|
ព្រមមានគ្រោះថ្នាក់នៅឧបទ្វិបកូរ៉េ (laodong.com) |
Vovworld-ក៏ដូចជាការធ្វើសមយុទ្ធរួមុននេះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េមានប្រតិកម្មយ៉ាងខ្លាំងក្លា ប៉ុន្តែលើកនេះមានកំរិតខ្ពស់ជាង។ ដោយចាត់ទុកការធ្វើសមយុទ្ធលើកនេះជាការត្រៀមរៀបចំឲ្យសង្គ្រាមនុយគ្លេអ៊ែ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានគំរាមកំហែងនឹងដំណើរការវាយប្រហារមុនចំពោះកូរ៉េខាងត្បូងក្នុងពេលណាមួយ ទន្ទឹមនឹងនោះព្រមានថា
Seoul និងវ៉ាស៊ីងតោននឹងត្រូវសង់ថ្លៃឲ្យកាយវិការរបស់គេ។
ទ្រង់ទ្រាយធ្វើសមយុទ្ធធំបំផុតពីមុនមក
នេះជាការធ្វើសមយុទ្ធមានទ្រង់ទ្រាយធំបំផុតក្នុងឆ្នាំរបស់អាមេរិកនិងកូរ៉េខាងត្បូង
និងក៏បានចាត់ទុកជាមានទ្រង់ទ្រាយធំបំផុតក្នុងប៉ុន្មានលើកធ្វើសមយុទ្ធរួមពីមុនមក។
មុនពេលការធ្វើសមយុទ្ធរួមអាមេរិក-កូរ៉េខាងត្បូងបានប្រព្រឹត្តទៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានស្នើរក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ប្រជុំបន្ទាន់ ប៉ុន្តែសំណើរនេះមិនបានឆ្លើយតបឡើយ។ កូរ៉េខាងត្បូងមានគោលជំហរ
មុនក៏ដូចជាក្រោយគឺការធ្វើសមយុទ្ធប្រចាំឆ្នាំនេះជាសកម្មភាពសហប្រតិបត្តិការធម្មតា
រវាង Seoul និងវ៉ាស៊ីងតោន សំដៅលើកកំពស់លទ្ធភាពត្រៀមជាស្រេចប្រយុទ្ធ។ ឆ្លើយ
តបតវិញ ព្យុងយ៉ាងបានប្រកាសថា ប្រសិនបើអង្គការសហប្រជាជាតិមិនអើពើរដល់
នោះ គេនឹងជ្រើសរើសផ្លូវរបស់ខ្លួន។ព្យុងយ៉ាងបានអះអាងថា ពេលណាអាមេរិកនិង
កូរ៉េខាងត្បូងមិនលុបចោលការធ្វើសមយុទ្ធបង្ករឿងហេតុប្រឆាំងនឹងព្យុងយ៉ាងនោះ
សន្តិភាពនិងសន្តិសុខនៅឧបទ្វិបកូរ៉េមិនធានាបានឡើយ។
រាល់ការព្រមានដ៏តឹងរឹង
ភាពតានតឹងនៅឧបទ្វិបកូរ៉េដែលតឹងរឹងរហូតក្នុងច្រើនឆ្នាំកន្លងមក។ នាពេល
កន្លងមក ទំនាក់ទំនងរវាងភាគទាំងពីរបានអាក្រក់ទៅៗបន្ទាប់ពីការបាញ់កាំជ្រួច
នានារបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ មុននឹងការធ្វើសមយុទ្ធ
អ្នកការពារសេរីភាព Ulchi ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចបាប Francis ១ ទៅ
កាន់កូរ៉េខាងត្បូងដើម្បីធ្វើអធិបតីពិធីបួងសួងសូមឲ្យការសម្រុះសម្រួលរវាងកុរ៉េ
ទាំងពីរភាគ ព្យុងយ៉ាងបានបាញ់គាំជ្រួចចំនួន៥គ្រាប់តម្រង់ទៅលើដំបន់សមុទ្រ
ភាគខាងកើត។ ព្យុងយ៉ាងក៏បានព្រមានថាកំលាំងយោធាទាំងអស់ដែលចូលរួម
ការធ្វើសមយុទ្ធលើកនេះក៏ដូចជាវិមានស វិមានប្រធានាធិបតីកូរ៉េខាងត្បូងរួមជា
មួយមូលដ្ឋានសឹកនៅកូរ៉េខាងត្បូងនិងលើទូទាំងពិភពលោកនឹងក្លាយទៅជាទីដៅ
របស់បណ្ដាប្រភេទអាវុធទំនើបរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
ជំហានថយក្រោយក្នុងការខំប្រឹងប្រែងកែលំអរទំនាក់ទំនងរវាងភូមិភាគទាំងពីរ
មិនអាចបដិសេធនូវសុឆ័ន្ទះរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េពី
ដើមឆ្នាំមកនៅបណ្ដាការចរចារឡើយ។ ខែមុនព្យុងយ៉ាងបានសំរេចចិត្តបញ្ជូនគណៈប្រតិភូមានសមាជិកប្រមាណ៧០០នាក់រួមមានកីឡាករកីឡាការិនីនិងអ្នកគាំទ្រចូល
រួម ASIAD 17 នៅទីក្រុង Incheon (កូរ៉េខាងត្បូង)នាខែតុលាខាងមុខ។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េកំពុងពិនិតផែនការចូលរួមសិក្ខាសាលាលើកទី១២ស្ដីពីអនុសញ្ញាអង្គការសហប្រជាជាតិអំពីពហុបែបជីវសាស្ត្រដែលគ្រោងនឹងបានប្រព្រឹត្ត
ទៅ Piengchang កូរ៉េខាងត្បូងចាប់ពីថ្ងៃទី២៩កញ្ញាដល់ថ្ងៃទី១៩តុលាខាងមុខ។ ប៉ុន្តែរាល់
បំរ៉ែបំរួលតានតឹងនាបច្ចុប្បន្នអាចរុញថយក្រោយរាល់ការខំប្រឹងប្រែងកែលំអរទំនាក់
ទំនងរវាងភូមិភាគទាំងពីរ។
ក្តីសង្ឃឹមអំពីកូរ៉េទាំងពីរភាគឯកភាពជាមួយគ្នាដើម្បីក្លាយទៅជាគ្រួសារមួយ
ប្រជាជាតិមួយលើស្មារតីសម្រុះសម្រួលជាតិដូចជាការបួងសួងរបស់សម្ដេចបាប
Francis ហាក់ដូចជាពិបាកក្លាយទៅជាការពិត។ សន្តិភាពត្រឹមតែទទួលបានតាម
រយៈការសន្ទនា មិនម៉ែនដោយការបង្ហាញកំលាំងឡើយ។
ប៉ុន្តែសោកស្ដាយណាស់ថា បំរ៉េបំរួលតានតឹងនាបច្ចុប្បន្នបានធ្វើឲ្យការស្វេងរកដំណោះស្រាយបន្ធូស្រាលភាពតានតឹងរវាងកូរ៉េទាំងពីរភាគបានក្លាយទៅជាពិបាក
ណាស់៕