ភាពតានតឹងរវាងអាមេរិក-អ៊ីរ៉ង់និងល្បែងសង្គ្រាមគ្រោះថ្នាក់

Chia sẻ
(VOVWORLD) - ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់បន្តកើនឡើងក្នុងប៉ុន្មានម៉ោងកន្លងទៅ បន្ទាប់ពីពេលដែលកងកម្លាំងឆ្មាំការពារបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បញ្ឈប់នាវាដឹកប្រេង ពីរគ្រឿងរបស់អង់គ្លេសនៅច្រកទ្វារសមុទ្រ Hormuz ក្រោមការចោទប្រកាន់ពី អំពើរំលោភបំពានលើច្បាប់នាវាចរណ៍អន្តរជាតិ។ 
ភាពតានតឹងរវាងអាមេរិក-អ៊ីរ៉ង់និងល្បែងសង្គ្រាមគ្រោះថ្នាក់ - ảnh 1នាវាពិឃាត USS Abraham Lincoln របស់អាមេរិកដែលត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈឹមបូព៌ាកាលពីខែកក្កដាឆ្នាំ២០១៩ (រូបថត៖ Daily Express) 

  ម្យ៉ាងវិញទៀត តេអេរ៉ង់ក៏បាន ច្រានចោលព័ត៌មានដែលថា យន្តហោះគ្មានអ្នកបើកបរមួយគ្រឿងនៃប្រទេសនេះ ត្រូវបាញ់ទម្លាក់ដោយប្រទេសអាមេរិកនៅលើច្រកទ្វារសមុទ្រ Hormuz ព្រមទាំង ប្រកាសថា ប្រទេសនេះនឹងបំបែកបណ្ដាញចារកម្មមួយរបស់ទីភ្នាក់ងារចារកម្ម CIA ដោយចាប់ខ្លួនបានមនុស្សជាច្រើននាក់ ហើយមួយចំនួនក្នុងនោះត្រូវបានកាត់ទោស ប្រហារជីវិត។ រាល់ការវិវត្តន៍ជាបន្តបន្ទាប់ទាំងនោះបានធ្វើអោយបរិយាកាសក្នុង តំបន់កាន់តែក្ដៅគគុកពីមួយថ្ងៃទៅមួយថ្ងៃ។

       យុទ្ធសាស្ត្រដាក់សម្ពាធអតិបរមារបស់វ៉ាស៊ីនតោន

        តាមការចោទប្រកាន់របស់តេអេរ៉ង់ថា នាវារបស់អង់គ្លេសបាន “បិទប្រព័ន្ធ កំណត់ទីតាំង” ដោយមានចេតនា ហើយរំលងសញ្ញាព្រមានជាច្រើនពីភាគីអ៊ីរ៉ង់ មុនពេលត្រូវចាប់ខ្លួន។ ក្នុងពេលជាមួយគ្នានោះក្រុមហ៊ុន Stena Bulk (ស៊ុយអែត) ដែលប្រតិបត្តិនាវាដឹកប្រេងនេះបានអះអាងថា នាវារបស់គេបានគោរពយ៉ាង ពេញលេញចំពោះបទបញ្ញត្តិនាវាចរណ៍អន្តរជាតិ។ អង់គ្លេសបានចេញប្រតិកម្មដ៏ តឹងរឹងដោយព្រមានថា អ៊ីរ៉ង់នឹងទទួលការខុសត្រូវយ៉ាងធ្ងន់ធ្ងរប្រសិនបើមិនដោះ លែងនាវាដឹកប្រេងខាងលើ។ ថ្វីត្បិតតែឡើងសម្លេងរិះគន់សកម្មភាពរបស់អ៊ីរ៉ង់ក៏ដោយ ហើយថែមទាំង សន្យាថា នឹងចាត់វិធានការតបតវិញយ៉ាងខ្លាំងក្លាក្ដី ប៉ុន្តែអង់គ្លេសបានអះអាងថា ប្រទេសនេះមិនពិចារណាលើវិធានការយោធានោះឡើយ ដោយគ្រាន់តែចង់ដោះស្រាយ រឿងហេតុនេះតាមរយៈផ្លូវការទូតប៉ុណ្ណោះ។

        យ៉ាងណាមិញ ក្នុងករណីលើកនេះ អាមេរិកមិនមានសកម្មភាពតបតវិញ ណាមួយ នាពេលដែលអ៊ីរ៉ង់ “ប៉ះ” ជាមួយសម្ព័ន្ធមិត្តរបស់អាមេរិកឡើយ។ ជំនួស ទៅវិញ ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រឹមតែរិះគន់អ៊ីរ៉ង់ ហើយ អះអាងថានឹងពិភាក្សាជាមួយអង់គ្លេសអំពីបញ្ហានេះតែប៉ុណ្ណោះ។ តាមមជ្ឈដ្ឋាន អ្នកជំនាញបានវិភាគថា នេះជាការគិតគូរដោយមានចេតនារបស់អាមេរិក ។ ច្បាស់ណាស់ថា អាមេរិកចង់ជៀសវាងជម្លោះយោធាមួយជាមួយតេអេរ៉ង់ ជា ពិសេសគឺនាពេលដែលការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០កំពុងខិតជិតមក ដល់។ ជំនួសអោយការគំរាមកំហែងដោយសកម្មភាពយោធា អាមេរិកចង់ បង្កើនសម្ពាធទៅលើអ៊ីរ៉ង់ដើម្បីគាបសង្កត់លើសកម្មភាពនាំចេញប្រេងដែលជា ឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសនេះ។ ការពិតជាក់ស្ដែងបានសរអោយឃើញថាអ៊ីរ៉ង់ កំពុងជួបការលំបាកយ៉ាងខ្លាំងដោយសារបទដាក់ទណ្ឌកម្មរបស់អាមេរិក។ ទំហំ នាំចេញប្រេងរបស់អ៊ីរ៉ង់បានធ្លាក់ចុះគួរអោយកត់សម្គាល់។ គោលដៅរបស់ អាមេរិកគឺបន្តអំពាវនាវអោយអឺរ៉ុបបង្កើនការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ដើម្បីបង្ខំអោយអ៊ីរ៉ង់ត្រឹមតែអាចជ្រើសរើសការអង្គុយលើតុចរចាតែប៉ុណ្ណោះ។

        ល្បែងសង្គ្រាមដ៏គ្រោះថ្នាក់

        ក្នុងរយៈពេល២ខែកន្លងមក ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែអាក្រក់ ទៅៗ។ ប៉ុន្តែ ទោះបីជាភាគីទាំងពីរបានថ្លែងដ៏តឹងរឹងទៅកាន់គ្នាយ៉ាងណាក៏ដោយ ប៉ុន្តែការ ពិតគឺភាគីទាំងពីរសុទ្ធតែចង់ជៀសវាងការប្រឈមមុខដាក់គ្នាខាងយោធា។ ក្រោយពីរឿង ហេតុដែលអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះគ្មានអ្នកបើកបររបស់អាមេរិកនៅលើច្រកទ្វារសមុទ្រ Hormuz កាលពីខែមិថុនានោះ អាមេរិកបានដកមកវិញនូវសេចក្ដីសម្រេចវាយ ប្រហារតាមជើងអាកាសសំដៅតបតវិញ ហើយជំនួសដោយការដាក់បទហ៊ុំព័ទ្ធជាច្រើនតម្រង់ទៅ លើមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់វិញ។ ភាគីតេអេរ៉ង់ក៏បានឆ្លើយតប អាមេរិកដោយការដកខ្លួនចេញពីការសន្យានុយក្លេអ៊ែរសំខាន់មួយចំនួនស្ដីពី កម្រិតចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។

        រឿងហេតុលើកនេះក៏ស្រដៀងគ្នាដែរ ទោះបីជាប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមកំហែងនិងព្រមានអ៊ីរ៉ង់ក្ដី ប៉ុន្តែលោកបានបញ្ជូនព្រឹទ្ធ សមាជិកនៃគណបក្សសាធារណៈរដ្ឋលោក Rand Paul ទៅជួបពិភាក្សាជាមួយរដ្ឋ មន្រ្តីការបរទេសអ៊ីរ៉ង់នៅទីក្រុងញូវយ៉ក សំដៅស្វែងរកដំណោះស្រាយមួយ ចំពោះវិបត្តិនៅតំបន់ឈូងសមុទ្រពែរ។ អ៊ីរ៉ង់ក៏បានដំណើរការយុទ្ធសាស្ត្រយ៉ាង ដូច្នេះដែរ។ ប៉ុន្តែយ៉ាងណាមិញ តេអេរ៉ង់បានព្រមានថា ការវាយប្រហារដោយយោធាណា ក៏ដោយអោយតែតម្រង់ទៅលើប្រទេសនេះ សុទ្ធតែទទួលរងការប្រយុទ្ធតបតវិញយ៉ាង សក្តិសម។ ម្យ៉ាងវិញទៀត អ៊ីរ៉ង់បានទុកចំហនូវលទ្ធភាពបំពេញបន្ថែមមាត្រាចូល ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រសិនបើបទដាក់ទណ្ឌកម្មត្រូវបានលុបបំបាត់។ សង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់នឹងមិនផ្ទុះឡើងឡើយ យ៉ាងហោចណាស់គឺក្នុងពេល បច្ចុប្បន្ន។ ប៉ុន្តែ ភាពតានតឹងណាក៏មានដែនកំណត់ដែរ។ តាមបណ្ដាអ្នកវិភាគ បានចាត់ទុកថា ល្បែងសង្គ្រាមដ៏គ្រោះថ្នាក់ដែលភាគីទាំងពីរកំពុងអនុវត្តដើម្បី ធ្វើតេស្តលើភាពអត់ធ្មត់របស់គ្នា អាចបង្កឡើងលទ្ធិផលបញ្ច្រាស ដែលភ្លើងតូច មួយក៏អាចធ្វើអោយបំផ្ទុះធុងរំសេវកាំភ្លើង “មជ្ឈឹមបូព៌ា” ដែលកំពុងក្ដៅគ្រប់ ពេល។ ហើយផលវិបាកនាគ្រានោះគឺប៉ាន់ស្មានមិនដល់បានឡើយ៕

ប្រតិកម្មទៅវិញ