ពង្រីកវិសាលភាពរបស់ភាសាបារាំងទៅក្នុងសហគមន៍

Chia sẻ

(VOVWORLD) -  ជារៀងរាល់ឆ្នាំ ដល់ខែមីនា មិនត្រឹមតែ ជនដែលស្រឡាញ់ភាសាបារាំងប៉ុណ្ណោះទេ ថែមទាំងសាធា រណជនវៀតណាមក៏រីករាយស្វាគមន៍ពិធីបុណ្យភាសាបារាំងផងដែរ។ ចូលរួមសហគមន៍បារាំងចាប់តាំងពីទសវត្សទី ៧០ នៃសតវត្សកន្លងទៅនេះ ហើយបានរួមចំណែកជាច្រើនក្នុងដំណើរការនៃការបង្កើតនិងការអភិវឌ្ឍនៃអង្គការនេះវៀតណាមកំពុងជាសមាជិកសកម្មមួយរបស់អង្គការនេះ ជាពិសេសនៅក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅដូចនាបច្ចុបន្ន។

គោលការណ៍ប្រតិបត្តិការនៃសហគមន៍ភាសាបារាំងគឺដើម្បីលើកតំកើងភាសាបារាំងក៏ដូចជាភាពសម្បូរបែបនៃវប្បធម៌នៅក្នុងសហគមន៍បណ្តាប្រទេសដែលប្រើភាសា បារាំង រួមទាំងភាសាដទៃទៀតនៅក្នុងសហគមន៍ភាសាបារាំង។  តាមរយៈការផ្លាស់ប្តូរភាសានិងវប្បធម៌ ការរឹតបន្ដឹងសាមគ្គីភាព ឱកាសសហប្រតិបត្តិការអំពីនយោ បាយនិងសេដ្ឋកិច្ច នឹងរួមចំណែកបើកចេញយថាទស្សន៍ជាច្រើន។

ដោយប្រធានបទនៃទិវាអន្តរជាតិនៃប្រទេសនិយាយភាសាបារាំងនាឆ្នាំនេះគឺ “សូមនិយាយជាភាសាបារាំង” សហគមន៍ប្រទេសនិយាយភាសាបារាំងមានបំណងចង់បង្ហាញនូវរូបភាពរួសរាយនិងទំនើបរបស់ភាសាទូទៅមួយនេះ។

វៀតណាមចូលរួមយ៉ាងសកម្មក្នុងសហគមន៍បណ្តាប្រទេសប្រើភាសាបារាំង

វៀតណាមបានចូលរួមសហគមន៍បណ្តាប្រទេសប្រើភាសាបារាំងតាំងពីទសវត្សរ៍ទី ៧០ ហើយចាប់តាំងពីពេលនោះមក វៀតណាមបានផ្តោតសំខាន់លើការបង្រៀនភាសា បារាំង។ ពោលគឺ វៀតណាមបានសហការជាមួយអង្គការភាសាបារាំងដើម្បីបង្កើតថ្នាក់បង្រៀនពីរភាសា (វៀតណាមនិងបារាំង) ដើម្បីបង្កើតប្រភពប្រើប្រាស់ភាសាបារាំងនៅវៀតណាម។ បច្ចុប្បន្នភាសាបារាំងត្រូវបានគេចាត់ទុកថាជាភាសាបរទេសពិសេសនៅក្នុងប្រទេសវៀតណាម មិនត្រឹមតែជាមធ្យោបាយសម្រាប់បម្រើការងាររបស់អង្គការអន្ដរជាតិប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេប្រើទន្ទឹមជាមួយភាសាអង់ គ្លេស នៅបណ្តាកិច្ចប្រជុំនិងវេទិកាអន្តរជាតិនានាក៏ដូចជាក្នុងតំបន់ផងដែរ។

យោងតាមការវាយតម្លៃរបស់លោក Eric Normand Thibeault នាយកការិយាល័យប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃ អង្គការអន្តរជាតិ Francophone វៀតណាមគឺមានតួនាទីយ៉ាងសំខាន់ក្នុងសហគមន៍បណ្តាប្រទេសប្រើភាសាបារាំងដោយសារតែទីតាំងរបស់ខ្លួនស្ថិតក្នុងទ្វីប ដែលមានវត្តមានប្រទេសនិយាយភាសាបារាំងច្រើនទូទាំងពិភពលោក។ ទ្វីបនេះមានវត្តមាននៃប្រទេសដែលនិយាយភាសាបារាំងទាំងអស់នៅលើពិភពលោក។ ជាពិសេស វៀតណាមមិនត្រឹមតែជាច្រកទ្វារដ៏សំខាន់មួយនៃអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងជាសមាជិកម្នាក់ដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសកម្មភាពរបស់សហគមន៍បណ្តាប្រទេសប្រើភាសាបារាំងផងដែរ។ ហេតុដូច្នេះ គោលដៅដែលអង្គការអន្តរជាតិបណ្តាប្រទេសប្រើភាសាបារាំងត្រូវឆ្ពោះទៅ គឺមិនត្រឹមតែអប់រំនិងលើកកម្ពស់ការប្រើប្រាស់ភាសាបារាំងនៅទូទាំងពិភព លោកប៉ុណ្ណោះទេ ថែមទាំងដើម្បីរួមដំណើរជាមួយការអភិវឌ្ឍរបស់បណ្តាប្រទេសដែលប្រើភាសាបារាំងក្នុងនោះ មានវៀតណាមផងដែរ៖ “វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល ហើយក៏សម្រេចបាននូវសមិទ្ធផលសេដ្ឋកិច្ច នយោបាយនិងសង្គមជាច្រើន។ យ៉ាងណាមិញ វៀតណាមក៏ប្រឈមមុខនឹងការប្រកួតប្រជែងជាច្រើន មិនត្រឹមតែនៅក្នុងតំបន់ទេ ថែមទាំងនៅទូទាំងពិភព លោកក៏មានដែរ។ ហេតុដូច្នេះ ចាំបាច់ត្រូវមានសកម្មភាពដើម្បីលើកកម្ពស់សមត្ថ ភាពរបស់មនុស្ស។ នេះក៏ជាហេតុ ផលដែលយើងខ្ញុំចង់រួមដំណើរនិងចង់បង្កើនគុណភាពអប់រំនៅវៀតណាម។ គ្រប់សកម្មភាពដែលយើងបានរួមគ្នារៀបចំនៅទីនេះ គឺសំដៅរួមដំណើរជាមួយវៀត ណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមផងដែរ”។

ពង្រីកវិសាលភាពនៃភាសាបារាំងនៅក្នុងបរិបទសកលភាវូបនីយកម្ម

ភាសាបារាំងបច្ចុប្បន្នបានផ្តល់នូវឱកាសនិងនាំមកនូវតម្លៃដ៏អស្ចារ្យ សម្រាប់អ្នកដែលប្រើប្រាស់ភាសានេះ។ ជាពិសេសនៅក្នុងបរិបទសកលភាវូបនីយកម្ម ផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុ សេដ្ឋកិច្ចសកលលោកដែលប៉ះពាល់ដល់ប្រទេសជាច្រើនក្នុងពិភពលោកសព្វថ្ងៃ។

ចំពោះវៀតណាមវិញ ដោយយល់ដឹងច្បាស់អំពីតួនាទីរបស់ភាសាបារាំងក៏ដូចជាសារៈ សំខាន់នៃការជំរុញភាពសម្បូរបែបវប្បធម៌នៅក្នុងសហគមន៍ប្រើភាសាបារាំងនោះ  វៀតណាមជានិច្ចកាលជាសមាជិកសកម្មរបស់អង្គការអន្តរជាតិ Francophone នេះ។ ហេតុដូច្នេះ ដល់ខែមីនាជារៀងរាល់ឆ្នាំ សកម្មភាពនៃការប្រារព្ធទិវាអន្តរជាតិប្រើបារាំង គឺត្រូវបានប្រព្រឹត្តទៅយ៉ាងផលផុស ដូចជា ពិធីប្រគល់ពានរង្វាន់និយាយភាសាបារាំង ការប្រគុំតន្ត្រី ការតាំងពិព័រណ៍ ការបញ្ចាំងខ្សែភាពយន្ត សិក្ខាសាលា និងការជួបប្រាស្រ័យនានា  គឺសុទ្ធតែជាសក្ខីភាពសម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាមនិងអង្គការអន្តរជាតិមួយនេះផងដែរ។

រីឯឆ្នាំ២០១៩នេះ នៅវៀតណាម សកម្មភាពដ៏សម្បូរបែបបានប្រព្រឹត្តទៅនៅតាមទីក្រុងនិងតំបន់ជាច្រើន។ ធ្វើការវាយតំលៃអំពីតួនាទីរបស់វៀតណាមក្នុងសហគមន៍បណ្តាប្រទេសប្រើភាសាបារាំង លោកស្រី Ouidad Tebbaa នាយិកាប្រចាំតំបន់ទទួលបន្ទុកបណ្តាសាកលវិទ្យាល័យប្រើភាសាបារាំងបានអះអាងថា៖ “យើងខ្ញុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងការបរទេសវៀតណាមចាប់តាំងពីឆ្នាំ ១៩៩៣ ហើយអង្គការសាកលវិទ្យាល័យប្រើភាសាបារាំងជាបណ្តាញបណ្តាសាកលវិទ្យាល័យ និងជាពិសេសនៅទីនេះ  ខ្ញុំចង់បញ្ជាក់នូវតួនាទីរបស់វៀតណាមសម្រាប់អភិវឌ្ឍន៍របស់អង្គការនេះ។ នៅឯវៀតណាម យើងខ្ញុំបានបង្កើតយុទ្ធសាស្រ្ត ភាពជាដៃគូយ៉ាងពិតប្រាកដ ដោយមានការរីកសុះសាយទៅកាន់ប្រទេសដទៃក្នុងតំបន់”។

ទិវាអន្ដរជាតិបណ្តាប្រទេសប្រើភាសាបារាំង ថ្ងៃទី ២០ ខែមីនា ជារៀងរាល់ឆ្នាំ គឺជាឱកាសមួយសម្រាប់អ្នកនិយាយភាសាបារាំងនៅជុំវិញពិភពលោក បង្ហាញពីការជាប់ចិត្តរបស់ខ្លួនចំពោះភាសាបារាំង ព្រមទាំងបញ្ជាក់ពីសាមគ្គីភាពទៀតផង។ សកម្ម ភាពក្នុងប្រទេសវៀតណាមក្នុងឱកាសទិវាអន្តរជាតិប្រើភាសាបារាំងឆ្នាំនេះ បង្ហាញពីស្មារតីនៃការបើកចំហ ការផ្សារភ្ជាប់របស់វៀតណាមចំពោះភាសាបារាំងនៅក្នុងបទ បញ្ញត្តិវប្បធម៌និងអប់រំផងដែរ៕

ប្រតិកម្មទៅវិញ