សម័យប្រជុំលើកទី ៦៨ នៃមហាសន្និបាតនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកញ្ញា នៅទីក្រុងវីយែន ប្រទេសអូទ្រីស (រូបថត៖ D. Calma/IAEA) |
ជាកិច្ចប្រជុំប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ IAEA មហាសន្និបាត IAEA ឆ្នាំនេះ បានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់តំណាងឱ្យប្រទេសសមាជិកចំនួន ១៧៨ របស់អង្គការនេះ ដោយផ្តោតការពិភាក្សាលើប្រធានបទជាច្រើនទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអនុវត្តន៍នុយក្លេអ៊ែរ ក៏ដូចជាការគំរាមកំហែងដល់សុវត្ថិភាពនុយក្លេអ៊ែរនៅលើពិភពលោក។
នុយក្លេអ៊ែរសម្រាប់ស្បៀងអាហារ សុខភាព និងថាមពល
អាទិភាពសម្រាប់ជំរុញការអនុវត្តដោយសន្តិវិធី នៃថាមពលនុយក្លេអ៊ែរត្រូវបាន IAEA បង្ហាញនៅថ្ងៃធ្វើការដំបូង (ថ្ងៃទី ១៦ ខែកញ្ញា) នៃមហា សន្និបាតលើកទី ៦៨។ នៅក្នុងសុន្ទរកថាបើក អគ្គនាយក IAEA លោក Rafael Grossi បានប្រកាសផែនការសកម្មភាពថ្មីៗ សម្រាប់គំនិតផ្តួចផ្តើម Atoms4Food (នុយក្លេអ៊ែរសម្រាប់ស្បៀងអាហារ) ត្រូវបាន IAEA និងអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) សម្របសម្រួលអនុវត្តន៍ចាប់តាំងពីឆ្នាំមុន។ ក្រោមគំនិតផ្តួចផ្តើមនេះ IAEA ឧបត្ថម្ភ FAO និងដៃគូក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីបញ្ចេញកាំរស្មីលើអាហារ កំចាត់សត្វល្អិត ថែរក្សាអាហារ ស្រាវជ្រាវបច្ចេកវិទ្យាកែលម្អដី និងកែលម្អគុណភាពដីដាំដំណាំ... តាមនោះ បង្កើនផលិតកម្មស្បៀងជាសកល ឆ្លើយតបកាន់តែប្រសើរឡើង ចំពោះបញ្ហាប្រឈមដែលបម្រែបម្រួលអាកាសធាតុបង្កើតឡើងក្នុងវិស័យកសិកម្ម។
អាទិភាពសកម្មភាពសំខាន់បន្ទាប់របស់ IAEA គឺការបង្កើនការប្រើប្រាស់ នុយក្លេអ៊ែរក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក។ នៅខាងក្រៅកិច្ចប្រជុំកំពូលនៃសហភាពអាហ្រ្វិកក្នុងខែកុម្ភៈ ឆ្នាំ ២០២២ IAEA និងអង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីគំនិតផ្តួចផ្តើមមួយដែលមានឈ្មោះថា "កាំរស្មីនៃក្តីសង្ឃឹម" ដែលផ្តោតលើការជួយប្រទេសនានាក្នុងការអភិវឌ្ឍ និងសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺមហារីក។ ចាប់តាំងពីគំនិតផ្តួចផ្តើមនេះត្រូវបានដាក់ឱ្យដំណើរការ ប្រទេសចំនួន ៨៦ បានទាក់ទងទៅ IAEA សម្រាប់ជំនួយ និងគម្រោងគាំទ្រត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួន ៣០។ ដោយរាល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ត្រូវបានធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងព្យាបាលជំងឺមហារីកក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃនៃមហា សន្និបាត IAEA លើកទី ៧៨ មនុស្សចំនួន ២០០.០០០នាក់ជុំវិញពិភព លោកគ្រោងនឹងរកឃើញជំងឺមហារីកនៅដំណាក់កាលដំបូង។ នេះបើយោងតាមការលើកឡើងរបស់អគ្គនាយក IAEA លោក Rafael Grossi៖ “គំនិតផ្តួចផ្តើម កាំរស្មីនៃក្តីសង្ឃឹម ដែល IAEA អនុវត្តដោយសហការជាមួយអង្គការសុខភាពពិភពលោក កំពុងឧបត្ថម្ភដល់ប្រទេសជុំវិញពិភពលោក ជាពិសេសប្រទេសដែលមានចំណូលទាបនិងមធ្យម ដែលទីនេះជួនកាលពុំមានម៉ាស៊ីនវិទ្យុសកម្មតែមួយសោះ។ ជំនួយរបស់ IAEA ត្រូវបានផ្តល់ជូនតាមរយៈការផ្តល់ឧបករណ៍ ការបណ្តុះបណ្តាល និងជួនកាលជាការសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺមហារីក”។
អគ្គនាយក IAEA លោក Rafael Grossi ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ D. Calma/IAEA) |
កាត់បន្ថយហានិភ័យសុវត្ថិភាពនុយក្លេអ៊ែរ
ទន្ទឹមនឹងការពិភាក្សាលើការលើកកម្ពស់កម្មវិធីនុយក្លេអ៊ែរ សម្រាប់គោល ដៅសន្តិភាព និងអភិវឌ្ឍន៍ ប្រធានបទមួយទៀតដែលទាក់ទាញការយកចិត្តទុកដាក់នៅក្នុងមហាសន្និបាត IAEA លើកទី ៦៨ គឺហានិភ័យសុវត្ថិភាពនុយក្លេអ៊ែរនៅលើពិភពលោក ក្នុងបរិបទនៃសុវត្ថិភាពនុយក្លេអ៊ែរ និងភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងនៅក្នុងតំបន់ជាច្រើន។ ទាក់ទងនឹង "ចំណុចក្តៅ" នៃសុវត្ថិភាពនុយក្លេអ៊ែរក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ រោងចក្រថាមពលនុយក្លេអ៊ែរនៅអ៊ុយក្រែន អគ្គនាយក Rafael Grossi បាននិយាយថា IAEA បានអនុវត្តការងារត្រួតពិនិត្យជាប្រចាំច្រើនជាង ១៤០ នៅរោងចក្រថាមពល នុយក្លេអ៊ែរអ៊ុយក្រែននៅ Zaporizhzhya, Rivne, Khmelnytskyy។ ថ្មីៗនេះ លោក Rafael Grossi ផ្ទាល់បានត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងខេត្ត Kursk របស់រុស្ស៊ី ជាកន្លែងដែលជម្លោះដ៏ខ្លាំងក្លាកំពុងកើតឡើងរវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន។ ប្រធាន IAEA បានបញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រោងចក្រថាមពលនុយក្លេអ៊ែរចាំបាច់ត្រូវការពារពីការវាយប្រហារ ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិគាំទ្រ IAEA ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួនក្នុងការធានាសុវត្ថិភាពសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ។
ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រធាន IAEA បានឲ្យដឹងថា លោកចង់បន្តការពិភាក្សាជាមួយប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ លោក Masoud Pezeshkian នៅមុនខែវិច្ឆិកាឆ្នាំនេះ ជាមួយនឹងក្តីសង្ឃឹមនៃការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ P5+1 មុនពេលការផ្លាស់ប្តូរនៅក្នុងឆាកនយោបាយអាមេរិក៖ “ខ្ញុំទន្ទឹងរង់ចាំការពិភាក្សាជាមួយប្រធានា ធិបតីថ្មីរបស់អ៊ីរ៉ង់ និងរដ្ឋាភិបាលអ៊ីរ៉ង់ និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ការធានាយ៉ាងម៉ឺងម៉ាត់ដល់សហគមន៍អន្តរជាតិថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺសម្រាប់គោលដៅសន្តិភាព។ នៅមានបញ្ហាប្រឈមនៅខាងមុខ ប៉ុន្តែ មិនអាចចមិនឆ្លងផុតបានឡើយ”។
នៅក្នុងការអភិវឌ្ឍគួរឱ្យកត់សម្គាល់មួយផ្សេងទៀតដែលទាក់ទងនឹងបញ្ហានៃការកំណត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា IAEA ក៏ហៀបនឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយអារ៉ាប៊ីសាអូឌីតស្តីពីការអនុវត្តយន្តការសម្រាប់ការត្រួតពិនិត្យជាប្រចាំ និងទូលំទូលាយ រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសនេះ ចាប់ពីចុងឆ្នាំនេះ។ នេះត្រូវបានចាត់ទុកថាជាជំហានវិជ្ជមានមួយឆ្ពោះទៅមុខក្នុងបរិបទនៃការព្រួយបារម្ភមួយចំនួនអំពីប្រទេសគូប្រជែងនៅមជ្ឈិមបូព៌ាដែលបន្តកម្មវិធីនុយក្លេអ៊ែរផ្ទាល់ខ្លួនរបស់សម្រាប់គោលដៅអសន្តិភាព៕