បដិវត្តន៍ខែតុលារុស្ស៊ីនិងលទ្ធិសង្គមនិយមនៅវៀតណាម |
(VOVworld) - ១០០ ឆ្នាំមុន ក្រោមការដឹកនាំរបស់គណបក្ស Bolshevik ប្រមុខដឹកនាំបដិវត្តរុស្ស៊ី គឺលោក Vladimir Ilyich Lenin វណ្ណៈកម្មករនិងប្រជាពលកររុស្ស៊ីបានដំណើរការតស៊ូ ផ្តួលរំលំរដ្ឋអំណាចវណ្ណៈនាយទុនប្រឆាំងជំទាស់បដិវត្តន៍ ចាប់បដិសន្ធិរដ្ឋសូវៀត ដែលជារដ្ឋរបស់កម្មករកសិករដំបូងលើពិភពលោក បើកចេញសម័យកាលថ្មីក្នុងប្រវត្តិសាស្ត្រមនុស្សលោកនិងសម័យកាលអន្តរកាលឆ្ពោះទៅសង្គមនិយមលើពិភពលោកទាំងមូល។
សករាជថ្មីសំរាប់ប្រវត្តិសាស្ត្ររបស់មនុស្សលោក
បដិវត្តន៍ខែតុលារុស្ស៊ីទទួលបានជោគជ័យមិនត្រឹមតែគូសសម្គាល់ការបង្កើត ឡើងនៃរដ្ឋសង្គមនិយមដំបូងលើពិភពលោក ប៉ុណ្ណោះទេ ថែមទាំង បង្កើតឡើងបុព្វបទ សំរាប់ការចាប់បដិសន្ធិនៃប្រព័ន្ធសង្គមនិយម លុបបំបាត់ការជិះជាន់ការសង្កត់ សង្កិនអសមភាព នាំមកនូវសមភាព យុត្តិធម៌ សេរីភាពសំរាប់មនុស្ស ដែលខុសពី បណ្ដារបបសង្គមនៃវណ្ណៈជិះជាន់មុននេះ។ ការចាប់បដិសន្ធិរដ្ឋសូវៀតនិង ការអភិវឌ្ឍន៍ខ្លាំងក្លារបស់សហភាពសូវៀតក្នុងប៉ុន្មានទសវត្សកសាងសង្គមនិយមបាន បង្ហាញដ៏ពេញលេញនូវប្រៀបខ្លាំងនិងចរិតលក្ខណៈឧត្តមឧត្តមនៃរបបនៃសង្គមនិយម។ នាយករងសភាបណ្ឌិតសភានយោបាយជាតិហូជីមិញ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Viet Thao បានចាត់ទុកថា៖
«ការពិតជាក់ស្តែងប្រវត្តិសាស្ត្រពិភពលោកបានបង្ហាញច្បាស់លាស់នូវតំលៃ ប្រវត្តិសាស្ត្រនិងតំលៃសម័យកាលដ៏ធំធេងចីរភាពរបស់បដិវត្តន៍ខែតុលារុស្ស៊ី។ បដិវត្តន៍នេះបានប្រសូតឡើងរបបសូវៀតរបស់ប្រជាកម្មករ កសិករ យុទ្ធជននិងប្រជា ជនបដិវត្តន៍រុស្ស៊ី។ នេះគឺជារបបសង្គមសង្គមនិយម។ ប្រការនេះក៏មានអត្ថសន័យដែរ ថា៖ ដោយទទួលបានជ័យជំនះរបស់បដិវត្តន៍ខែតុលានិងការចាប់បដិសន្ធិរបស់រដ្ឋសូវៀតលទ្ធិមូលធននិយមមិនមែនជាកំលាំងតែមួយគត់ក្នុងខឿនសេដ្ឋកិច្ចនយោបាយ ពិភពលោកទាំងមូលនេះទេឡើយត្រូវចាប់ផ្តើមរអភិវឌ្ឍន៍រួមជាមួយលទ្ធិសង្គមនិយម។»
មេរៀនថ្លៃថ្លាសំរាប់បដិវត្តន៍វៀតណាម
ជ័យជំនះនៃបដិវត្តន៍ខែតុលារុស្ស៊ីបានបើកចេញសម័យកាលថ្មី សម័យកាលនៃ លទ្ធិ Marx - Lenin នៅវៀតណាមដែលបានលើកទឹកចិត្តមហាជនប្រជាកម្មករកសិករ ដំណើរការតស៊ូបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ ចាប់បដិសន្ធិវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ។ អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម សាស្ត្រាចារ្យ បណ្ឌិត Ta Ngoc Tan បានអះអាងថា៖
«បដិវត្តន៍ខែតុលារុស្ស៊ីគឺជាកំលាំងពលំសំរាប់ការតស៊ូប្រជាជននៅបណ្ដាប្រទេស មូលធននិយមដណ្តើមបានសេរីភាពនិងសិទ្ធិសំរាប់ខ្លួន។ ស្នាដៃដ៏មហិមានៃបដិវត្តន៍ ខែតុលារុស្ស៊ីនៅបណ្ដាប្រទេសសូវៀត ក្នុងប្រព័ន្ធសង្គមនិយមលើពិភពលោកដែល នាំដល់ឆ្នាំ ១៩៩១ បានក្លាយទៅជាមេរៀនសាច់ស្រស់ឃាមស្រស់សំរាប់យើង ជាពិសេសគឺវៀតណាមកំពុងកសាងសង្គមនិយម។ មេរៀននោះគឺ៖ យើងត្រូវបន្តអនុវត្តប្រកបដោយច្នៃប្រឌិតលទ្ធិ Marx – Lenin បណ្ដាមេរៀនបទពិសោធន៍អន្តរជាតិល្អប្រសើរបស់មនុស្សលោកដើម្បីបំរើឲ្យកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។»
រួមជាមួយការផ្លាស់ប្តូរដ៏ជ្រាលជ្រៅនៃសម័យកាលនិងពិភពលោកបក្សកម្មុយនិស្តវៀតណាម
ប្តេជ្ញាជំនះពុះពារលើភាពអន់ខ្សោយក្នុងដំណើរការកសាងលទិ្ធសង្គម និយមនៅវៀតណាមប្តេជ្ញាអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីដែលបានដាក់ចេញពីមហា សន្និបាតបក្សលើកទី ៦ ខែធ្នូឆ្នាំ ១៩៨៦ រហូតមកដល់ពេលនេះ។ អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Khoan បានសង្កត់ធ្ងន់ថា៖
«មហាសន្និបាតបក្សលើកទី ៦ បានផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយក្នុងនោះជួរមុខគឺការផ្លាស់ប្តូរថ្មីការត្រិះរិះ។ នាសព្វថ្ងៃ ការផ្លាស់ប្តូរថ្មីការត្រិះរិះទទួលបានការរីកចម្រើនប៉ុន្តែនៅយឺតយ៉ាវហើយស្ថានភាពប្រទេសជាតិនាបច្ចុប្បន្ននៅសេសសល់បញ្ហាជាច្រើនដូចជាការកសាងបក្សនិងការផ្លាស់ប្តូរថ្មីបក្ស។ យើងគប្បីដកបទពិសោធន៍ជាក់ស្តែងពីមេរៀនស្តីពីការដួលរលំរដ្ឋសូវៀត។ ទន្ទឹមនឹងនោះយើងគប្បីផ្លាស់ប្តូរមតិដើម្បីស្វែងរកទិសដៅអភិវឌ្ឍន៍ជាពិសេសគប្បីផ្លាស់ប្តូរថ្មីតទៅទៀត។»
បណ្ដាជ័យជំនះដ៏ធំធេងក្នុងបុព្វហេតុតស៊ូរំដោះប្រជនជាតិនិងកសាងសង្គមនិយមនៅ វៀតណាមក្នុងអំឡុងជាង ៩ ទសវត្សកន្លងទៅ ជាពិសេសក្នុងរយៈពេលជាង ៣០ ឆ្នាំ ផ្លាស់ប្តូថ្មីបានរួមវិភាគទាននូវការអះអាងតួនាទីផូផងនិងអត្ថន័យប្រវត្តិសាស្ត្រសំខាន់និងតំលៃបច្ចុប្បកាលនៃបដិវត្តន៍ខែតុលារុស្ស៊ីចំពោះបដិវត្តន៍ពិភពលោកទាំងមូលនិយាយរួមនិងបដិវត្តន៍វៀតណាមនិយាយដោយឡែក។ ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ១០០ ទិវាបដិវត្តន៍ខែតុលារុស្ស៊ីគឺជាឱកាសដើម្បីអះអាងនូវអត្ថន័យនិងតំលៃប្រវត្តិសាស្ត្រដ៏ធំធេងនៃបដិវត្តន៍ខែតុលារុស្ស៊ី។ ទន្ទឹមនឹងនោះ នេះគ៏ជាឱកាសដើម្បី ក្រឡែកមើលឡើងវិញវិភាគជ្រាលជ្រៅ ពីនោះ ដកចេញរបៀបអភិវឌ្ឍន័និរន្តរភាព សំរាប់វៀតណាមក្នុងដំណើរការកសាងលទ្ធិសង្គមនិយម៕