មុនបង្អស់គឺ តួរលេខក្នុងការបោះប្រជាមតិនៅតំបន់ Catalonia នាថ្ងៃទី១ តុលាបានបង្ហាញឲ្យឃើញប្រការជាច្រើន។ អ្នកបោះឆ្នោតជាង ២,២លាននាក់ក្នុង ចំណោមអ្នកបោះឆ្នោតទាំង៥,៣លាននាក់នោះ គឺមានដល់៩០%ដែលថា “យល់ព្រម” ជាមួយ ឯករាជ្យ។ មានតែអ្នកបោះ ឆ្នោត៨% ប្រឆាំងការដកចេញពីអេស្ប៉ាញរបស់តំបន់ ស្វយ័តនេះ។ ទោះបីជារដ្ឋធម្មនុញអេស្ប៉ាញមិនអនុញ្ញត្តឲ្យរៀបចំ សូម្បីតែរដ្ឋអំណាចកណ្តាលក៏បានប្រកាសថា លទ្ធផលនៃការបោះឆ្នោតនេះគឺចាត់ទុកជាមោឃៈក៏ដោយ ប៉ុន្តែតួរលេខពោលខាងលើបានឆ្លុះបញ្ចាំងជាក់ស្តែងពីបំណងប្រាថ្នាចង់មានឯករាជ្យ របស់អ្នកបោះឆ្នោតនៅតំបន់ Catalonia ផងដែរ។
បាតុកម្មនៅអេស្ប៉ាញទាក់ទិននឹងការបោះប្រជាមតិទាមទារឯករាជ្យនៅតំបន់ Catalonia (រូបថតៈ Getty) |
គ្រោះអាសន្ននៃការចាប់ផ្តើមវិបត្តិនយោបាយយូរអង្វែង
មិនដូចទៅនឹងការធ្វើប្រជាមតិមុននេះ ប្រការគួរឲ្យចាប់អារម្មណ៍ក្នុងការបោះ ប្រជាមតិទាមទារការបំបែកខ្លួននៅ Catalonia លើកនេះ ជាបរិយាកាសជោគជាំដោយ អំពើហឹង្សា។ ដំបូងឡើយ រដ្ឋអំណាចមជ្ឈឹមបានព្រមានថា នឹងធ្វើអ្វីទាំង អស់ ដើម្បីរារាំងការបោះឆ្នោតរំលោភរដ្ឋធម្មនុញ្ញនេះ។ ទោះបីជារងការរារាំងក៏ ដោយ ប៉ុន្តែចំនួនមនុស្ស ចូលរួមការបោះឆ្នោតគឺជាង២,២លាននាក់ក្នុងចំណោមអ្នកចុះ ឈ្មោះគឺ៥,៣លាននាក់ ក្នុងនោះមិនទាន់រាប់ទាំងប៉ូលីសផងដែរ។ ប្រការនេះបាន បញ្ជាក់ថា ពួកជ្រុលនិយមទទួលបានជោគជ័យដោយ សារប្រមូលផ្តុំអ្នកទៅបោះ ឆ្នោតច្រើនដូច្នោះ។
ថ្នាក់ដឹកនាំតំបន់ Catalonia បានឡើងសម្លេងរិះគន់កម្លាំងប៉ូលីសអេស្ប៉ាញនិងអះអាងថា លទ្ធផលនៃការធ្វើ ប្រជាមតិនេះនឹងបានផ្ញើជូនរដ្ឋសភា Catalonia ផងដែរ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលអេស្ប៉ាញ់បានសន្យា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីការពារឯកភាពក៏ដូចជាបូរណភាពដែនដី។ ប៉ុន្តែយោងតាមមជ្ឈដ្ឋានអ្នកវិភាគ ជម្លោះរវាងរដ្ឋអំណាចកណ្តាលអេស្ប៉ាញ់ជាមួយរដ្ឋ អំណាចតំបន់នឹងឡើង ជណ្តើរហើយអាចបង្កាត់ភ្លើងនូវវិបត្តិនយោបាយយូរអង្វែង នៅប្រទេសអេស្ប៉ាញនេះ។
មូលហេតុបណ្តាលនិន្នាការបំបែកខ្លួន
Catalonia ជាតំបន់ឧស្សាហកម្មមួយមានការអភិវឌ្ឍន៍បំផុតនៅ ភាគឦសាន ប្រទេសអេស្ប៉ាញ។ ដោយមានចំនួនប្រជាជន ៧,៥លាននាក់និងមានខឿនសេដ្ឋ កិច្ចក៏រីកចំរើន នោះ Catalonia មាន GDP ទទួលបាន៣០០ពាន់លានដុល្លា ស្រូប យក២០%នៃ GDP សរុបនិងស្រូបយក២៥%នៃតម្លៃនាំចេញទូទាំងប្រទេស។
ក្នុងប្លុក Euro នាប៉ុន្មានឆ្នាំកន្លងមកនេះ អេស្ប៉ាញ់ជាប្រទេសរង ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីការថយចុះនៃខឿនសេដ្ឋកិច្ច។ ថវិការហួសកម្រិតនិងកត្តាអ្នកអត់ការងារធ្វើឡើងខ្ពស់។រដ្ឋអំណាចនៃតំបន់នេះ មិនទទួលយករាល់គោលនយោបាយ រិត ត្បិតដោយសហភាពអឺរ៉ុបនិងប្លុក Euro ទាមទារ។ ការដែល Catalonia រូមការចែក រំលែកអង្រែកទាំងបំណុលនិងគោលនយោបាយអន្តោប្រវេសន៍របស់អឺរ៉ុប ក៏ជាមូល ហេតុជម្រុញឲ្យតំបន់នេះចង់បំបែកខ្លួនដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជន Catalonia មិនយល់ព្រមចំពោះសេចក្តីសម្រេចរបស់រដ្ឋធម្មនុញអេ ស្ប៉ាញកាលពី៧ ឆ្នាំមុន ក្នុងមាត្រាមួយចំនួននៃច្បាប់តំបន់ស្វ័យត Catalonia ឆ្នាំ២០០៦គឺត្រូវ ការលុបចោលឬធ្វើវិសោធនកម្ម ធ្វើឲ្យរដ្ឋអំណាចតំបន់ស្វ័យតរបស់ពួគគេមិនអាចបើកទូលាយដូចបំណងឡើយ។
ផលប៉ះពាល់ដល់សន្តិសុខនិងភាពសម្បូររុងរឿងរួមរបស់ EU
ច្បាស់លាស់ថា ការធ្វើប្រជាមតិនៅតំបន់ Catalonia គឺខុសច្បាប់ ។ ជាក់ ស្តែងគឺ ទី១ រដ្ឋធម្មនុញអេស្ប៉ាញ់បានកំណត់ថា ត្រឹមតែរដ្ឋអំណាចកណ្តាលទើប មានសិទ្ធិអនុវត្តការធ្វើប្រជាមតិ ហើយរដ្ឋអំណាចតំបន់គឺគ្មានសមត្ថកិច្ចក្នុងបញ្ហា នេះទេ។ ទីពីរ យោងតាមច្បាប់អន្តរជាតិ ជាក់ស្តែងគឺច្បាប់របស់សហភាពអឺរ៉ុប (EU) គឺគ្មានលក្ខខ័ណ្ឌ ណាជួយលើវិស័យច្បាប់សម្រាប់ការបោះប្រជាមតិដូចនៅ Catalonia ឡើយ។ តុលាការដ្ឋធម្មនុញនិងរដ្ឋអំណាចកណ្តាលអេស្ប៉ាញ់តាំងពីមុន មករហូតដល់បច្ចុប្បន្ននៅតែអះអាងថាការបោះប្រជាមតិនៅ Catalonia គឺរំលោភ រដ្ឋធម្មនុញ្ញ ព្រមទាំងដើរផ្ទុយទៅនឹងគោលដៅនិងឧត្តមគតិរបស EU។ ប៉ុន្តែ តាម រយៈការធ្វើប្រជាមតិលើកនេះ រដ្ឋអំណាចកណ្តាលរបស់អេស្ប៉ាញ់ពិតណាស់ថា នឹង មានដំណោះស្រាយសម្របសម្រួលផលប្រយោជន៍ដើម្បីស្ថិរភាពប្រទេសជាតិ។ ជាងនេះទៅទៀត តាមរយៈរឿងរ៉ាវរបស់តំបន់នេះ ថ្នាក់ដឹកនាំ EU ប្រហែលជានឹង កិតដល់ដំណោះស្រាយដើម្បីរាំងស្កាត់ការបំបែកខ្លួនដែលមាននិន្នាការរីករាលដាល ប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសជាច្រើនក្នុងទ្វីប៕