បន្តពង្រីកល្បឿនកំណើននៃឆ្នាំ ២០១៧ |
(VOVWorld) - រដ្ឋាភិបាលវៀតណាមកំណត់ឆ្នាំ ២០១៨ ជាឆ្នាំសំខាន់នៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដំណាក់កាល ២០១៦-២០២០ ដែលមានអត្ថន័យសំខាន់ដើម្បីអនុវត្តបណ្ដាគោលដៅ អភិវឌ្ឍន៍។សេចក្តីសម្រេចចិត្តលេខ ០១ ដាក់ចេញភារកិច្ចវិធានការធំៗចំនួន ៩ ដើម្បីបន្តរក្សារឹង មាំស្នាដៃសន្ទទស្សន៍ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញដំណើររៀបចំរចនាសម្ព័ន្ធឡើងវិញ ផ្ទេរប្តូរ រូបសណ្ឋានកំណើនដើម្បីកំណើននិរន្តរភាព។
ជំរុញផលិតកម្មអាជីវកម្ម ស្ថិរភាពគោលនយោបាយរូបីយវត្ថុ
ក្នុងជោគជ័យនៃឆ្នាំ ២០១៧ មានតួនាទីដ៏សែនសំខាន់នៃផលិតកម្មអាជីវកម្ម។ ដោយ ហេតុនេះ ក្រៅពីការបន្តបង្កើតបរិយាកាសអាជីវកម្មងាយស្រួលដើម្បីពង្រីកសក្តានុភាពនៃ សហគ្រាសឯកជន នាឆ្នាំ ២០១៨ វៀតណាមនឹងជំរុញយ៉ាងខ្លាំងកម្មវិធីពន្លឿនពាណិជ្ជកម្ម ជួយឧបត្ថម្ភថែមទៀតសំរាប់សហគ្រាសដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង។ ក្រសួង ឧស្សាហពាណិជ្ជកម្មដាក់ពង្រាយភារកិច្ចជាច្រើន ក្នុងនោះ មានគំរោងការណ៍អភិវឌ្ឍន៍ទីផ្សារ ក្នុងប្រទេសតភ្ជាប់នឹងបំផុសចលនា «ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម» ដំណាក់កាលដល់ឆ្នាំ ២០២០។ ក្រសួងឧស្សាហពាណិជ្ជកម្មក៏បានបញ្ជាណែនាំ កម្មវិធីតភ្ជាប់ការផ្គត់ផ្គង់-តម្រូវការទំនិញនិងស្ថិរភាពទីផ្សារ កំណត់ទិសដៅសំរាប់សហគ្រាស អភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ ប្រមូលផ្តុំទៅលើខ្សែសង្វាក់កសិផលម្ហូបអាហារចាំបាច់។ ក្រៅពីនោះ ក្តាប់ជាប់ឱកាសធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួង ឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានវាយតំលៃថា៖
«យើងគប្បីបន្តជំរុញយ៉ាងខ្លាំងធ្វើសមាហរណកម្មនាពេលខាងមុខ ជាពិសេសគឺជំរុញ យ៉ាងខ្លាំងល្បឿនគតិយុត្តិក្នុងការចរចាការចុះហត្ថលេខានិងការអនុម័តលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីសំខាន់មួយចំនួនដើម្បីវៀតណាមមានឱកាសអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែម ទៀត។ ទន្ទឹមនឹងនោះ តាមរយៈកំណែទម្រង់ទាំងនេះក្នុងក្របខ័ណ្ឌបណ្ដាកិច្ចព្រមព្រៀងនេះ ដើម្បីបង្កើតឡើងកំលាំងពលំថ្មី ជំរុញកំណើនក្នុងការអភិវឌ្ឍន៍ ក៏ដូចជា បង្កើតកំលាំងចលករ សំរាប់មណ្ឌលសហគ្រាស ផងដែរ។ ក្នុងការអនុវត្តកិច្ចសន្យាស្តីអំពីការធ្វើសមាហរណកម្ម យើងគប្បីមានរបៀបទាក់ទងនិងកិច្ចសហការយ៉ាងជិតស្និទរវាងក្រសួងស្ថាប័ននានាទៀត ផង។»
ដើម្បីរក្សម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថិរភាព រួមវិភាគទានជួយឧបត្ថម្ភបង្កើនកំណើន សេដ្ឋកិច្ច រដ្ឋាភិបាលវៀតណាមនឹងផ្តោតសំខាន់ទៅលើការអនុវត្តគោលនយោបាយរូបីយវត្ថុ ផងដែរ។ ទេសាភិបាលធនាគារជាតិវៀតណាម លោក Le Minh Hung បានឲ្យដឹងថា៖
«នាឆ្នាំ ២០១៨ ធនាគារជាតិនឹងជួយឧបត្ថម្ភបណ្ដាអង្គការឥណទានជំរុញយ៉ាងខ្លាំង ដំណើរការដោះស្រាយបំណុលពិបាកទារ ហើយណែនាំអនុវត្តប្តូរផ្តាច់ការរៀបចំរចនាសម្ព័ន្ធ ឡើងវិញបណ្ដាអង្គការឥណទាន។ អនុវត្តវិធានការដើម្បីលើកកំពស់សមត្ថភាពខាងហិរញ្ញវត្ថុ គុណភាពឥណទាន បង្កើនតម្លភាពនៃអង្គការឥណទានឲ្យសមស្របនឹងច្បាប់អន្តរជាតិនិង ស្ថានភាពជាក់ស្តែងនៅវៀតណាម។ ក្រៅពីនោះ ធនាគារជាតិវៀតណាមនឹងជំរុញខ្លាំងកម្មវិធី ឥណទានអាទិភាពលើវិស័យផលិតកម្មអាជីវកម្មលើកទឹកចិត្តឲ្យខ្ចីធ្វើកសិកម្មបច្ចេកវិទ្យាខ្ពស់ និងកសិកម្មស្អាត ជំរុញកម្មវិធីតភ្ជាប់ធនាគារ-សហគ្រាស។»
ឆ្លៀតយកសក្តានុភាពនៃទេសចរណ៍
ឆ្នាំ ២០១៧ ជាឆ្នាំជោគជ័យជាពិតប្រាកដដែលកត់សម្គាល់ស្នាដៃលោតផ្លោះនៃផ្នែក ទេសចរណ៍វៀតណាមដោយមានចំនួនភ្ញៀវទេសចរអន្តរជាតិទទួលបាន ១៣ លាននាក់ ចំណូលពីនោះទទួលបាន ២២ ពាន់លានដុក្លាអាមេរិក។ ឆ្នាំ ២០១៨ ពាណិជ្ជសញ្ញាទេសចរ ណ៍វៀតណាមគឺជាឧត្តមភាពដែលជួយវិស័យនេះបន្តលើកកំពស់ឋានៈរបស់ខ្លួនលើផែនទី ទេសចរណ៍ពិភពលោក។ ដោយហេតុនេះ បញ្ហាពន្លឿននិងផ្សព្វផ្សាយទេសចរណ៍គប្បីអនុវត្ត ឲ្យបានស៊ីជម្រៅថែមទៀត។ រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានឲ្យដឹងថា៖
«ក្រសួងអនុវត្តការនាំទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចជួរមុខ ហើយដាក់ឲ្យដំណើរការច្បាប់ស្តីពីទេសចរណ៍ (វិសោធនកម្ម) ចូលក្នុងជីវភាពរស់នៅ ខំប្រឹងប្រែងអនុវត្តគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ១៥ លាននាក់។ ក្រសួងក៏បង្កើននិងផ្លាស់ប្តូរថ្មីការងារពន្លឿនផ្សព្វផ្សាយទេសចរណ៍អភិវឌ្ឍន៍ផលិតផលទេសចរណ៍សម្បូរបែបវិសេសវិសាលដែលមានគុណភាពខ្ពស់និងជំនាញ។ ដោះស្រាយបញ្ហាចំនួន ៤ ក្នុងគោលនយោបាយគឺ៖ យន្តការផ្តល់លិខិតឆ្លងដែនងាយស្រួលផ្សព្វផ្សាយពន្លឿនតភ្ជាប់អាកាសចរណ៍ កែលំអ សេវាកម្មអាកាសចរណ៍និងគ្រប់គ្រងសេវាកម្មទីមកដល់សំដៅបង្កើតបរិយាកាសងាយស្រួល សំរាប់សហគ្រាសនិងសហគមន៍អភិវឌ្ឍន៍ទេសចរណ៍។»
ឆ្នាំពោរពេញទៅដោយឯតទគ្គកម្ម សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០១៨ ប្រឈមុខនឹង ឱកាស
ផងនិងការសាកល្បងផង។ ប៉ុន្តែ ដោយមានភាពម្ចាស់ការរបស់រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានាខឿនសេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍បន្តរក្សាល្បឿនកំណើនសម្រេចគោលដៅដែលបានដាក់ចេញ៕