ពង្រឹងធ្លុងមហាសាមគ្គីជាតិទាំងមូល (រូបថត៖tapchimattran.vn) |
នៅក្នុងព្រឹត្តិការណ៍ទាំងនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលសុទ្ធតែបានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់ជនរួមជាតិខ្មែរក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ ព្រមទាំងសម្ដែងគោលបំណងថាជនរួមជាតិខ្មែរនឹងបន្តខិតខំប្រឹងប្រែងរួមវិភាគទាន ដើម្បីវិបុលភាពនៃប្រជាជាតិទាំងមូល។ ប្រការនេះបានសរឲ្យឃើញថាការយកចិត្តទុកដាក់ដ៏ពិសេសរបស់ថ្នាក់ដឹកនាំវៀតណាមចំពោះជនរួមជាតិខ្មែរនិយាយដោយឡែក និងបណ្ដាសាសនានិយាយរួម ក៏ដូចរួមចំណែកពង្រឹងធ្លុងមហាសាមគ្គីជាតិផងដែរ។
វៀតណាមជាប្រទេសឯករាជ្យ ពហុជនជាតិ។ ជនរួមជាតិខ្មែរគឺជាហគមន៍មួយក្នុងចំណោមក្រុមជនជាតិជាភាតរៈទាំង ៥៤ ។ នាបច្ចុប្បបន្ននេះ ជនរួមជាតិខ្មែរមានចំនួនប្រមាណ ១,៣ លាននាក់ ដែលរស់នៅច្រើនបំផុតនៅខេត្ត ក្រុងចំនួន ៩ នៅតំបន់វាលសណ្ដទន្លេ Cuu Long។
ការយកចិត្តទុកដាក់ពិសេស
នៅក្នុងជំនួបអំណរបុណ្យចូលឆ្នាំថ្មីរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលគឺតែងតែទទួលបានការចូលរួមរបស់អ្នកមុខអ្នកការសាសនា ឥស្សរជន អ្នកប្រាជ្ញ គ្រួសារ គោលនយោបាយ រួមទាំងសិស្សានុសិស្សដែលមានស្នាដៃសិក្សាល្អនៃជនរួមជាតិខ្មែរនៅតំបន់ណាមបូផងដែរ។ ពិធីជួបជុំទាំងនេះមិនត្រឹមតែបានប្រព្រឹត្តិទៅនៅសាលប្រជុំធំៗប៉ុណ្ណោះទេ ថែមទាំងនៅទីសក្ការបូជា គ្រឹះស្ថានបណ្ដុះបណ្ដាលពុទ្ធសាសនាថេរវាទខ្មែរទៀតផង។ ប្រការនេះបានសរឲ្យឃើញការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលចំពោះជនរួមជាតិ
ខ្មែរនិយាយដោយឡែក និងជនរួមជាតិបណ្ដាសាសនាផ្សេងទៀតនិយាយរួម។
លើសពីនេះទៅទៀត នាប៉ុន្មានឆ្នាំកន្លងទៅ បក្ស និងរដ្ឋវៀតណាមជានិច្ចកាលផ្ដោតការយកចិត្តទុកដាក់ពិសេសដល់ជនរួមជាតិ សាសនា ដែលក្នុងនោះមានជនរួមជាតិខ្មែរ។ អាស្រ័យហេតុនេះ រដ្ឋាភិបាលបានផ្ដល់អាទិភាពអនុវត្តន៍រាល់កម្មវិធី គម្រោងធំៗនានាយ៉ាងប្ដូរផ្ដាច់ ព្រមទាំងជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំ ក៏ដូចជាគោលនយោបាយសន្តិសុខសង្គម និងជួយឧបត្ថម្ភអ្នកមុខអ្នកការពុទ្ធសាសនាថេរវាទខ្មែរផងដែរ។
ក្នុងបរិបទ ដែលផលវិបាកនៃបម្រែបម្រួលអាកាសធាតុ កម្រិតទឹកសមុទ្រកើនឡើង ការជ្រាបចូលទឹកប្រៃនោះ រដ្ឋាភិបាលបានចេញផ្សាយ និងអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ១២០ ស្ដីពីការអភិវឌ្ឍតំបន់វាលសណ្ដទន្លេ Cuu Long បន្សាំនឹងបម្រែបម្រួលអាកាសធាតុដោយចីរភាព។ ប្រការនេះបានជួយផ្លាស់ប្ដូរ និងអភិវឌ្ឍន៍មុខមាត់ជនបទនៃជនរួមជាតិខ្មែរដោយឥតឈប់ឈរ។
អំពាវនាវឱ្យមានការស្រុះចិត្តគំនិតគ្នា ដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ
នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលសុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ជនរួមជាតិខ្មែរ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្ដែង ជនរួមជាតិបានខិតខំប្រឹងប្រែងជំនះពុះពារលើរាល់ការលំបាក ដើម្បីទទួលបានសមិទ្ធិផលសេដ្ឋកិច្ចសង្គម ព្រមទាំងរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ ប្រពៃណី រួមកម្លាំងកាយចិត្តពង្រឹងផែនមហាសាមគ្គីជាតិ។
ថ្នាក់ដឹកនាំរដ្ឋាភិបាលក៏បានអំពាវនាវដល់ជនរួមជាតិ កម្មាភិបាល យុទ្ធជន និង ព្រះសង្ឃសាសនាខ្មែរទាំងអស់បន្ទពង្រីកប្រពៃណីមហាសាមគ្គីជាតិ លើកត្រដែតស្មារតីហត់ពត់លត់ដំខ្លួន ដើម្បីកែលម្អជីវភាពឲ្យកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនេះ បន្តចូលរួម ចលនាប្រឡងប្រណាំងស្នេហារជាតិ រក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ធ្វើឱ្យជីវភាពវប្បធម៌និងស្មាតរីរបស់ជនរួមជាតិកាន់តែសម្បូរបែប។
បក្ស និងរដ្ឋវៀតណាមជានិច្ចកាលគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ដែលក្នុងនោះមានជនរួមជាតិខ្មែរ ធានាសកម្មភាពសាសនាស្របច្បាប់ ហើយជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់ជនរួមជាតិកាន់សាសនា និងអ្នកមុខអ្នកការសាសនាប្រតិបត្តិការបួសរៀនដោយសុចរិត និងបំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋចំពោះមាតុភូមិ។
ជនរួមជាតិខ្មែរ គឺជាផ្នែកសំខាន់មួយនៃសហគមន៍ជនជាតិវៀតណាម។ការយកចិត្តទុកដាក់ជាក់ស្ដែង គ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលចំពោះជនរួមជាតិខ្មែរនឹងជាកម្លាំងចលករ ដើម្បីជនរួមជាតិបន្តខិតខំប្រឹងប្រែងទទួលបានស្នាដៃថ្មីៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងជាមូលដ្ឋានដើម្បីពង្រឹងផែនមហាសាមគ្គីជាតិយ៉ាងរឹងមាំថែមទៀតផងដែរ៕