Vovworld-តាមលទ្ឋផលដែលក្រុមប្រឹក្សារៀបចំការបោះឆ្នោតវេណេស៊ុយអេឡា
CNE ប្រកាសនាយប់ថ្ងៃទី១៤មេសាថា៖ប្រធានាធិបតីស្តីទីលោក Nicolas Maduro
បេក្ខជន មកពីគណបក្សកាន់អំណាច ទទួលបានជោគជ័យ ជាមួយសម្លេង គាំទ្រ
៥០,៦៦ ភាគរយ ទល់នឹង៤៩,០៧ភាគរយរបស់ បេក្ខជន មកបីគណបក្សប្រឆាំង
លោក Capriles ទទួលបាន។ដូចច្នេះក្រោយរយះពេល៦ខែបន្ទាប់ពីជ័យជំនះរបស់
អតីតប្រធានាធិបតី Hugo Chavezប្រជាជនវេណេស៊ុយអេឡាបានអះអាងនូវការ
គាំទ្ររបស់ខ្លួនចំពោះដំណើការបដិវត្តន៍រBolivarតាមសំលេងគាំទ្រសំរាប់ លោក
Nicolas Maduro បេក្ខជន មកពីគណបក្សកាន់អំណាច។ម៉្យាងទៀតជ័យជំនះរបស់
លោក Nicolas Maduroនៅទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសជាច្រើននៅ
ដំបន់អាមេរិកខាងត្បូងទៀតផង។
ប្រធានរដ្ឋគុយបាលោក RaulCastro ចាត់ទុកថា៖ជ័យជំនះនេះជាការបញ្ជាក់ពីកំលាំង
ពលំនៃសតិអារម្មណ៍និងសមិទ្ឋិដែលអតីតប្រធានាធិបតីHugo Chavezបានបង្កើតឡើង
។ប្រធានាធិបតី បូលីវី Evo Morales បានប្រកាសជាសាធារណះថា÷ ជ័យជំនះ របស់
លោក Maduro ជាជ័យជំនះទាំងរបស់ អាមេរិក ឡាទិនផងដែរទន្ទឹមនឹងនោះ លោកក៏
បានចាត់ទុកថា÷លទ្ធផលនេះ នឹងជួយបង្កើនផែនមហាសាមគ្គីភាព ក្នុងបណ្ដាអង្គការ
តំបន់ ដែលអតីតថ្នាក់ដឹកនាំឆ្វែងនិយម Chaves បង្កើតឡើង ដូចជា÷សម្ព័ន្ធភាពបណ្ដា
ប្រទេសអាមេរិកខាងត្បូង ( Unasur) សហគមន៍បណ្ដាប្រទេសអាមេរិកឡាទិន និង
Caribe( CELAC)…ជាដើម។
|
លោក Maduro ប្រកាសទទួឡជ័យជំនះ(រូបថតInternet) |
ឆ្លើយតបវិញនឹងទំនុកទុកចិត្តរបស់បណ្ដាអ្នកគាំទ្រ ក្នុងបទថ្លែងមតិបន្ទាប់ពីជាប់ឆ្នោត
លោក Maduro បានអះអាងថា÷នឹងស្មោះត្រង់បន្តឧត្តមគតិរបស់អតីតប្រធានាធិបតី
Chavez បន្តអនុវត្តនិងធ្វើស៊ីជំរៅថែមទៀត បណ្ដាគំរោងការសង្គមនិយម សតវត្សន៍ទី
២លោកក៏បានសង្កត់ធ្ងន់ថានឹងជំរុញខ្លាំងជាងទៀត បណ្ដាការកែទម្រង់អំពីនយោបាយ
និងសេដ្ឋកិច្ចជាដើម។
អាចនិយាយបានថា÷ភារកិច្ចដឹកនាំប្រទេសរបស់លោក Maduro មានភាពងាយស្រួល
ជាច្រើន ពេលដែលសមត្ថផលជាច្រើន អំពីសង្គមកិច្ច ដែលអតីតថ្នាក់ដឹកនាំ Chavezបាន
បង្កើតឡើង ដូចជា÷អាត្រាគ្រួសារក្រីក្រនៅវីណេស៊ុយអេឡាត្រូវបានថយចុះ ២៤% អត្រា
បាត់អាជិពថយចុះ ៥,៩% នាខែធ្នូ ឆ្នាំ ២០១២ ជាកំរិតទាបបំផុតពីមុនមក។ ពីឆ្នាំ ២០០៣
មក បានមានកម្មវិធីដោយឈ្មោះ Misiones Bolivarianas ចំនួន៣០ ត្រូវបានអនុវត្តលើ
វិស័យអប់រំសុខាភិបាលនិងផ្ទះសម្បែង។ល។
អណត្តិប្រធានាធិបតីរបស់លោក Maduroនឹងអូសបន្លាយរយះពេល៦ឆ្នាំ ទោះបីជានៅ
មានការសាកល្បូងនៅចំពោះមុខក្តីប៉ុន្តែប្រជាជន វេណេស៊ុយអេឡា សង្ឃឹមថា៖ក្រោម
កាតដឹកនាំរបស់លោក Maduroប្រទេសនេះនឹងអភិវឌ្ឍន៍រឹងមាំតាមផ្លូវបដិវត្តន៍Bolivar
ជាពិតប្រាកដ៕