(VOV World)_បញ្ហាជនជាតិ និងមហាសាមគ្គីជាតិ ដើរតួនាទីយុទ្ធសាស្ត្រ និង យូរអង្វែង ក្នុងបណ្ដាគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម។ ក្នុង សេចក្ដី ព្រាងធ្វើវិសោធនាកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ដែលកំពុងបាននាំចេញ យកមតិ ប្រ
ជា ជននោះ បញ្ហនេះជាថ្មីម្ដង់ទៀតត្រូវបានយកចិត្តទុកដាក់ និងទទួលបានការផ្តល់
មតិជាច្រើន។
|
ពង្រីកតួនាទីរបស់បណ្ដាជនជាតិក្នុងសេចក្ដីព្រាងធ្វើវិសោធនាកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២(dantocviet.vn -) |
សេចក្ដីព្រាងធ្វើវិសោធនាកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ត្រូវបានចាត់ទុកថា÷ បន្ត
ការកំណត់នានា របស់រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ និងបង្ហាញយ៉ាងច្បាស់លាស់ ស្មារតីនៃ បណ្ដាសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត លើកទី១០ និងសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតលើកទី១១ របស់បកុ្ស អំពីបញ្ហាជនជាតិ ការងារជនជាតិ។ តាមនោះ
សាធារណះរដ្ឋ សង្គមនិយមវៀតណាម ជាប្រទេសឯកភាព របស់បណ្ដាជនជាតិដែល
រួមរស់នៅលើប្រទេសវៀតណាម។ បណ្ដាជនជាតិសមភាព សាមគ្គីភាព គោរព និង ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីរួមគ្នាអភិវឌ្ឍន៍ ហាមឃាត់រាល់សកម្មភាពប្រកាន់
និងបំបែកបំបាក់ជនជាតិ។ បណ្ដាជនជាតិមានសិទ្ធិប្រើប្រាស់ ភាសា អក្សរ រក្សារអត្ត
សញ្ញាណ ជនជាតិ និងពង្រីករាល់ទំនៀមទំលាប់ ប្រពៃណី ដ៏ល្អប្រសើររបស់ខ្លួន។ រដ្ឋអនុវត្តគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យ និងបង្កលក្ខណះអោយជន ជាតិ ភាគតិចទាំងលាយពង្រីកកំលាំងចូលរួមអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ។
រដ្ឋអនុវត្តគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យលើកកំពស់ជិភាពរស់នៅ
ខាងស្មារតីនិងសម្ភារះរបស់ជនរួមជាតិជាជនជាតិភាគតិច្ចជាជំហានៗ។ពលរដ្ឋជាជន ជាតិភាគតិច្ចទាំងឡាយសុទ្ឋតែស្មើភាពខាងសិទ្ឋិផលប្រយោធន៍និងករណីយកិច្ចលើ
គ្រប់វិស័យនៃជីវភាពរស់នៅ។អំពីគោលនយោបាយជនជាតិពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ១៩៩២គប្បីកំណត់ច្បាស់លាស់ថែមទៀតនិងបណ្តាគោលការណ៍ដែល
បក្សកំណត់ថាបណ្តាជនជាតិក្នុងមហាគ្រួសារវៀតណាមគឺស្មើភាពគោរពគ្នាសាមគ្គី
ជួយគ្នាអភិវឌ្ឍន៍។ល។ទន្ទឹមនឹងនោះរដ្ឋធម្មនុញ្ញក៍ត្រូវបំភ្លឺអោយច្បា់សិទ្ឋិផលប្រយោធន៍ និងករណីយកិច្ចរបស់ជនរួមជាតិជាជនជាតិភាគតិច្ចដើម្បីកុំឲ្យមានសតិអារម្មណ៍ពឹង
ផ្អែកទៅលើគោលនយោបាយរបស់រដ្ឋ។លោក Lu Van Que ប្រធានក្រុមប្រឹក្សារពិគ្រោះ
យោបល់ អំពី បញ្ហាជនជាតិនៃរណសិរ្យមាតុភូមិវៀតណាមអោយដឹងថា៖
“យើងត្រូវលើកកំពស់ការទទួលខុសត្រូវរបស់រដ្ឋ ក្នុងការធានាអនុវត្តនិង បង្ក
លក្ខណៈ អភិវឌ្ឍន៍ រួមសំរាប់បណ្ដាជនជាតិ។ ក្រៅពីនោះ បណ្ដាជនជាតិក៏ត្រូវ ពង្រីក
កំលាំងអភិវឌ្ឍន៍របស់ខ្លួន។ ការកំណត់រាល់គោលការណ៍ជាសារវន្ត ក្នុងគោលនយោ
បាយ ចំពោះជនជាតិរបស់បក្សនិងរដ្ឋគឺត្រឹមត្រូវនិងសមស្រប់នឹង ការពិតជាក់ស្តែង។”
ក្រៅពីនោះ ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ កប្បីកំណត់ច្បាស់
លាស់ថា៖ វៀតណាគឺជាប្រទេសពហុជនជាតិ បញ្ហាជនជាតិនិងសាមគ្គី បណ្ដាជនជាតិ
ដើតួនាទី យុទ្ធសាស្ត្រយូរអង្វែង។ ប្រការនេះនឹងបង្កឯកភាពក្នុង បក្សនិងប្រជាជនទាំង
មួលអំពី ការយល់ដឹងនិងសកម្មភាពសមទៅនឹងបញ្ហានេះ។
រដ្ឋធម្មនុញ្ញ ក៏កំណត់ដែរថា÷ បណ្ដាជនជាតិសមភាព សាមគ្គី និងជួយឧបត្ថម្ភគ្នា
ទៅវិញទៅមក រួមគ្នាអភិវឌ្ឍន៍។ ដើម្បីពង្រឹងនិងពង្រីកបានរាល់ឧត្តមភាពរបស់ជន
ជាតិនិមួយៗ អ្នកស្រាវជ្រាវជនជាតិវិទ្យា សាស្ត្រាចារ្យរង បណ្ឌិត Bui Xuan Dinh បាន
ចាត់ទុកថា÷
“ ជាប្រទេស១ មានជនជាតិជាច្រើន គឺការអភិវឌ្ឍន៍របស់ជនជាតិនោះគឺជា ក្រិត
ក្រមរួម១ យកការអភិវឌ្ឍន៍របស់ជនជាតិភាគច្រើនជាទិសអភិវឌ្ឍន៍។ទន្ទឹមនឹងនោះ
ពង្រីកតួនាទី របស់ជនជាតិភាគតិចទៀតផង។”
រយះពេលជាង២០ឆ្នាំអនុវត្តរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ បញ្ហាជនជាតិ និងសាមគ្គីជន
ជាតិ ត្រូវបានកំណត់ក្នុងច្បាប់ លើគ្រប់វិស័យ បង្កលក្ខណះអោយជនរួមជាតិ មាន
ឱកាសងាយស្រួលអភិវឌ្ឍន៍លើគ្រប់វិស័យ។ ការបន្តបំពេញបន្ថែមបណ្ដាខ្លឹមសារ ដែលទាក់ទិនដល់បញ្ហាជនជាតិ ក្នុង សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ
១៩៩២ នឹងរួមចំណែកពង្រីកតួនាទីរបស់បណ្ដាជនជាតិ ក្នុងដំណើការកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ៕