ផ្តោតសំខាន់លើការស្ដារសេដ្ឋកិច្ច រក្សាកម្លាំងចលករកំណើន

Chia sẻ
(VOVWORLD) - ក្នុងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ ២០២១ និងគម្រោងផែនការអភិវឌ្ឍមន៍សេដ្ឋកិច្ច សង្គម ឆ្នាំ២០២២ នៅក្នុងពិធីបើក សម័យប្រជុំលើកទី ២ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ នៅព្រឹកថ្ងៃទី ២០ ខែតុលានោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញធ្វើការបូកសរុបលទ្ធផលដ៏សំខាន់ៗ ដែលវៀតណាមសម្រេចបានលើគ្រប់វិស័យ ក្នុងនោះផ្តោតសំខាន់លើការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ លោក នាយករដ្ឋមន្រ្តីក៏បានដាក់ចេញគោលដៅសំខាន់ៗក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ ២០២២ និងដំណោះស្រាយដោយព្រមៗគ្នា ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជារក្សាកម្លាំងចលករកំណើនផងដែរ។
ផ្តោតសំខាន់លើការស្ដារសេដ្ឋកិច្ច រក្សាកម្លាំងចលករកំណើន - ảnh 1ពិធីបើក សម័យប្រជុំលើកទី ២ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ (រូបថត៖ VNA)

ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ គឺជាអាទិភាពចម្បងក្នុងការដឹកនាំ និងសម្របសម្រួល

យោងតាមលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ គឺជាអាទិភាពចម្បងក្នុងការដឹកនាំ សម្របសម្រួលយ៉ាងប្ដូរផ្ដាច់ នឹងខ្លាំងក្លារបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា។ ដោយមានការចូលរួមយ៉ាងប្ដូរផ្ដាច់ពីប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូលនោះ ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ កាន់តែមានការវិវឌ្ឍជាវិជ្ជមានប្រកបដោយប្រសិទ្ធភាព។ លោក នាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “អាចនិយាយបានថាយើងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ លទ្ធផលសម្រេចបានតាមការវាយតំលៃរបស់មជ្ឈឹមគឺ “ រាល់គោលការណ៍ គោលនយោបាយ និងវិធានការណ៍ដែលត្រូវបានអនុវត្តន៍នារយៈពេលកន្លងទៅពិតជាត្រឹមត្រូវ ទាន់ពេលវេលា ហើយការដឹកនាំ រៀបចំអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ ដោយសម្រេចបានលទ្ធផលដ៏សំខាន់ៗជាច្រើន។ នាបច្ចុប្បន្ននេះ ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងនៅទូទាំងប្រទេស ហើយកំពុងអនុវត្តន៍គោលដៅសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពនៅតាមខេត្ត ក្រុងជាច្រើន”។ ប្រការលេចធ្លោគឺ ក្នុងគ្រាដ៏លំបាកបំផុតនោះ ស្មារតីមហាសាមគ្គីប្រជាជាតិទាំងមូលត្រូវបានពង្រឹងយ៉ាងខ្លាំងក្លាផងដែរ”។

មិនទុកឲ្យចុះខ្សោយបណ្ដាកម្លាំងចលករកំណើនក្នុងរយៈពេលវែង

យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ នោះ តាមការព្យាករណ៍បានឲ្យដឹងថា មានបទដ្ឋានសេដ្ឋកិច្ច សង្គមសំខាន់ៗ ចំនួន ៤/១២ ក្នុងឆ្នាំ ២០២១ មិនទាន់សម្រេចបានគោលដៅដែលបានដាក់ចេញ ចំនួនពលករឈប់ពីការងារជាបណ្ដោះអាសន្ន និងបាត់បង់ការងារបានកើនឡើង។ លើលពីនេះទៅទៀត ចំនួនសហគ្រាសបានផ្អាកការធ្វើអាជីវកម្ម ផ្ដាកប្រតិបត្តិការជាបណ្ដោះអាសន្ន ឬរង់ចាំការរំសាយបានកើនឡើងខ្ពស់។

ផ្តោតសំខាន់លើការស្ដារសេដ្ឋកិច្ច រក្សាកម្លាំងចលករកំណើន - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ VGP)

នៅចំពោះមុខតថភាពជាក់ស្ដែងនេះ ប្រមុខរដ្ឋាភិបាលបានអះអាងថា  ក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ នឹងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះរដ្ឋាភិបាលក៏នឹងផ្ដោតសំខាន់លើការកែសម្រួលគោលនយោបាយសារពើពន្ធ រូបិយវត្ថុ និងគោលនយោបាយដទៃទៀត ដើម្បីរក្សាស្ថិរភាពម៉ាក្រូ ធានា តុល្យភាពធំៗ ជំរុញផលិតកម្ម និងធ្វើអាជីវកម្ម។ ទាក់ទងនឹងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ នោះ ប្រមុខរដ្ឋាភិបាលបានចាត់ទុកថា ការលំបាកសាកល្បងនៅតែមានច្រើន។ ដូច្នេះហើយ គោលដៅរួមគឺ៖ “សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពជំងឺរាតត្បាតកូវីដ ១៩ ធានាសុខភាព អាយុជីវិតជូនប្រជាជន។ ផ្ដោតសំខាន់លើការឆ្លៀតយកឱកាស ដើម្បីជំរុញការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ ជាមួយដំណោះស្រាយទូទៅ ដើម្បីជំរុញខឿនសេដ្ឋកិច្ច ជួយគាំទ្រ ដោះស្រាយការលំបាកជួនសហគ្រាស និងប្រជាជន មិនទុកឲ្យចុះខ្សោយកម្លាំងចលករកំណើនក្នុងរយៈពេលវេង។ រក្សាយ៉ាងរឹងមាំស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់ក្រងអតិផរណា ធានាតុល្យភាពធំ ៗ លើកកម្ពស់លក្ខណៈម្ចាស់ការ និងសមត្ថភាពបន្សាំនៃខឿនសេដ្ឋកិច្ចផងដែរ”។

លោកនាយករដ្ឋមន្រ្តីបាននាំចេញបទដ្ឋានសំខាន់ៗចំនួន ១៦ ក្នុងឆ្នាំ ២០២២ ក្នុងនោះល្បឿនកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបាន ពី ៦ ទៅ ៦,៥%។ ល្បឿនកំណើនជាមធ្យមនៃសន្ទស្សន៍តម្លៃប្រើប្រាស់ (CPI) គឺប្រមាណ ៤%។ ដើម្បីសម្រេចបទដ្ឋានទាំង ១៦ នេះ គឺត្រូវផ្ដោតសំខាន់លើការអនុវត្តយ៉ាងបត់បែនប្រកបដោយប្រសិទ្ធភាពគោលដៅប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងស្ដារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញផង។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ “វៀតណាមនឹង ប្រកាន់យ៉ាងខ្ជាប់ខ្ជួន ការពារឯករាជ្យ អធិបតេយ្យជាតិ យ៉ាងប្ដូរផ្ដាច់។ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ អនុវត្តន៍ដោយព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាពរាល់សកម្មភាពកិច្ចការបរទេស ធ្វើសមាហរណកម្មយ៉ាងសកម្ម ដោយរួមចំណែកពង្រឹងឋានៈ កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ បង្កើនសកម្មភាពការទូតជាន់ខ្ពស់ ឆ្លៀតយកប្រកបដោយប្រសិទ្ធភាពរាល់ក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ និងរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផងដែរ”។

ប្រមុខរដ្ឋាភិបាលមានជំនឿជាក់ថា ជាមួយនឹងកម្លាំងពលំមហាសាមគ្គីជាតិ និងជំនឿទុកចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្សនោះ វៀតណាមនឹងរុញថយក្រោយជំងឺរាតត្បាតយ៉ាងឆាប់ៗ ដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ នាំប្រទេសជាតិបោះជំហានយ៉ាងរឹងមាំ ឈ្ពោះទៅគោលមាគ៌ាផ្លាស់ប្ដូរថ្មី សមាហរណកម្ម និងអភិវឌ្ឍន៍ផងដែរ៕ 

ប្រតិកម្មទៅវិញ