ប្រកាន់ខ្ជាប់សតិអារម្មណ៍ហូជីមិញលើការកសាងសីលធម៌បដិវត្តរបស់បក្ស

Chia sẻ

(VOVWORLD) -  កាលនៅរស់ ការព្រួយបារម្ភមួយរបស់លោកប្រធានហូជីមិញ គឺការកសាងបក្សកុម្មុយនីស្តវៀតណាមពិតប្រាកដដែលស្អាតស្អំនិងរឹងមាំ។ អាស្រ័យហេតុនេះ បក្សត្រូវប្រកាន់ខ្ជាប់នូវសីលធម៌និងអរិយធម៌ ហើយកម្មាភិ បាលនិងបក្ខជនម្នាក់ៗ ត្រូវមានសីលធម៌បដិវត្តធ្វើ ជាអ្នកដឹកនាំនិងជាអ្នកបម្រើស្មោះត្រង់របស់ប្រជាជន។ សតិអារម្មណ៍កសាងសីលធម៌បដិវត្តរបស់បក្ស ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នៅក្នុងទ្រឹស្តី ការត្រះរិះ និងសកម្មភាពជាក់ស្តែងរបស់លោកប្រធានហូជីមិញ  តែងតែជាត្រីវិស័យ ដើម្បីបក្សនិងប្រជាជនទាំង មូលសិក្សារៀនសូត្រនិងអនុវត្តតាម។

ប្រកាន់ខ្ជាប់សតិអារម្មណ៍ហូជីមិញលើការកសាងសីលធម៌បដិវត្តរបស់បក្ស - ảnh 1ប្រកាន់ខ្ជាប់សតិអារម្មណ៍របស់ហូជីមិញលើការកសាងសីលធម៌បដិវត្តរបស់បក្ស (រូបថតៈ dangcongsan.vn)

ក្នុងស្នាដៃ សីលធម៌បដិវត្ត ដែលជាស្នាដៃប្រកបនូវសតិអារម្មណ៍ហូជីមិញ អំពីសីលធម៌បដិវត្តនិយាយរួម និង សតិអារម្មណ៍លើការកសាងបក្ស អំពីសីលធម៌និយាយដោយឡែក អ្នកនិពន្ធហូជីមិញបានកំណត់ថា៖ “និយាយសង្ខែប  សីលធម៌បដិវត្តគឺៈជាការប្តេជ្ញាតស៊ូអស់មួយជីវិតដើម្បីបក្សនិងដើម្បីបដិវត្ត”។

កំណប់ទ្រព្យនៃការត្រះរិះនិងទ្រឹស្តីជាក់ស្តែងអំពីសីលធម៌បដិវត្ត

នៅក្នុងបណ្តាំមរតក៌សាសន៍ សម្រាប់បក្សទាំងមូលនិងប្រជាជនទាំងមូល មុនពេលលាចាកលោកនៅឆ្នាំ ១៩៦៩ លោកប្រធានហូជីមិញបានផ្តាំផ្ញើថា៖ “បក្សកុម្មុនិស្តជ្រាបនូវសីលធម៌បដិវត្ត ត្រូវការភាពស្មោះត្រង់និងមិនលំអៀង។ បក្សរបស់យើងត្រូវតែរក្សាភាពស្អាតស្អំសក្តិសមជាអ្នកដឹកនាំនិងជាអ្នកបម្រើស្មោះត្រង់របស់ប្រជាជន”។ បណ្តាំមរតករបស់លោកប្រធានហូជីមិញពិតជាប្រកបនូវសតិអារម្មណ៍ដ៏ធំធេង អំពីការកសាងបក្សរឹងមាំនិងស្អាតស្អំនិយាយរួម និងការកសាងសីលធម៌បដិវត្តរបស់បក្សនិយាយដោយឡែក។ លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានសង្កត់ធ្ងន់ថាៈ  “ចំពោះការងារកសាងបក្ស និងកែលម្អបក្ស គឺបណ្តាំមរតកសាសន៍របស់លោកប្រធាន ហូជីមិញ នៅតែបន្តជាទ្រឹស្តី ជាក់ស្តែង និងជាត្រីវិស័យណែនាំដល់កម្មាភិបាល បក្ខជន និងបក្សទាំងមូល អនុវត្តប្រកបដោយជោគជ័យនូវកិច្ចការពង្រឹងការកសាង និងការកែលម្អបក្ស។  ម្យ៉ាងវិញទៀត តស៊ូនិងរុញថយក្រោយ នូវសកម្មភាពវិវត្តន៍ខ្លួន, ផ្លាស់ប្តូរខ្លួនឯង, ការធ្វេសប្រហែសនិងអំពើពុករលួយ”។

ប្រកាន់ខ្ជាប់សតិអារម្មណ៍ហូជីមិញលើការកសាងសីលធម៌បដិវត្តរបស់បក្ស - ảnh 2ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Vo Van Thuong

ក្រៅពីនោះ លោកប្រធានហូជីមិញតែងតែ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំនយោបាយនិង សតិអារម្មណ៍សម្រាប់កម្មាភិបាលនិងបក្ខជន ដោយបានចាត់ទុកថា តាមរយៈការស្វ័យតិតៀននិងការតិ តៀនដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងការចុះខ្សោយខាងសីលធម៌ គឺជាដំណោះស្រាយសំខាន់ ដែលត្រូវការធ្វើជាប្រចាំ។ តាមប្រសាសន៍របស់លោក ជាបឋមត្រូវ ផ្តោតការយកចិត្តទុកដាក់ លើការអប់រំបក្ខជនអំពីក្រមសីលធម៌ ស្មោះត្រង់ជាមួយប្រទេសជាតិ ស្មោះត្រង់នឹងបក្ស ដាក់ផលប្រយោជន៍បក្សនិងប្រជាជនជាចម្បងបង្អស់។ ទី ២ សីលធម៌ត្រូវស្មោះត្រង់និងមិនលំអៀង។ ទីបីក្រមសីលធម៌ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជន។ យោងទៅតាមប្រសាសន៍របស់លោកប្រធានហូជីមិញ ទាំងអស់នេះគឺជាប្រភពនៃកម្លាំងពលំរបស់បក្ស។

ស្របតាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញលើការកសាងសីលធម៌បដិវត្តរបស់បក្ស

ការកសាងបក្សអំពីសីលធម៌គឺជាខ្លឹមសារមួយនៃការកសាងបក្ស រួមជាមួយខ្លឹមសារផ្សេងទៀត គឺការកសាងបក្សអំពីសតិអារម្មណ៍ កសាងបក្សអំពីនយោបាយ កសាងបក្សអំពីការរៀបចំ ដែលបង្កើតឡើងខ្លឹមសារមេនៃការងារកសាងបក្សរបស់បក្សកុម្មុយនីស្តវៀតណាមគ្រប់សម័យកាលបដិវត្ត ជាពិសេសក្នុងបរិបទបច្ចុប្បន្ន។ សាស្ត្រាចារ្យរង បណ្ឌិត  Tran The Hanh នៃបណ្ឌិត្យសភាជាតិនយោបាយហូជីមិញបានអះអាង ថា៖ “នៅចំពោះមុខស្ថានភាពដែលបក្សកុម្មុយនិស្តវៀតណាមកំពុងត្រៀមរៀបចំមហាសន្និបាតបក្សលើកទី ១៣ ដែលមិនត្រឹមតែទាមទារទេពកោសល្យក្នុងការដឹកនាំ ប៉ុណ្ណោះទេ ថែមទាំងធ្វើជាគំរូអំពីគុណសម្បត្តិទៀតផង។ ហេតុដូច្នេះ ក្នុងការងារត្រៀមរៀបចំកម្មាភិបាលនិងផែនការយុទ្ធសាស្រ្ត យើងត្រូវជ្រើសរើសមិនអោយមនុស្សដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រឺមនុស្សពុំជាគំរូ ចូលក្នុងជួរបក្សឲ្យសោះ”។

ផ្តោតលើការកសាងសីលធម៌បដិវត្តរបស់បក្ស គឺទាំងជាមរតកនិងការអនុវត្តតាមសតិអារម្មណ៍ហូជីមិញក៏ដូចជា តម្រូវការនៃការអនុវត្តបដិវត្ត។ នៅពេលដែលបក្ខជននីមួយៗ និងបក្សទាំងមូល អនុវត្តសីលធម៌សុទ្ធសាធ ដោយដាក់ផលប្រយោជន៍ប្រទេសជាតិនិងប្រជាជនជាចម្បងបង្អស់ នឹងបង្កើតកម្លាំងសំយោគ និងឯកភាពក្នុងបក្សទាំងមូល ដើម្បីឆ្លើយតបនឹងភារកិច្ចបដិវត្តដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ