ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក

Theo VOV -
Chia sẻ
(VOV)_ប្រធានាធិបតីអាមេរិក លោក Barack Obama  
បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការនៅវៀតណាម 
 ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ឧសភា ឆ្នាំ ២០១៦។ នេះគឺ 
ជាដំណើរទស្សនកិច្ចនៅវៀតណាមលើកដំបូងរបស់ប្រ 
ធានាអិបតីអាមេរិកលោក Barack Obama និងជាដំណើរទស្សនកិច្ចទីបីរបស់ប្រធានាធិបតីអាមេរិកនៅវៀត​ណាម​ ចាប់ពីពេលប្រទេសទាំងពីរប្រក្រតីទំនាក់ទំនង នាឆ្នាំ ១៩៩៥។

          (VOV)_ប្រធានាធិបតីអាមេរិក លោក Barack Obama បានចាប់ផ្តើម​ដំណើរ​
ទស្សនកិច្ច​ជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ឧសភា ឆ្នាំ ២០១៦។ 
នេះគឺជាដំណើរទស្សនកិច្ចនៅវៀតណាមលើកដំបូងរបស់ប្រធានាអិបតីអាមេរិក
លោក Barack Obama និងជាដំណើរទស្សនកិច្ចទីបីរបស់ប្រធានាធិបតីអាមេរិកនៅ
វៀត​ណាម​ ចាប់ពីពេលប្រទេសទាំងពីរប្រក្រតីទំនាក់ទំនង នាឆ្នាំ ១៩៩៥។ នេះគឺជា
សកម្ម​ភាពកិច្ចការបរទេសលេចធ្លោរបស់វៀតណាម ក្នុងឆ្នាំនេះ។

ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក លោក Pham Quang Vinh

          នាថ្ងៃទី១២ កក្កដា ឆ្នាំ ១៩៩៥ ប្រធានាធិបតីអាមេរិក លោក Bill Clinton និង​
នាយក​រដ្ឋមន្ត្រីវៀតណាម លោក Vo Van Kiet បានប្រកាសប្រក្រតីទំនាក់ទំនង​ការទូត
​រវាងប្រទេសទាំងពីរ។ចាប់ពីនោះមក ទំនាក់ទំនងវៀតណាមនិងអាមេរិក បានមាន
ជំហានលោតផ្លោះសំខាន់ជាច្រើន លើគ្រប់វិស័យ រ៉ាប់ទាំងទ្វេភាគី និងពហុភាគីប្រ
កប​ដោយស៊ីជំរៅនិងទូលំទូលាយ។

          បណ្ដាជំហានលោតផ្លោះក្រោយរយៈពេល២០ឆ្នាំប្រក្រតីទំនាក់ទំនងការទូត

        ក្រោយរយៈពេលជាង២០ឆ្នាំប្រក្រតីទំនាក់ទំនងវៀតណាម និងអាមេរិកបាន
មានការរីកចំរើនជាច្រើន ទទួលបានសមិទ្ធិផលជាច្រើនក្នុងវិស័យទ្វេភាគីផង និង
ពហុភាគីផង។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh
 បានអះអាងថា៖

          “ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានមានជំហានលោតផ្លោះខ្លាំងក្លា។ ទីមួយ
គឺ​ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី បានឡើងដល់៤៥ពាន់លានដុល្លារអាមេរិក កើន
ជាង​៩០ដងបើប្រៀបនឹង២០ឆ្នាំមុននេះ។ ទីពីរ ក្នុងអាណត្តិរបស់ ប្រធានាធិបតី 
លោក ​Barack Obama ប្រទេសទាំងពីរបានបង្កើតក្របខ័ណ្ឌទំនាក់ទំនងយូរអង្វែង
 នេះគឺជា​ក្របខ័ណ្ឌទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ ដែលបានចុះហត្ថលេខា នា
ឆ្នាំ ២០១៣ និងពិសេសគឺដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu
Trong នៅអាមេរិក នាឆ្នាំ២០១៥ ដែលបានអនុម័តលើសេចក្ដីប្រកាសស្ដីអំពីចក្ខុវិ
ស័យទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះគឺជាមូលដ្ឋាន និងជាឱកាស ដើម្បីជំរុញ
ទំនាក់ទំនង​សហប្រតិបត្តិការអោយបានខ្លាំក្លាថែមទៀត។”

ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក - ảnh 2
ឯកអគ្គរដ្ឋទូតឆ្លើយសម្ភាសន៍អ្នកយកព័៍ត៍មានវិទ្យុសម្លេងវៀតណាម

          វៀតណាមនិងអាមេរិកបានមានជំហានជាក់ស្ដែង ក្នុងកិច្ចសហប្រតិបត្តិការ
ដោះស្រាយបញ្ហាដោយសង្គ្រាមបន្សល់ទុក ក៏ដូចជាបញ្ហាដែលទាក់ទិនដល់សន្តិសុខ ​
សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ។ វៀត
ណាមនិងអាមេរិក ក៏បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងអង្គការ 
វេទិកាពហុភាគី ដែលប្រទេសទាំងពីរជាសមាជិក ដូចជា អង្គការសហប្រជាជាតិ វេ
ទិកាតំបន់​អាស៊ាន (ARF) វេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) …លៗ ភាគី
ទាំងពីរនៅបន្ត​រក្សា​ជំនួបសន្ទនាជាប្រចាំឆ្នាំស្ដីអំពីសិទ្ធិមនុស្ស ដោយស្មារតីស្មោះ
ត្រង់ ស្ថាបនា។

          ដំណើរទស្សនកិច្ចបង្កើតជំហានលោតផ្លោះសំរាប់ទំនាក់ទំនងវៀតណាម-អា
មេរិកនាពេលខាងមុខនេះ

        ប្រធានបទមួយក្នុងចំណោមប្រធានបទដែលបានយកចិត្តទុកដាក់បំផុត
 ក្នុង​ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលើកនេះគឺបញ្ហាស្មុគ្រស្មាញនៅ
​សមុទ្រខាងកើត។ ប្រធានាធិបតី លោក Barack Obama បានបង្ហាញទស្សនះ​យ៉ាង
​ច្បាស់លាស់អំពីបញ្ហាអធិបតេយ្យភាពដែនដី និងសេរីភាពនាវាចរណ៍ នៅតំបន់
នេះ។ ដូច្នេះ នេះនឹងជាខ្លឹមសារសំខាន់ ត្រូវបានយកមកពិភាក្សារវាងប្រធានាធិ
បតីលោក ​Barack Obama និងថ្នាក់ដឹកនាំរបស់វៀតណាម។ ឯកអគ្គរដ្ឋទូតវៀត
ណាម ប្រចាំ​នៅអាមេរិក លោក Pham Quang Vinh បានចាត់ទុកថា៖

          “ យើងខ្ញុំចាត់ទុកថា៖ការធានាសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខនា
វាចរណ៍​ ធានាថាមិនទុកអោយភាគីណាមួយធ្វើអោយស្ថានភាពស្មុគ្រស្មាញថែម
ទៀតទេ។ ​ប្រការនេះដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហ
ប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ហើយទទួលបានការយកចិត្តទុកដាក់ជាពិសេស
ទាំងវៀតណាម ​អាមេរិក និងតំបន់ទាំងមូលទៀតផង។”

          ប្រធានបទសំខាន់មួយទៀតដែលបានយកមកពិភាក្សាលើកនេះគឺអនា
គតរបស់កិច្ចព្រមព្រៀងដៃគូសហប្រិតបត្តិការឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP)
ដែលបានវៀត​ណាមនិងអាមេរិកចុះឈ្មោះចូលរួមរួចរាល់។ កិច្ចព្រមព្រៀងនេះកំ
ពុងរង់ចាំរដ្ឋសភា​អាមេរិកអនុម័ត។ ឆ្លើយសម្ភាសអ្នកយកព័ត៍មាន វិទ្យុសម្លេង
វៀតណាមប្រចាំនៅ​អាមេរិក ព្រឹទ្ធសមាជិក លោក Jonh Mc Cain បានចាត់ទុកថា៖

          “ ខ្ញុំជឿថា៖ប្រធានាធិបតីបន្តអាណត្តិរបស់អាមេរិក ទោះបីជាអ្នកណា នៅ
គណ​បក្ស​ណាក្តី ប៉ុន្តែនៅយកចិត្តទុកដាក់ចំពោះដំណើរប្រក្រតីទំនាក់ទំនងជា
មួយវៀត​ណាមដែរ។ នេះមិនគ្រាន់តែចំពោះទំនាក់ទំនងទ្វេភាគីទេ ថែមទាំង
ជាការផ្សះផ្សាស្នាមរបួសសង្គ្រាមនៅវៀតណាម​ទៀតផង។”

ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ ប្រធានាធិបតី លោក Barack Obama
ប្រកាសជាផ្លូវការថាអាមេរិកលុបចោលទាំងឡាយបទហ៊ុំព័ទ្ធ​អាវុធចំពោះ
វៀតណាម។ ប្រការនេះបានបញ្ជាក់ថា៖ ក្រោយរយៈពេល២០ឆ្នាំ ​របងចុង
ក្រោយនេះត្រូវបានលុបចោលដើម្បីទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រ
ក្រតីទាំងស្រុង។ ទន្ទឹមនឹងនោះ ការលុបចោលបទហ៊ុំព័ទ្ធនេះនឹងបង្កើនទំនុក​
ទុកចិត្តរវាងប្រទេសទាំងពីរ តាមនោះ បើកចេញឱកាសសហប្រតិបត្តិការថ្មី។

          ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះរបស់ប្រធានាធិបតី
លោក ​Barack Obama នឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូលើ
គ្រប់ជ្រុងជ្រោយ​ រវាងវៀតណាមនិងអាមេរិក។ ដោយសុឆ័ន្ទះរបស់ភាគីទាំងពីរ 
ដោយស្មារតី៖ទុកអតីតកាលមួយអន្លើរ ឆ្ពោះទៅអនាគត និងលទ្ធផលសហប្រ
តិបត្តិការនានា ក្រោយរយៈពេល​២០ឆ្នាំប្រកបតីទំនាក់ទំនងការទូត វៀតណាម
និងអាមេរិក នឹងមានជំហានលោតផ្លោះថ្មី បន្ទាប់ពីដំណើរទស្សនកិច្ចលើក
នេះរបស់ប្រធានាអធិបតីលោក Barack Obama៕

ប្រតិកម្មទៅវិញ