់ៗនឹងគ្នា
ប៉ុន្មានខែមុននេះ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការបោះឆ្នោតប្រធានាធិប
តីបារាំងឆ្នាំ២០១៧នឹងជាការប្រឈមមុខរវាងបេក្ខជនស្តាំនិយមជាមួយអតីតប្រធានា
ធិបតី លោក Nicolas Sarkozy ជាមួយគូរបដិបក្ខចំណុះគណៈបក្សសង្គមនិយម (PS)
ប្រធានាធិបតីជិតផុតអាណាត្តិ លោក Francois Hollande ។ ប៉ុន្តែភាពចៃដន្យ ដំបូង
បានលេចឡើង ខណៈដែលអតីតនាយករដ្ឋមន្ត្រី លោក Francois Fillon បាន តំណាង
ឲ្យសំណាក់ស្តាំនិយមឈរឈ្មោះដណ្តើមដំណែងប្រធានាធិបតី។ ក្នុងពេល ជាមួយ
គ្នានោះ អតីតរដ្ឋមន្ត្រីក្រសួងអប់រំ លោក Benoit Hamon ចំណុះគណៈបក្ស PS វិញ
បានឈ្នះអតីតនាយករដ្ឋមន្ត្រី Manuel Valls ដើម្បីក្លាយទៅជាបេក្ខជន តំណាងសំ
ណាក់ឆ្វេងនិយមក្នុងការរត់ប្រណាំងចូលវិមាន Elyse’e ផងដែរ។ ភាព ចៃដន្យផ្ទួនៗ
គ្នានោះ ជាសញ្ញាបង្ហាញថា ការបោះឆ្នោតដំបូងនៅបារាំងសម្រាប់ទាំង សំណាក់ស្តាំ
និយមនិងឆ្វេងនិយមនោះនឹងប្រព្រឹត្តទៅមិនអាចព្យាករបានឡើយ។
លទ្ធផលពិបាកព្យាករណ៍
ចំពោះមុខបម្រែបម្រួលពោលខាងលើ ក្នុងដំណាក់កាលចុងក្រោយនេះ បេក្ខជន
ទាំងអស់គ្នាបានបង្ហាញនូវឥទ្ធិពលរបស់ខ្លួនដើម្បីដណ្តើមប្រជាប្រិយភាព ចំពោះមុខ
អ្នកបោះឆ្នោត។ នាថ្ងៃទី៤កុម្ភៈ អ្នកដឹកនាំគណៈបក្សស្តាំនិយមរណសិរ្ស ជាតិ (FN)
លោកស្រី Marine Le Pen បានចាប់ផ្តើមយុទ្ធនាការប្រជែងយកដំណែង ប្រធានាធិបតី
ដោយការសន្យាអំពីប្រទេសបារាំង “សេរី” មួយ។ លោកស្រី Marine Le Pen បានប្រ
កាសថា គោលដៅនៃការប្រជែងស្លឹកឆ្នោតរបស់លោកស្រី គឺ “ដណ្តើមឡើង វិញសេរី
ភាពសម្រាប់ប្រទេសបារាំងនិងសម្លេងសម្រាប់ប្រជាជនបារាំង”។ ក្នុងបណ្តា ការ
សន្យាបាននាំចេញនោះ អ្នកនយោបាយជានារីរូបនេះបានដាក់ចេញនូវសំណើរ មួយ
ចំនួន ក្នុងនោះ បានស្នើឲ្យបារាំងនឹងចាកចេញពីតំបន់ចាយប្រាក់អឺរ៉ូ អនុវត្តការ
បណ្តាក់ទុនសម្រាប់រាល់កុងត្រាពលកម្មរបស់ជនបរទេសនិង កាត់បន្ថយអាយុចូល
និវត្តន៍។ ប៉ុន្តែ តាមការពិនិត្យរបស់មជ្ឈដ្ឋានអ្នកវិភាគគឺ កម្មវិធីប្រជែងពោលខាងលើ
ខ្វះខ្លឹមសារលំអិតអំពីម៉ាក្រូសេដ្ឋកិច្ច ពុំដាក់ចេញនូវគោលដៅស្តីពីបំណុលសាធារ
ណៈក៏ដូចជាមិននាំចេញទិសដៅបញ្ចុះបញ្ចូលណាមួយដើម្បីធ្វើឲ្យតុល្យភាពរវាង
ខ្លឹមសារកែលំអរសុខុមាលភាពសង្គមជាមួយការកាត់បន្ថយពន្ធផងដែរ។
ក្នុងពេលជាមួយគ្នានោះ ទោះបីជាបានប្រកាសថានឹងចូលរួមការប្រជែងដល់
នាទីចុងក្រោយ ប៉ុន្តែឧិកាសទទួលជ័យជម្នះរបស់លោក Fillon គឺស្តួចស្តើងណាស់។
ទន្ទឹមជាមួយគ្នា ឧបសគ្គជាច្រើនក៏កំពុងរារាំងដំណើរការប្រជែងដំណែងប្រធានាធិប
តីរបស់បេក្ខជនឆ្វេងនិយមលោក Benoit Hamon ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ទាំងអស់នេះនៅតែកំបាំងមុខដោយសារតាមរយៈការ
ស្ទាបស្ទង់មតិក៏មិនបង្ហាញច្បាស់នូវលទ្ធផលបោះឆ្នោតនោះឡើយ ជាពិសេសគឺ
បន្ទាប់ពីព្រឹត្តិការណ៍ដែលអ្នកបោះឆ្នោតអង់គ្លេសបោះឆ្នោតគាំទ្រប្រទេសនេះចាក
ចេញពីសហភាពអឺរ៉ុប (EU) ហើយថែមទាំងជ័យជម្នះរបស់មហាសេដ្ឋី Donald Trumps
ក្នុងការប្រជែងដំណែងប្រធានាធិបតីអាមេរិក។តាមនោះ ដោយភាពចៃដន្យ កើតមាន
ឡើងជាបន្តបន្ទាប់ ការបោះឆ្នោតចូលវិមាន Elyse’e នៅមានភាពភ្ញាក់ផ្អើលជាច្រើន
ទៀតផង៕