បណ្តាសញ្ញាសកម្មក្នុងសកម្មភាពត្រួតពិនិត្យអតិផរណា។

Van Hieu Theo VOV -
Chia sẻ
VOV-ធនាគារជាតិវៀតណាមទើបនឹងបានកាត់
បន្ថយការប្រាក់បញ្ញើរនិងការប្រាក់សារវ័ន្តមួយ
ចំនួនបន្ថែម១%។ទន្ទឹមនឹងនោះធនាគារជាតិនៅ
សំរេចបើកឥណទានឲ្យ​ខ្ចីចំពោះ​វិស័យមួយចំនួន
ដែលក្នុងនោះមានឥណទានមូលប័ត្រ​អចលនវត្ថុ​
និងវិស័យ​ប្រើប្រាស់​សំដៅផ្គត់ផ្គង់ទុនឲ្យខឿន
សេដ្ឋកិច្ច​ ជួយឧប្ថម្ភបណ្តាអង្គភាពអាជីវកម្ម​ផ
លិតកម្មអាជិវកម្ម។ កាយវិការនេះត្រូវបានចាត់
ទុកជាជំហានសំហេតុសំផលក្នុង​ដំណើរការ
ចាត់ចែងម៉ាក្រូសេដ្ខកិច្ចតាមរយៈដំណោះ
ស្រាយឥណទាន។
បណ្តាសញ្ញាសកម្មក្នុងសកម្មភាពត្រួតពិនិត្យអតិផរណា។ - ảnh 1
បណ្តាសញ្ញាសកម្មក្នុងសកម្មភាពត្រួតពិនិត្យអតិផរណា។

VOV-ក្រោយពីធនាគារជាតិវៀតណាមប្រកាសការកាត់បន្ថយការប្រាក់
បញ្ញើរនិងការប្រាក់ចាត់ចែងបន្ថែម១% ធនាគារវិនិយោគអភិវឌ្ឃន៍វៀត
ណាម​បានអនុវត្តកំរិតឲ្យខ្ចី​ធម្មតារយះពេលខ្លីចំនួន​​14,5% ក្នុង១ឆ្នាំ។ កំរិត
ឲ្យខ្ចីរយះពេលមធ្យម ចំនួន​​១៦% ក្នុង១ឆ្នាំ។លោក​ Pham Quang Tung អគ្គនាយករងធនាគារវិនិយោគអភិវឌ្ឃន៍​វៀតណាមបានឲ្យដឹង​ថា   “ក្នុងប៉ុន្មានថ្ងៃខាងមុខនេះយើងខ្ញុំគ្រោងនឹងប្រកាសកញ្ចប់ឥណទាន
លៃទុកឲ្យបណ្ដា វិស័យអាទិភាពនិងបណ្ដាមុខសញ្ញាអតិថិជន។ ក្រៅ
ពីការបន្ថយការប្រាក់ យើងខ្ញុំ ក៏ នឹងប្រកាសយ៉ាងច្បាស់នូវចំនួនទឹក ប្រាក់ដើម្បីបណ្ដាមុខសញ្ញាអតិថិជនទាក់ទង។”
តាមលោក Do Minh Toan អគ្គនាយករងធនាគារ A Chau ថា​ ការកែប្រែ
១%នៃ ការប្រាក់បញ្ញើរក្នុងដំណាក់កាលនេះគឺសមស្របដោយសារ ស្ថានភាពទូទាត់របស់ធនាគារជាច្រើនបានល្អជាងមុន។ ក្រៅពីនោះ
លក្ខណៈម៉ាក្រូសេដ្ឋកិច្ច ល្បឿន កំណើនអតិផរណាទាបក្នុងប៉ុន្មាន ខែជិតនេះក៏ជាសញ្ញាល្អដើម្បីកាត់បន្ថយការប្រាក់។ លោក Do Minh
Toan បានអះអាងថា៖
“បណ្ដាសញ្ញាសកម្មរបស់ខឿនសេដ្ឋកិច្ចនាបច្ចុប្បន្នបានសឲ្យឃើញថា
ដល់ពេល​ដែលយើងត្រូវគិតដល់ការបន្ថយការប្រាក់។ ការបន្ថយការ
ប្រាក់ដូច្នេះនឹងរួម​ចំណែកជួយឲ្យជំរុញសេដ្ឋកិច្ចនៃប្រទេសយើង
អភិវឌ្ឍន៍ជាង។”
តាមការពិនិត្យអំពីធនាគារជាតិវៀតណាមកាត់បន្ថយកំរិតការប្រាក់បញ្ញើរ
ប្រាក់ដូងវៀតណាមពី១៣ចុះមក១២%ក្នុងមួយឆ្នាំចាប់ពីថ្ងៃទី១១មេសា
លោក​ Tran Xuan Quang អគ្គនាយករងធនាគារពាណិកជ្ជកម្មភាគហ៊ុន នាវាចរណ៍បានចាត់ទុកថា៖ “យើងខ្ញុំវាយតំលៃថា ការបញ្ចុះការប្រាក់របស់ធនាគារជាតិ ក៏ដូចជាការ
ប្រាក់​សារវ័ន្ត ជានិមិត្តសញ្ញាល្អ ចំពោះខឿនសេដ្ឋកិច្ច។ និងនេះក៏គឺជា
សញ្ញា ដើម្បី​ធនាគាររដ្ឋជូនដំណឹងដល់ខឿនសេដ្ឋកិច្ចថា ការបញ្ចុះការ
ប្រាក់នឹងប្រព្រឹត្តិទៅក្នុង​រយះពេលខាងមុខ ដើម្បីអង្គភាពអាជីវកម្មស្ដា
ឡើងវិញ និងអភិវឌ្ឈន៏។”         ក្រោយពីពេលវិភាគសភាពការណ៏នាបច្ចុប្បន្នក៏ដូចជាព្យាករណ៏ការផ្លា់ប្តូរ
របស់​ខឿនសេដ្ឋកិច្ច ធនាគារជាតិ ក៏បានសម្រេច បើករូបីយប័ណ្ណ អោយ ខ្ចី ចំពោះវិស័យដែលមិនបានលើកទឹកចិត្ត ដូចជា៖ អចលនវត្ថុ ប្រើប្រាស់
ជាដើម។ ស្ដីអំពីបញ្ហានេះ ទេសាភិបាល ធនាគារជាតិ លោក Nguyen Van
Binh បានអោយដឹងថា៖ “យើងខ្ញុំជឿជាក់ថា៖ ប្រសិនបើវិស័យអចលនវត្ថុបានដោះស្រាយផ្នែកមួយ
ចំនួន  នឹងជួយអោយវិស័យផ្សេងៗទៀត ដូចជា៖ ស៊ីម៉ង់​ដែកថែ​បអាច
រំដោះបាន​ទំនិញ​សេសសល់ក្នុងឃ្លាំង បង្កការងារធ្វើអោយពលករ។”         សេចក្ដីសម្រេចចិត្ត លេខ 11 របស់រដ្ឋាភិបាល អំពីការរាំងស្កាត់អតិផរណា ​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម បានលើកច្បាស់ថា៖
ធនាគារ​ជាតិ ត្រូវបញ្ជាណែនាំ គោលនយោបាយឥណទានយ៉ាងម៉ត់ចត់  ប៉ុន្តែសកម្ម ដើម្បី គ្រប់គ្រង់ អតិផរណា ​ជួយឧបត្ថម្ភម៉ាក្រូសេដ្ឋកិច្ច ធានា
សុវត្ថិភាពក្នុងប្រព័ន្ធ​ទាំងមូល។​ដូច្នេះការបញ្ចុះការប្រាក់ចុះត្រឹម 12% និង បើករូបីយប័ណ្ណអោយខ្ចីចំពោះវិស័យមិនបានលើកទឹកចិត្ត នឹងជាកាយវិការ
គោលនយោបាយរូបីយវត្ថុសកម្មសំដៅបន្តបង្ក​លក្ខណះអោយខឿន សេដ្ឋកិច្ចវៀតណាម ស្ថិរភាព និងអភិវឌ្ឈន៏៕

ប្រតិកម្មទៅវិញ