(VOV)_ក្រោយរយះពេលជិត៣ខែ អនុវត្ត ការយកមតិប្រជាជន អំពីសេចក្ដីព្រាង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ទទួលបានការគាំទ្រ ជួយជ្រោមជ្រែងជា ច្រើន ពីគ្រប់ស្រទាប់ប្រជាជន បញ្ញាវ័ន្ត អាជីវករ យុវជន កម្មករ។ បណ្ដាលទ្ធផលដំបូង នៃ
ការ យកមតិលើកនេះ បានសម្ដែងច្បាស់នូវសិទ្ធិ និងតួនាទីជាម្ចាស់របស់ប្រជាជន
ពង្រីកបញ្ញាដ៏ ជ្រៅជ្រះ ទូលំទូលាយ ក្នុងប្រជាជនទាំងមូល ចំពោះបញ្ហាដ៏សែនសំ
ខាន់នេះ។
|
រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ (internet) |
ក្នុងក្រខ័ណ្ឌទូទាំងប្រទេសវៀតណាម រយះពេលជិត៣ខែកន្លងទៅ (ពីថ្ងៃទី២
មករារហូតមកដល់នាបច្ចុប្បន្ន) ការយកមតិប្រជាជនចំពោះ សេចក្ដីព្រាងធ្វើវិសោធន
កម្ម រដ្ឋ ធម្មនុញ្ញ ឆ្នាំ ១៩៩២ បានបង្កើតវគ្គជីវភាពរស់នៅនយោបាយ កតិយុត្តដ៏សែន
សំខាន់។ តាមការស្ថិតិដំបូងថា÷ បណ្ដាក្រសួង ស្ថាប័ន តំបន់ អង្គការ ក្នុងទូទាំងប្រទេស
បាន រៀបចំកិច្ចប្រជុំ សិក្ខាសាលា សន្និសីទចំនួនជិត ៣០ ពាន់លើក ដើម្បីយកមតិ និង
ទ ទួលការផ្តល់មតិជិត២០លានលើក ស្ដីពីខ្លឹមសារនៃ សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋ ធម្មនុញ្ញ ឆ្នាំ ១៩៩២។ អាចនិយាយបានថា÷ ប្រជាជនទាំងមូលបានស្ដាប់ យល់ ដឹងអំ ពីបណ្ដាខ្លឹមសារជាសារវន្តរបស់ច្បាប់រដ្ឋធម្មនុញ្ញមួយ យល់អំពីរបបនយោបាយនៃ ប្រ
ទេស ជាតិ សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចជាសារវ័ន្ទរបស់ប្រជាពលរដ្ឋ ។ វាយតំលៃអំ
ពីការរួម មតិលើកនេះរបស់បណ្ដាក្រសួង ស្ថាប័ននិងតំបន់ ដោយរដ្ឋាភិបាលអនុវត្ត
ឧបនាយក រដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមនិងជាប្រធានគណះកម្មាធិការ បញ្ជាណែនាំ រដ្ឋាភិបាលអំពីការបូកសរុបការអនុវត្តរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ លោក Nguyen Xuan Phuc
បានអោយដឹងថា÷
“ យើងបានធ្វើការយ៉ាងម៉ឹងម៉ាត់និងសស្រាកសស្រាំ។ជាពិសេមានមតិស្ថាបនាជា
ច្រើន ដែលសំដែងបំណងរួមដៃសុក្រិដសេចក្តីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ១៩៩២ ដើម្បីកសាងប្រទេសជាតិ។អាចនិយាយបានថា៖ការរៀបចំវគ្គយកមតិលើកនេះនៅទូ
ទាំងប្រទេស ទទួលបានជោគជ័យ “។
ក្នុងវគ្គយកមតិលើកនេះដំបន់នានាបានមានរបៀបធ្វើល្អជាច្រើន។លោក Do Van Duongសមាជិសភាមណ្ឌលទីក្រុបហូជីមិញបានពិនិត្យថា ៖របៀបធ្វើល្អជាច្រើនត្រូវបានអនុវត្តដូចជាការបង្កើតជួរអ្នកបកប្រែបញ្ជូលសម្លេង ឬការបោះពុម្ភឯកសារពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងការផ្ញើរប័ណ្ណរួមមតិដល់គ្រួសារនិមួយៗ។ល។ លោក
អោយដឹងថា៖
“ចំនួនប្រជាជនចូលរួមការផ្តល់មតិបានកើនឡើង។ ប្រជាជនពី៥ដល់៦លាននាក់ក្នុងចំណោមជនទាំង១០លាននាក់នៅទីក្រុងបានចូលរួម។ នាបច្ចុប្បន្ននេះ ទីក្រុងកំពុង
លាតត្រដាងអនុវត្តរូបភាពផ្សេងៗជាច្រើនទៀត។”
នាបច្ចុប្បន្ន ការយកមតិប្រជាជននៅតែបាអនុវត្តដល់បណ្ដាសាខាគណះកម្មាធិ
ការបក្ស សាខាសម្ព័ន្ធសមាគមយុវជន ទីប្រជុំជន ភូមិឃុំ និងពិសេសគឺបានអនុវត្តដល់
គ្រួសារនិមួយៗ។ លោក Pham Van Canh ជនមួយនាក់នៅខេត្ត ninh Binh (ភាគខាងជើងវៀតណាម) បានអោយដឹងថា÷
“ នៅក្នុងតំបន់ យើងខ្ញុំបានរៀបចំបណ្ដាកិច្ចប្រជុំ គ្រិស្តសាសនឹកចូលរួម រួមមតិ
ចំពោះ សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ។ គ្រិស្តសាសនឹកសប្បាយរីករាយ
ណាស់ ពីព្រោះវាទាក់ទិនផ្ទាល់ដល់សិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន។ ខ្ញុំស្រុះ
ចិត្តគំនិតទាំងស្រុងចំពោះប្រការទាំងលាយនៃ សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្ម
នុញ្ញ ជាមួយខ្លឹមសារជាច្រើន ដូចជា÷ សិទ្ធិមនុស្ស របប សង្គម …ជាដើម។”
តាមផែនការ ការយកមតិប្រជាជនចំពោះសេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្ម
នុញ្ញ ឆ្នាំ ១៩៩២ នឹងត្រូវបានបញ្ចប់នាថ្ងៃទី ៣០ កញ្ញាឆ្នាំ ២០១៣ មុនពេលដាក់ជូនរដ្ឋសភាវៀតណាមអនុម័ត្ត។ រហូតមកដល់ពេលនេះ ការរួមមតិទាំងឡាយរបស់ប្រជា
ជនគ្រប់ស្រទាប់នឹងនៅតែបន្តប្រព្រឹត្តទៅបានបន្តទទួល ដើម្បីកសាងច្បាប់រដ្ឋធម្មនុញ្ញមួយប្រកបដោយគុណភាពខ្ពស់៕