ពង្រីកតួនាទីរបស់វៀតណាមក្នុងវេទិកាAPEC

ANH HUYEN
Chia sẻ
(VOVworld)- ដឹកនាំគណៈប្រតិភូវៀតណាមចូលរួម
សន្និសីទនៃបណ្តា ថ្នាក់ដឹកនាំវេទិការបស់អ.ស.បស
ហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)លើក
ទី​២១ នៅកោះបាលី ឥណ្ឌូនេស៊ីនាថ្ងៃទី៧និងទី៨តុលា
ឆ្នាំ២០១៣ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាននាំសារ
១ដោយខ្លឹមសារច្បាស់ថា APEC មិនត្រឹមតែ ជាវេទិការដើរតួនាទីសំខាន់
ចំពោះការអភិវឌ្ឍន៌របស់វៀតណាម

(VOVworld)- ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទនៃបណ្តាថ្នាក់ដឹកនាំ
វេទិការបស់អ.ស.បសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)លើកទី​២១
នៅកោះបាលី ឥណ្ឌូនេស៊ីនាថ្ងៃទី៧និងទី៨តុលាឆ្នាំ២០១៣ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បាននាំសារ១ដោយខ្លឹមសារច្បាស់ថា APEC មិនត្រឹម

តែជាវេទិការដើរតួនាទីសំខាន់ចំពោះការអភិវឌ្ឍន៌របស់វៀតណាមលើបណ្តា

វិស័យសេដ្ឋកិច្ច កិច្ចការបរទេស សន្តិសុខប៉ុណ្ណោះទេ ថែមទាំងជាកាណាល់មាន

ប្រសិទ្ធភាពសម្រាប់វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការ និងធ្វើឲ្យស៊ីជម្រៅ

ទំនាក់ទំនងទ្វេភាគីជាមួយដៃគូរយុទ្ធសាស្រ្តនានា និងដៃគូរលើគ្រប់វិស័យរបស់​

វៀតណាមទៀតផង។

ពង្រីកតួនាទីរបស់វៀតណាមក្នុងវេទិកាAPEC - ảnh 1
ប្រធានរដ្ឋឥណ្ឌូនេស៊ីSusilo Bambang Yudhoyonoទទួលប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang ចូលរួមសន្និសីទ APEC (រូបថតៈ TTXVN)

APEC 21: សន្ទុះថ្មីសម្រាប់ធ្វើសមាហរណកម្ម ការតភ្ជាប់តំបន់

        ត្រូវបានបង្កើតឡើងនាខែវិច្ឆិកាឆ្នាំ១៩៨៩ APEC ជាវេទិការសេដ្ឋកិច្ច​បើកទូ
លាយ សំដៅពន្លឿនរាល់វិធានការសេដ្ឋកិច្ច ជម្រុញពាណិជ្ជកម្មនិងវិនិ យោគរវាង
បណ្តាខឿនសេដ្ឋកិច្ចជាសមាជិកដោយឈរលើមូលដ្ឋានស្ម័គ្រចិត្ត។ សព្វថ្ងៃ APEC មានសមាជិកចំនួន២១ប្រទេស ស្រូបយក៥២%នៃផ្ទៃដី ៥៩%នៃចំនួនប្រជាជន និង៧០%នៃប្រភពធនធានលើពិភពលោក នឹងរួម ចំណែក៥៧%នៃGDP សកល
ផងដែរ។

        ប្រធានបទនៃសន្និសីទកំពូល APEC ឆ្នាំនេះ​គឺ “អាស៊ី-ប៉ាស៊ីហ្វិកមានអានុភាព
បរិបូណ៌ដោយខ្លួនឯង កម្លាំងចលករនៃកំណើនសកលលោក”។ ក្នុងរយៈ២ថ្ងៃ សន្និ
សីទបានប្រមូលផ្តុំពិភាក្សាអំពីរបៀបវារៈមួយចំនួនដែលក្នុងនោះមានស្ថានភាពស
កលសព្វថ្ងៃ និងតួនាទីរបស់ APEC ក្នុងការជម្រុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជា
ដើម។ តាមការវាយតម្លៃរបស់បណ្តាអ្នកជំនាញការសេដ្ឋកិច្ចពិភព​លោក ថាវេទិការ
APEC លើកនេះ អាចបង្កើតឡើងនូវសន្ទះថ្មី១សម្រាប់ការធ្វើសមាហរណកម្មការ
ផ្សារភ្ជាប់តំបន់ឲ្យបានខ្លាំងក្លាជាងទៀត។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម
លោក Bui Thanh Son ឲ្យដឹងថា៖ក្នុងសន្និសីទលើកនេះ APEC ចង់ឲ្យមានការរួម
ចំណែកមិនត្រឹមតែចំពោះបណ្តាប្រទេសសមាជិកប៉ុណ្ណោះទេ​ថែមទាំងចំពោះ
ខឿនសេដ្ឋកិច្ចសកលទៀតផង។ដោយហេតុនេះ នៅក្នុងសន្និសីទលើកនេះ  នឹង
មានការជួប​ពិភាក្សាអំពីសភាពការរួមនៅក្នុងតំប​ន់រាប់ទាំងវិស័យសេដ្ឋកិច្ច​ក៍ដូច
ជាសន្តិសុខនយោបាយ។ទី២គឺការផ្លាស់ប្តូរពិនិត្យមើលឡើងវិញនូវគោលដៅអនុ
វ​ត្តBOGO​ ក្នុងការជំរុញពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងតំបន់ទៀតផង។ 

ម្ចាស់ការក្នុងដំណើរការធ្វើសមាហរណកម្ម 

     តាំងពីពេលក្លាយទៅជាសមាជិកAPEC(ខែវិច្ឆិកាឆ្នាំ១៩៩៨)មកវៀតណាមចូល
រួមវេទិកាAPECយ៉ាងសកម្ម តាមស្មារតីម្ចាស់ការនិងមានការទទួលខុសត្រូវជានិច្ច
សកម្មភាពសហប្រតិបត្តិការក្នុងAPECបានរួមចំណែកធ្វើអោយស្ថានភាព​តួនាទី
របស់វៀតណាមត្រូវបានលើកកំពស់នៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។វៀត
ណាមបាននាំចេញការផ្តើមគំនិតជាច្រើនព្រមទាំងទទួលដំណែងចាត់ចែងក្រុមការ
ងារស្តីពីការទប់ទល់នឹងស្ថានភាពបន្ទាន់ឬក្រុមការងារទទួលពិណិជ្ជកម្មអេឡិចត្រូ
និចជាដើម។អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son  អះអាងថា៖
APEC  ជាតំបន់១ផ្តល់មកនូវផលប្រយោធន៍ជាក់ស្តែងសំរាប់វៀតណាម។ទុនវិនិ
យោគរបស់ APECស្មើ៦៥%នៃទុនសរុបវិនិយោគ របស់បណ្តាប្រទេសនៅវៀត
ណាម។តំលៃប្រាក់ពាណិជ្ជកម្មនាំចេញ ទៅ   APECស្រូបយក៦០%នៃ តំលៃប្រាក់
ពាណិជ្ជកម្មនាំចេញ របស់វៀតណាម។ APECក៍ជាតំបន់១ដែលវៀតណាម​មាន​ទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តនិងដៃគូលើគ្រប់ជ្រុងជ្រោយជាច្រើន​ផងដែរ។

        ចូលរួម APEC វៀតណាមមានឳកាសទាក់ទងផ្ទាល់ជាមួយបណ្តាប្រភពទុន បច្ចេកវិទ្យាទំនើបនិងបទពិសោធន៌គ្រប់គ្រងតាមរយៈសកម្មភាពវិនិយោគពាណិជ្ជ
កម្មជាមួយបណ្តាប្រទេសសមាជិក APECក្នុងនោះរួមមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៌
ចម្បងលើពិភពលោកផងដែរក្នុងសភាពការណ៌អន្តរជាតិនិងតំបន់មានការបំរែបំ
រួលយ៉ាងចាប់រហ័ស វៀតណាមមានគោលបំណងខំប្រឹងប្រែងអស់ពីកម្លាំង​កាយ
ចិត្ត រួមជាមួយសមាជិក APEC នានា ក្នុងការទទួលខុសត្រូវចំពោះភារកិច្ចរួម។ ប្រ
ការនេះ ត្រូវបាន ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang សង្កត់ធ្ងន់ក្នុង
សារនៅសន្និសីទកំពូលAPEC 2012នៅរុស្ស៊ី៖វៀតណាមកំពុងឈានដល់សម័យ
យុទ្ធសាស្រ្តអភិវឌ្ឍន៌ថ្មី បន្តការ ផ្លាស់ប្តូរថ្មីលើគ្រប់វិស័យរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ និងម្ចាស់ ការ ធ្វើសមាហរណកម្មអន្តរជាតិ ក្នុងនោះធ្វើសមា
ហរណកម្មសេដ្ឋកិច្ចជាគ្រឹះ ស្ថានដើម្បីជម្រុញឧស្សាហពាណិជ្ជកម្ម និងទំនើបភា
វូបនីយកម្មប្រទេសជាតិ។ ដោយហេតុនេះ អាស៊ី-ប៉ាស៊ីហ្វិកនិយាយរួម និងវេទិ
ការ APEC និយាយដោយ​ឡែកកាន់តែមានអត្ថន័យសំខាន់ពិសេសចំពោះវៀត
ណាម។

ខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការពហុភាគី

        បន្តពង្រីករាល់ការរួមវិភាគទានសកម្មក្នុង APEC ក្នុងរយៈពេល២ថ្ងៃ ធ្វើសកម្ម
ភាពនៅ APEC 21 ប្រធានរដ្ឋវៀតណាម ចូលរួមបណ្តាសម័យប្រជុំពេញអង្គការជួប
សន្ទនាតាមក្រុមៗនិងជួបប្រាស័្រយ និងជួបសន្ទនាទ្វេភាគី ជាមួយថ្នាក់ដឹកនាំនៃ
បណ្តាខឿនសេដ្ឋកិច្ចជាសមាជិកសំដៅបង្កើនទំនាក់ទំនងទ្វេ​ភាគីរវាងវៀតណាម
ជាមួយបណ្តាប្រទេសសមាជិកស្នូលរបស់APEC ៕

ប្រតិកម្មទៅវិញ