ផ្នែកកសិកម្មធានាសន្តិសុខស្បៀងហាហារ-ផ្លាស់ប្តូរមុខមាត់ជនបទ

THU HOA
Chia sẻ

(VOVworld)-ថ្ងៃទី១៤កញ្ញាឆ្នាំ២០១៥ ជាទិវារំលឹកខួប
គម្រប៧០ឆ្នាំ​ លោក ប្រធានហូជីមិញចុះហត្ថលេខា
លើអនុក្រឹត្យមួយ បង្កើតក្រសួងកសិកម្ម ដោយភារកិច្ច
អភិវឌ្ឍន៍វិស័យកសិកម្មនិងរក្ខកម្មរបស់វៀតណាម។
នាគ្រាដំបូងជាប្រទេសកសិកម្មក្រីក្រ មួយរហូតមកដល់ពេលនេះ វៀត
ណាមបានឈានមួយជំហានវែងក្នុងការធានាសន្តិសុខស្បៀងអាហារ
ជាតិ។ មិនត្រឹមតែ​ប៉ុណ្ណោះ វៀតណាមក្លាយជាប្រទេសនាំចេញកសិផល
គួរឲ្យកត់សម្គាល់លើពិភពលោកទៀតផង។

(VOVworld)-ថ្ងៃទី១៤កញ្ញាឆ្នាំ២០១៥ ជាទិវារំលឹកខួបគម្រប៧០ឆ្នាំ​ លោកប្រធាន
ហូជីមិញចុះហត្ថលេខាលើអនុក្រឹត្យមួយ បង្កើតក្រសួងកសិកម្ម ដោយភារកិច្ច
អភិវឌ្ឍន៍វិស័យកសិកម្មនិងរក្ខកម្មរបស់វៀតណាម។ នាគ្រាដំបូងជាប្រទេសកសិ
កម្មក្រីក្រ មួយរហូតមកដល់ពេលនេះ វៀតណាមបានឈានមួយជំហានវែងក្នុង
ការធានាសន្តិសុខស្បៀងអាហារជាតិ។ មិនត្រឹមតែ​ប៉ុណ្ណោះ វៀតណាមក្លាយជា
ប្រទេសនាំចេញកសិផលគួរឲ្យកត់សម្គាល់លើ ពិភពលោកទៀតផង។

ផ្នែកកសិកម្មធានាសន្តិសុខស្បៀងហាហារ-ផ្លាស់ប្តូរមុខមាត់ជនបទ - ảnh 1
ទស្សនារូបសណ្ដានផលិតផ្សិតនៅឃុំ Khanh Van ស្រុុក Yen Khanh (រូបថតៈĐức Lam )

       ក្នុងសម័យផ្លាស់ប្តូរថ្មី កសិកម្មរបស់វៀតណាមសម្រេចបានសមិទ្ធិផលល្អ
ប្រសើរជាច្រើន រក្សាបានល្បឿនកំណើននិងស្ថិរភាព។ វិស័យកសិកម្មបាន ក្លាយទៅជាគ្រឹះស្ថានសម្រាប់ផ្នែកឧស្សាហកម្មនិងសេវាកម្ម រួមចំណែក សំខាន់
ចូលក្នុងការធានាស្ថិរភាពសង្គមនៅវៀតណាម។

       វៀតណាមជាប្រទេសនាំចេញកសិផលច្រើន

       រហូតមកដល់ឆ្នាំ២០១៤ វិស័យកសិកម្មរបស់វៀតណាមស្រូបយក សមាមាត្រ១៨%ក្នុងចំណោមផលិតផលក្នុងស្រុកសរុប (GDP)។ វៀត
ណាម​ក៏ជាប្រទេសនាំចេញកសិផល រុក្ខផល និងជលផលដ៏ធំលើពិភព
លោក។ មុខ ទំនិញកសិផលចំនួន១០ប្រភេទរបស់វៀតណាមដែលទទួល
បានតម្លៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីជាងមួយពាន់លានដុល្លារ រួមមាន អង្ករ
កាហ្វេ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ម្រេច បន្លែ បង្កង ត្រីត្រា និងផលិតផល
ព្រៃឈើ។ វៀត ណាមឈរលំដាប់ថ្នាក់ទី១លើពិភពលោក អំពីការនាំចេញ
ស្វាយចន្ទី ម្រេច និងឈរលំដាប់ថ្នាក់ទី២អំពីការនាំចេញអង្ករ កាហ្វែនិង
ឈរលំដាប់ថ្នាក់ទី៤ អំពីនាំចេញកៅស៊ូ។ រាល់សមិទ្ធិរបស់ផ្នែកកសិកម្មវៀត
ណាម បានរួមចំណែក កាត់បន្ថយភាពក្រីក្រ លើកកំពស់ជីវភាពរស់នៅរបស់
ប្រជាជន ស្ថិរភាពសេដ្ឋ កិច្ច ធានាសន្តិសុខស្បៀងអាហារ ព្រមទាំងលើក
កំពស់ឋានៈរបស់វៀត ណាមលើឆាកអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិង
អភិវឌ្ឍន៍ជនបទវៀត ណាម លោក Cao Duc Phat បានឲ្យដឹងថា៖

       “នារយៈពេល៥ឆ្នាំកន្លងទៅ លទ្ធផលសំខាន់បំផុតដែលផ្នែកកសិកម្ម
សម្រេចបាន គឺរក្សាល្បឿនកំណើនជាមធ្យម៣%ក្នុងមួយឆ្នាំ។​ ការនាំចេញ កសិផលកើនឡើងយ៉ាងខ្លាំង ពោលគឺទទួលបានជិត៣១ពាន់លានដុល្លារ
អាមេរិកនាឆ្នាំ២០១៤។​បន្ទាប់មកទៀត ជាការងារអនុវត្តកម្មវិធីគោលដៅ
ជាតិកសាងជនបទថ្មី បានក្លាយទៅជាចលនារីកសាយភាយទូទាំងប្រទេស”។

ផ្នែកកសិកម្មធានាសន្តិសុខស្បៀងហាហារ-ផ្លាស់ប្តូរមុខមាត់ជនបទ - ảnh 2

     ឆ្លៀតយកប្រៀបខ្លាំងរបស់ផ្នែកកសិកម្មត្រូពិចដើម្បីធ្វើសមា
ហរណកម្ម

       រហូតមកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មស្ថិរ
ភាព ជាមួយប្រទេសនិងតំបន់ដែនដីចំនួន១៦០។ ខឿនសេដ្ឋកិច្ចវៀតណាម និយាយរួមនិងផ្នែកកសិកម្មវៀតណាមនិយាយដោយឡែក កំពុងមានឪកាស ចូលរួមទីផ្សារពាណិជ្ជកម្មសេរីចំនួន៧ ដូចជា តំបន់ពាណិជ្ជកម្មទំនិញ អាស៊ាន តំបន់ណាណិជ្ជកម្មសេរីអាស៊ាន-ចិន អាស៊ាន-ជប៉ុននិងវៀតណាម -ជប៉ុនជា
ដើម។ លោក​Cao Duc Phat បានឲ្យដឹងថែមទៀតថា៖

       “ក្នុងលក្ខណះដែលបណ្ដាផ្នែកសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ​បង្កើតការងារធ្វើ​និងត្រូវធានាចំណូលសំរាប់ប្រជាកសិករ បន្តកាត់បន្ថយភាពក្រីក្រ នេះគឺជាភារ​កិច្ចសំខាន់ ចំពោះផ្នែកកសិកម្មទាំងមូល។ ដើម្បីដោះស្រាយជាសារវ័ន​បញ្ហា​ប្រឈមនេះ គឺត្រូវមានកំណែទម្រង់ បង្កលក្ខណះអោយផ្នែកកសិកម្មបន្តអភិវឌ្ឍន៍
 ប្រកបដោយប្រសិទ្ធិភាពខ្ពស់និងនិរន្តរភាព។ តាមនោះ ត្រូវអនុវត្តដំណោះ​ស្រាយផ្សេងៗ ដែលក្នុងនោះ សំខាន់បំផុតគឺការរៀបចំផលិតកម្មឡើងវិញ និង​ជំរុញការស្រាវជ្រាវ ផ្ទេរប្តូរ និងអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។”

        រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc
Phat បានអោយដឹងថា៖ ការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្ម​ឡើងវិញ ​តាម​ទិស​ពង្រីកឧត្តមភាព លើកកំពស់គុណភាព ប្រសិទ្ធិភាព និងអភិវឌ្ឍន៍ និរន្តរភាព។ ​ពិសេស ការធ្វើសមាហរណកម្មអន្តរជាតិ នឹងជាអាទិភាពជួរមុខ ដើម្បីអនុវត្ត​ការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ និងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញ​ប្រទេសវៀតណាម ក្លាយទៅជាប្រទេសមួយខ្លាំងអំពីបរិមាណទិន្នផល តំលៃ 
និងពាណិជ្ជសញ្ញាកសិផលនាំចេញ៕

ប្រតិកម្មទៅវិញ