ពង្រឹងទំនុកទុកចិត្តរបស់ប្រជាជនដើម្បីបំពេញភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងកសាងបក្ស

Chia sẻ
(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងបទថ្លែងមតិ
បិទបញ្ចប់សន្និបាតលើកទី ១២ គណៈកម្មាធិការមជ្ឈឹម
បក្សកុម្មុយនិស្យវៀតណាមនីតិកាលទី១១ អគ្គលេខា
បក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា
លទ្ធផលនៃសន្និបាតនេះនឹងរួមចំណែកសកម្មចូលក្នុងការសម្រេចប្រ
កបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ កសាងនិងអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦និង
បញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិទៀតផង។

(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងបទថ្លែងមតិបិទបញ្ចប់សន្និបាតលើកទី
១២ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្យវៀតណាមនីតិកាលទី១១ អគ្គលេខា
បក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា លទ្ធផលនៃសន្និបាតនេះ នឹង
រួមចំណែកសកម្មចូលក្នុងការសម្រេចប្រកបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ កសាងនិងអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦និងបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិទៀតផង។

ពង្រឹងទំនុកទុកចិត្តរបស់ប្រជាជនដើម្បីបំពេញភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងកសាងបក្ស - ảnh 1
សន្និបាតលើកទី១២ គណៈកម្មាធិការមជ្ឈឹមបក្សក្មុុយនិស្តនីតិកាលទី១១
បានបិទបញ្ចប់ក្រោយរយៈពេល៧ថ្ងៃធ្វើការ

        លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា គណៈកម្មាធិការ មជ្ឈឹមបានឯកភាពខ្ពស់ក្នុងការអនុម័តលើសេចក្តីសម្រេចចិត្តនៃសន្និបាត។
លោកអគ្គ លេខាក៏បានលើកច្បាស់នូវលទ្ធផលដែលទទួលបាននិងបំភ្លឺបញ្ហា
មួយចំនួនដើម្បី មានការ​ឯកភាពក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាត
លើកទី១២របស់ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី
១១។

        សេដ្ឋកិច្ចសង្គមទទួលបានលទ្ធផលវិជ្ជមាន

        គណៈកម្មាធិការមជ្ឈឹមបានឯកភាពពិនិត្យថា ស្ថានភាពសេដ្ឋកិច្ចសង្គម
រយៈ ពេល៩ខែដើមឆ្នាំ២០១៥នេះ បន្តមានបំរ៉ែបំរួលគួរឲ្យកត់សម្គាល់។ ជា
ពិសេស វិស័យសេដ្ឋកិច្ចមានការងើបឡើងវិញ ដោយមានកំណើនខ្ពស់ជាង
ផែនការដែលបានដាក់ ចេញ។ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព វប្បធម៌សង្គមមានវឌ្ឍន៍
ភាព បញ្ហាសន្តិសុខ សង្គមត្រូវបានធានា ជីវភាពរស់នៅរបស់ប្រជាជនបាន
កែលំអរ  ការកែទម្រង់រដ្ឋបាល បរិយាកាសវិនិយោគអាជីវកម្មត្រូវបានលើក
កំពស់ គុណភាពនិងសមត្ថភាពប្រគួតប្រជែងមានការបោះជំហានថ្មី។ លទ្ធ
ផលទាំងអស់ ពោលខាងលើ បានរួមចំណែកសកម្មក្នុងការបង្កើនទំនុកទុក
ចិត្តរបស់ប្រជាជន បង្កើតបរិយាកាសសប្បាយរីករាយ ដើម្បីត្រៀមរៀបចំនិង
អនុវត្តប្រកបដោយ ជោគជ័យនូវមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ និង
ឈានដល់មហាសន្និបាតបក្ស ទូទាំងប្រទេសលើកទី១២ផងដែរ។ ដើម្បីអាច
សម្រេចដោយជ័យជំនះនូវគោល ដៅ ភារកិច្ចឆ្នាំ២០១៥ដូចការរំពឹងទុក
លោក Nguyen Phu Trong បានលើក​ច្បាស់ថា៖

        “ត្រូវផ្តោតសំខាន់ទៅលើការព្យាករណ៍ និងវាយតម្លៃដោយបរានុម័ត នូវ បំរ៉ែបំរួលសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ តំបន់និងលើពិភពលោក។ អនុវត្តន៍
បណ្តាសន្ធិសញ្ញាអន្តរជាតិក្នុងឆ្នាំ២០១៥-២០១៦ ជាពិសេសគឺកិច្ចព្រមព្រៀង ចាប់បដិសន្ធិសហគមសេដ្ឋកិច្ចអាស៊ាននាចុងឆ្នាំ២០១៥ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីថ្មីមួយចំនួនទៀត។ ត្រូវទទួលយកចំណេះដឹងត្រឹមត្រូវ ទាំង ភាពងាយស្រួលផងនិងការលំបាកសាកល្បងផងដោយបណ្តាកិច្ចព្រមព្រៀង
នេះនាំមក សម្រាប់មានការត្រៀមរៀបចំឬមានវិធានការទប់ទល់ឲ្យសមស្រប
ដើម្បី បុព្វហេតុកសាងនិងការពារមាតុប្រទេស”។

ពង្រឹងទំនុកទុកចិត្តរបស់ប្រជាជនដើម្បីបំពេញភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងកសាងបក្ស - ảnh 2
អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិបញ្ចប់សន្និបាត

        ការងារកម្មាភិបាលក៏ត្រូវបានរៀបចំយ៉ាងមត់ចត់

        លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា គណៈកម្មាធិ ការមជ្ឈឹមបានវាយតន្លៃខ្ពស់ចំពោះការដែលអនុគណៈកម្មាធិការរៀបចំកម្មាភិ បាលនិងការិយាល័យនយោបាយបានត្រៀមរៀបចំយ៉ាងមត់ចត់របាយការណ៍ស្តី ពីការងារកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈឹមនីតិកាលទី១២។  របាយការ ណ៍ស្តីពីកិច្ចការត្រៀមរៀបចំកម្មាភិបាលសម្រាប់ការិយាល័យនយោបាយ លេខា
ធិការដ្ឋាន និងដំណែងសំខាន់ៗតាំងពីមហាសន្និបាតទី៦មករហូតដល់បច្ចុប្បន្ន និងបញ្ហាសំខាន់ៗមួយចំនួនទៀតលក្នុងការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់ ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងដំណែងស្នូលពីឥឡូវនេះដល់មហា សន្និបាតលើកទី១២របស់បក្ស លោកអគ្គលេខាបក្ស​បានសង្កត់ធ្ងន់ថា៖

        “ដោយឈរលើមូលដ្ឋានទិសដៅនិងដំណើរការនៃការងារកម្មាភិបាល អង្គ ប្រជុំបានពិភាគ្សាដោយប្រជាធិបតេយ្យ បរានុម័តនិងបានពិនិត្យលើគ្រប់ជ្រុង ជ្រោយអំពីគំរោងបញ្ជីរាយនាមកម្មាភិបាលថ្មី ដែលបានចុះឈ្មោះជាលើកដំបូង ចូលគណៈកម្មាធិការមជ្ឈឹមនីតិកាលទី១២។ គណៈកម្មាធិការមជ្ឈឹមក៏បាន​​ឯក ភាពជាសារវ័ន្តចំពោះរបាយការណ៍របស់ការិយាល័យនយោបាយ និងពិភាគ្សា ដាក់ចេញសំណើរជាច្រើនអំពីបទដ្ឋានពិនិត្យករណី “ពិសេស” ចំពោះសមាជិក
មជ្ឈឹមបក្ស សមាជិកការិយាល័យនយោបាយ ឬសមាជិកលេខាធិការដ្ឋាន ដែល បានជាប់ឆ្នោតនីតិកាលទី១២ឡើងវិញ។ អង្គប្រជុំក៏បានឯកភាពថា ការពិភាគ្ស និងឯកភាពខ្ពស់ចំពោះបញ្ហានេះជាមូលដ្ឋានសំខាន់ ដើម្បីអង្គប្រជុំពិភាគ្សានិង សម្រេចនូវកម្មាភិបាលជាក់ស្តែង”។

        លោក Nguyen Phu Trong ក៏បានលើកច្បាស់នូវភាពចាំបាច់ត្រូវពង្រីកតួ នាទីរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ក្នុងការបោះឆ្នោតសមាជិកសភា
នីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ 2016 – 2021 ផង​
ដែរ៕       

ប្រតិកម្មទៅវិញ