បដិវត្តន៍ខែសីហា-ជ័យជម្នះនៃមហាសាមគ្គីជាតិទាំងមូល

Chia sẻ

(VOVworld)-បដិវត្តន៍ខែសីហា​(ថ្ងៃទី១៩សីហាឆ្នាំ
១៩៤៥)ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងប្រវត្តិសាស្ត្រ
តស៊ូស្ថាបនានិងការពារប្រទេសរបស់ប្រជាជន
វៀតណាម។ ទោះបី ជាប្រព្រឹត្តទៅនិងដណ្តើម
បានជ័យជម្នះក្នុងពេលវេលាដ៏ខ្លីក៏ដោយ ប៉ុន្តែបដិវត្តន៍ ខែសីហាឆ្នាំ
១៩៤៥​បានបន្យល់ទុក​មកនូវមេរៀននិងបទពិសោធន៍ដ៏ថ្លៃថ្នូរ ក្នុងនោះ មានមេរៀនអំពីការពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូលទៀតផង។
មេរៀននេះ បន្តបានអនុវត្តន៍ក្នុងគ្រាប្រយុទ្ធប្រឆាំងអាណានិគមបារាំង
និងចក្រព័ត្តអាមេរិ ក្នុងការកសាងប្រទេសជាតិក្នុងសម័យកាលផ្លាស់ប្តូរ
ថ្មីនិងធ្វើសមាហរណកម្ម។

(VOVworld)-បដិវត្តន៍ខែសីហា​(ថ្ងៃទី១៩សីហាឆ្នាំ១៩៤៥)ជាព្រឹត្តិការណ៍ដ៏សំ
ខាន់ ក្នុងប្រវត្តិសាស្ត្រតស៊ូស្ថាបនានិងការពារប្រទេសរបស់ប្រជាជនវៀតណាម។
ទោះបី ជាប្រព្រឹត្តទៅនិងដណ្តើមបានជ័យជម្នះក្នុងពេលវេលាដ៏ខ្លីក៏ដោយ ប៉ុន្តែ
បដិវត្តន៍ ខែសីហាឆ្នាំ១៩៤៥​បានបន្យល់ទុក​មកនូវមេរៀននិងបទពិសោធន៍ដ៏
ថ្លៃថ្នូរ ក្នុងនោះ មានមេរៀនអំពីការពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូលទៀត
ផង។ មេរៀននេះ បន្តបានអនុវត្តន៍ក្នុងគ្រាប្រយុទ្ធប្រឆាំងអាណានិគមបារាំង
និងចក្រព័ត្តអាមេរិ ក្នុងការកសាងប្រទេសជាតិក្នុងសម័យកាលផ្លាស់ប្តូរថ្មីនិង
ធ្វើសមាហរណកម្ម។

បដិវត្តន៍ខែសីហា-ជ័យជម្នះនៃមហាសាមគ្គីជាតិទាំងមូល - ảnh 1
មហាសាមគ្គីជាតិបង្កើតឡើងជ័ជម្នះបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ (រូបថតៈ ឯកសារ)

        ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជនលើទូទាំងប្រទេសវៀត ណាមកំពុងរស់នៅក្នុង
អនុស្សាវរីយ៍អំពីបរិយាកាសដ៏អង់អាចក្លាហាននៃបដិវត្តន៍ខែសីហាមុននេះ៧០
ឆ្នាំ។ មនុស្សគ្រប់រូប សុទ្ធតែមានមោទនភាពអំពីជ័យជម្នះដ៏ មហិមារនៃបដិវត្ត
ដើមដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។

       មហាសាមគ្គីភាពដើម្បីដណ្តើមជ័យជម្នះ

        ក្នុងអាយុ៩០ឆ្នាំ លោក Vu Oanh ជាអតីតសមាជិកការិយាល័យនយោបាយ និងជាអតីតលេខាមជ្ឈឹមបក្សនិតិកាលទី៦ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិរបស់ បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥។ ដោយមានចំនួនបក្ខជនត្រឹមតែជាង៥ពាន់នាក់
ប៉ុណ្ណោះ តាមរយៈ រណសិរ្ស Viet Minh បក្សកុម្មុយនិស្តវៀតណាមបានប្រមូលផ្តុំ
ជនរួមជាតិជាង ២០ លាននាក់ ធ្វើបដិវត្ដន៍ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ មុននឹងកុបកម្មទូទៅ​ខែសីហាប្រព្រឹត្តទៅពីរថ្ងៃ រូបភាពនៃមហាសាមគ្គីជាតិត្រូវ
បានបង្ហាញច្បាស់ ក្នុង “មហាសន្និបាតតំណាងប្រជាជន” ដែលលោកប្រធាន
ហូជីមិញធ្វើជាអធិបតី ។អង្គមហាសន្និបាត បានគាំទ្រយ៉ាងក្លៀវក្លាការផ្តួចផ្តើម
គំនិតធ្វើកុបកម្ម ទូទៅរបស់បក្ស និងបង្កើតគណៈកម្មាធិការរំដោះជាតិជា រដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមក្រោ​មការដឹកនាំរបស់លោកប្រធានហូជីមិញ។ លោក Vu Oanh បានសង្កត់ធ្ងន់ថា៖

        “មហាសន្និបាតតំណាងប្រជាជន Tan Trao ជាមហាសន្និបាតនៃមហា
សាមគ្គីជាតិទាំងមូល។ លោកប្រធានហូជីមិញ បានដាក់ចេញគោលដៅ ថាមហាសាមគ្គីភាពដើម្បីដណ្តើមជ័យជម្នះ។ ពាក្យស្លោក “សាមគ្គី មហាសា
មគ្គីជោគជ័យ មហាជោគជ័យ”  មានន័យថា ផ្អែកទៅលើកម្លាំងពលំ របស់ប្រ
ជាជនដើម្បីដណ្តើមជ័យជម្នះ”។

        ជ័យជម្នះបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ បានគូសសញ្ញានូវរបត់ប្រវត្តិសាស្ត្រ ជាជ័យជំនេះដ៏មហិមារបស់បុព្វហេតុរំដោះជាតិ រំដោះមនុស្សក្រោមការដឹកនាំ របស់បក្សនិងលោកប្រធានហូជីមិញ។ ជ័យជម្នះនេះ បានបញ្ជាក់នូវការដឹកនាំ ឈ្លាសវៃរបស់បក្សនិងលោកប្រធានហូជីមិញ។ បដិវត្តន៍ខែសីហា បានបង្កើត ឡើងបដិវត្តន៍ឧត្តុងឧត្តមមួយដែលមិនធ្លាប់មានតាំងពីមុនមក ដោយក្នុងនោះ
បាន ប្រមូលផ្តុំកម្លាំងចូលរួមជាច្រើនកុះករដោយមិនរើសអើងជាតិសាស្ត្រ វណ្ណៈ សាសនាក្នុងទូទាំងប្រទេស។ សាស្ត្រាចារ្យរង គ្រូបង្រៀនប្រជាជន Lê Mau Han
បានឲ្យដឹងថា៖

        “បន្ទាប់ពីការដែលជប៉ុនធ្វើរដ្ឋប្រហារបារាំងគឺពេលនោះចលនាបដិវត្តន៍ នៅវៀតណាមបានបំផុសយ៉ាងខ្លាំង។ លោកប្រធានហូជីមីបានតាមដានជាប់នូវ
ចលនានេះ ពីនោះបានដាក់ចេញបញ្ហាថា បដិវត្តន៍គឺត្រូវបានបំផុសពីប្រជាជន
ទាំងមូល ដោយលើកកំពស់ទង់ជាតិ និងប្រមូលផ្តុំកម្លាំងប្រជាជនគ្រប់ស្រទាប់
ផងដែរ”។

        សាមគ្គីជាតិដើម្បីកសាងនិងការពារមាតុប្រទេស

        លោក Pham The Duyet អតីតប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាមបានចាត់ទុកថា ក្រោមការដឹកនាំរបស់បក្ស និងលោកប្រធានហូជី
មិញ ជនជាតិវៀតណាមទាំងមូលបានសាមគ្គីគ្នាបង្កើតឡើងជ័យជម្នះនៃបដិ វត្តន៍ខែសីហាឆ្នាំ១៩៤៥។ ក្នុងកិច្ចការកសាងសង្គមនិយម ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិនិងធ្វើសមាហរណកម្មនាបច្ចុប្បន្ន វៀតណាម
មានទាំងឱកាស ភាពងាយស្រួលផងនិងការលំបាកសាកល្បងផង។ ប្រ ការ
នេះបានដាក់ចេញសំណូមពរថ្មី សម្រាប់ការកសាងផែនមហាសាមគ្គីជាតិ។
លោក Pham The Duyet បានអះអាងថា៖

        “ខ្ញុំគិតថា ប្រសិនបើពង្រីកបានកម្លាំងសាមគ្គីជាតិ គឺផ្ទៃក្នុងបក្សត្រូវតែសា
មគ្គី ហើយថ្នាក់ដឹកនាំមជ្ឈឹមក៏ត្រូវសាមគ្គីគ្នាដែរ។​ប្រជាជនទាមទារឲ្យបក្ស
កុម្មុយនិស្តវៀតណាម អនុវត្តឲ្យបាននូវគោលមាគ៌ា សេចក្តីសម្រេចចិត្តដែល
បាន ដាក់ចេញ។​ប្រការនេះជាប្រកាសសំខាន់អំពីមេរៀនមហាសាមគ្គីជាតិ។ ”

        ឆ្លងតាមរយៈពេល៧០ឆ្នាំមក បដិវត្តន៍ខែសីហាជានិច្ចកាលរួមដំណើរ ជាមួយប្រវត្តិសាស្ត្រកសាងនិងការពារមាតុប្រទេស។​ជ័យជម្នះនៃបដិវត្តន៍នេះ ជាជ័យជំនេះនៃមហាសាមគ្គីជាតិ និងមានអត្ថន័យដ៏ជ្រាលជ្រៅអំពីទ្រឹស្តី និង
ការពិតជាក់ស្តែងចំពោះបណ្តាដំណាក់កាលអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់
បដិវត្តន៍ វៀតណាម៕

 

ប្រតិកម្មទៅវិញ