|
ផ្លាស់ប្តូរថ្មីខឿនអប់រំវៀតណាមលើគ្រប់វិស័យ។ |
VOV-ការងារអប់រំ-បណ្ដុះបណ្ដាលជាបញ្ហាសំខាន់ពិសេស ត្រូវបានបក្ស
និងរដ្ឋវៀតណាមចាត់ទុកជាគោលនយោបាយជាតិជួរមុខ ជាកំលាំងចលករ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ មុននេះ១៦ឆ្នាំសន្និបាតគណៈកម្មាធិការមជ្ឈឹមបក្ស
លើកទី២នីតិកាលទី៨បានផ្សព្វផ្សាយសេចក្តីសំរេចចិត្តស្ដីពីទឹសដៅយុទ្ធសាស្ត្រ
អភិវឌ្ឍន៍អប់រំនិងបណ្ដុះបណ្ដាលវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាដល់ឆ្នាំ២០១០។
អាស្រ័យហេតុនេះ ខឿនអប់រំវៀតណាមទទួលបានសមិទ្ធិដ៏សំខាន់អំពីការអភិវឌ្ឍន៍ ទ្រង់ទ្រាយបរិមាណជាសារវន្តផ្ទេរប្តូរពីខឿនអប់រំជាមួយបរិមាណអ្នកទៅរៀនតិច
ក្លាយទៅជាខឿនអប់រំមហាជន។ ក៏ប៉ុន្តែទន្ទឹមនឹងសមិទ្ធិនោះ ការងារអប់រំវៀតណាម កំពុងបង្ហាញរាល់កំហិត។ ដើម្បីឈានទៅផ្លាស់ប្តូរថ្មី ខឿនអប់រំវៀតណាមជាសារវន្ត
លើគ្រប់វិស័យក្នុងនោះបញ្ហារៀបចំឡើងវិញរចនាសម្ព័ន្ធប្រព័ន្ធអប់រំ សាស្ត្រាចារ្ស
បណ្ឌិតវិទ្យាសាស្ត្រ Banh Tien Long អតីតអនុរដ្ឋមន្ត្រីក្រសួងអប់រំបណ្ដុះបណ្ដាល
វៀតណាមបានសង្កត់ធ្ងន់ថា រចនាសម្ព័ន្ធប្រព័ន្ធនិងខ្លឹមសារអប់រំរបស់វៀតណាម
ត្រូវបានស្រាវជ្រាវកែប្រែ។
“ផ្លាស់ប្តូរថ្មីត្រិះរិះក្នុងអប់រំដែលមិនតាមទាន់នឹងការផ្លាស់ប្តូរថ្មីសេដ្ឋកិច្ចក្នុងសង្គមកាលពីឆ្នាំ១៩៨៦មក។ នោះគឺមូលហេតុរបស់មូលហេតុទាំងអស់។ ជាក់
ស្ដែងគឺយើងខ្ញុំចាត់ទុកថា បណ្ដាថ្នាក់បង្រៀនរបស់វៀតណាមមិនទាន់សមស្រប
ឧទាហរណ៍គឺថ្នាក់វិទ្យាល័យ១២ឆ្នាំគឺមិនទាន់សមស្រប កម្មវិធីធ្ងន់ពេក ធ្វើឲ្យ
ជំនាន់វ័យក្មេងវៀតណាមមិនទាន់អភិវឌ្ឍន៍តាមក្រិតក្រមធម្មតា។”
|
សាស្ត្រាចារ្សបណ្ឌិត Nguyen Minh Thuyet អតីតប្រធានគណៈកម្មាធិការវប្បធម៍អប់រំយុវជនកុមារជំទង់របស់រដ្ឋសភា |
ក្នុងពេលនោះសាស្ត្រាចារ្សបណ្ឌិត Nguyen Minh Thuyet អតីតប្រធានគណៈ កម្មាធិការវប្បធម៍អប់រំយុវជនកុមារជំទង់របស់រដ្ឋសភាបានចាត់ទុកថាបើចង់
ផ្លាស់ប្តូរថ្មីជាសារវន្តនិងលើគ្រប់វិស័យខឿនអប់រំវៀតណាម ប្រការសារវន្តគឺត្រូវ
កំណត់ត្រូវតាមគោលដៅទន្ទឹមនឹងនោះត្រូវអនុវត្តការកែទំរង់យ៉ាងខ្លាំងក្លាខឿន
សេដ្ឋកិច្ចសង្គមនិងគោលនយោបាយដើម្បីអភិវឌ្ឍន៍ខឿនអប់រំសេដ្ឋកិច្ចអប់រំ។
សាស្ត្រាចារ្សបណ្ឌិត Nguyen Minh Thuyet បានអះអាងថា៖
“ខ្ញុំចាត់ទុកថា ក្នុងឱកាសផ្លាស់ប្តូរថ្មីនេះយើងត្រូវសង្កត់ធ្ងន់ទៅលើសតិ
អារម្មណ៍បើកទូលាយក្នុងខ្លឹមសារនិងវិធានការអប់រំ។ ចុងក្រោយគឺការកែទំរង់
អប់រំមិនអាចទទួលជោគជ័យប្រសិនបើយើងមិនកែទំរង់យ៉ាងខ្លាំងក្លាអំពីសេដ្ឋកិច្ច
សង្គមអំពីគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស។”
ដើម្បីផ្លាស់ប្តូរថ្មីខឿនអប់រំវៀតណាមលើគញរប់វិស័យបញ្ហាសំខាន់បំផុតគឺ ត្រូវផ្លាស់ប្តូរថ្មីអំពីត្រិះរិះនិងការយល់ដឹងអំពីអប់រំគឺសំខាន់បំផុត។ ប្រធានវិទ្យស្ថាន
សេដ្ឋកិច្ចវៀតណាម អនុសាស្ត្រាចារ្យ Tran Dinh Thien បានឲ្យដឹងថា៖
“ស្តីពីការផ្លាស់ប្តូថ្មីអប់រំ យើងត្រូវផ្លាស់ប្តូរត្រិះរិះ។ ពីព្រោះថាប្រព័ន្ធអប់រំរបស់ យើងយកចិត្តទុក់ដាក់ជាពិសេសដល់ការប្រឡងជ្រើសរើសចូល ដូច្នេះ ក្នុង
កាលៈទេសៈ សមហរណកម្ម ទំនើបនីយកម្ម ឧស្សាហូបនីយកម្ម ប្រទេសជាតិ
ផលិតផលអប់រំ មិនត្រឹមតែមានតំរិះវិជ្ជា ប៉ណ្ណោះទេ ថែមទាំង កំណត់ទិសដៅមុខ
របប ទៀតផង។”
ខ្លឹមសារធំចាំបាច់ចំនួន ៥ ដើម្បីអនុវត្តការផ្លស់ប្តូរថ្មីខឿនអប់រំវៀតណាមលើ
គ្រប់វិស័យគឺ៖ វាយតំលៃត្រឹមត្រូវសភាពការណ៍ខឿអប់រំ វៀតណាម ហេតុផល ចាំបាច់ត្រូវការផ្លាស់ប្តូថ្មីអប់រំនៅវៀតណាម, ទស្សនៈវិស័យនិងការកំណត់ត្រូវបាន
អនុវត្ត, គោលដៅនិងវិធានការដើម្បលើក កំពស់គុណភាពប្រភពធនធានមនុស្ស។ នេះគឺជារាល់ខ្លឹមសារ ដែលត្រូវបាន សន្និបាតលើកទី ៦ គណៈកម្មាធិការមជ្ឍឹមបក្ស កម្មុយនិស្តវៀតណាមពិភាគ្សា ដើម្បីនាំចេញការផ្តើមគំនិតដ៏ត្រឹមត្រូវសំដៅផ្លាស់ប្តូថ្មី ខឿនអប់រំវៀតណាមលើ គ្រប់វិស័យ៕