|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសចិន។ (vov.vn) |
VOV-ស្ដីពីទំនាក់ទំនងវៀតណាម-ចិន ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានអះអាងថាវៀតណាមនិងចិនជាប្រទេសជិតខាងជិតស្និទ្ធ។
ប្រជាជននៃប្រទេសទាំងពីរមានប្រពៃណីមិត្តភាពដ៏យូរអង្វែង។ បក្ស រដ្ឋនិង
ប្រជាជនវៀតណាមមុនក៏ដូចជាក្រោយយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់
ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន។ ក្នុងប៉ុន្មាន
ឆ្នាំកន្លងមក ជាមួយការខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរទំនាក់ទំនងដៃគូ
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនបានពង្រឹងនិង
ពង្រីកដោយឥតឈប់ឈររួមចំណែកសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍និង
ឈានឡើងរបស់ប្រទេសនីមួយៗ។ការជួបប្រាស្រ័យនយោបាយបានជំរុញ
ដោយឥតឈប់ឈរ បណ្ដាដំណើរទស្សនកិច្ច ការជួបសន្ទនានិងការផ្លាស់ប្តូរ
យោបល់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្រព្រឹត្តទៅជាប្រចាំ។ នាខែមិនា
កន្លងមកអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និង
អគ្គលេខាបក្សកុម្មុយនីស្តចិនលោក Xi JinPing បានចរចារតាមទូរសព្ទនាំចេញ
មតិអំពីការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ
ដោយឥតឈប់ឈរ។ នៅសម័យប្រជុំលើកទី៦គណៈកម្មាធិការអំពីកិច្ច
សហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិននាខែឧសភាកន្លងមក ភាគីទាំងពីរក៏
ទទួលបានកិច្ចព្រមព្រៀងជាក់ស្ដែងស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការរាង
ប្រទេសទាំងពីរលើវិស័យជាច្រើន។
រីឯអំពីសក្ដានុភាពសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាម
និងចិនប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា វៀតណាមនិងចិនត្រូវខំប្រឹងប្រែងថែមទៀតដើម្បីស្វែងរកទិសដៅនិងវិធានការជំរុញកិច្ចសហប្រតិបត្តិការ
មានផលប្រយោជន៍ដូចគ្នា ក្នុងនោះនៅចំពោះមុខត្រូវអនុវត្តរាល់កិច្ចព្រមព្រៀង
ដែលបានចុះហត្ថលេខា ពិសេសគឺផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិនដំណាក់កាល២០១២-
២០១៦ សំដៅនាំតំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ដ៏ចីរភាព
ជាងមានតុល្យភាពជាងរួមចំណែកជំរុញទំនាក់ទំនងដៃគូរសហប្រតិបត្តិការ
យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
ស្ដីពីការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន ប្រធានរដ្ឋ
Truong Tan Sang បានចាត់ទុកថា វៀតណាមនិងចិនបានមានការខំប្រឹងប្រែងនិងបទពិសោធន៍ដ៏ថ្លៃថ្លាជាច្រើនក្នុងការដោះស្រាយបញ្ហាពិបាកស្មុគស្មាញក្នុងទំនាក់
ទំនងប្រទេសទាំងពីរពិសេសគឺប្រទេសទាំងពីរបានដោះស្រាយរួចរាល់បញ្ហា
ព្រំដែនគោកនិងកំណត់នៅឈូងសមុទ្រ Bac Bo។ ក៏តាមស្មារតីនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិជាច្រើនលើកដោយស្មោះត្រង់និងទទួលបានការយល់ដឹងរួមជាច្រើនក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត។ក្នុងដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខា Nguyen Phu Trong នាខែតុលាឆ្នាំ២០១១ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគោលការណ៍សារវន្តបញ្ជាណែនាំដោះស្រាយបញ្ហានៅសមុទ្រវៀតណាម-ចិន ក្នុងនោះភាគីទាំងពីរ
បានឯកភាពត្រូវគោរពដ៏ម៉ត់ចត់ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ
ប្រទេសទាំងពីរ ខំប្រឹងប្រែងដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី
លើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិអំពី
ច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្តីថ្លែងការស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត (DOC)។ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថាក្នុងរយៈ
ពេលខាងមុខ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរត្រូវរក្សាការផ្លាស់ប្តូរនិង
សន្ទនាជាប្រចាំពីកំរិតយុទ្ធសាស្ត្រនិងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បញ្ជាណែនាំនិងជំរុញដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី។
នាចុងបញ្ចប់ ស្ដីពីការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ប្រធានរដ្ឋ Truong
Tan Sang បានលើកច្បាស់ថា វៀតណាមនិងចិនត្រូវបន្តជំរុញកំណែទម្រង់
ផ្លាស់ប្តូរថ្មី និងឆ្លងផុតពីការលំបាកសាកល្បងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ក៏ដូចជាគំលាតអ្នកមានអ្នកក្រ ការប្រែប្រួលអាកាសធាតុបរិស្ថានកំណើន
ចីរភាព។ ទន្ទឹមនឹងការខំប្រឹងប្រែងរបស់ប្រទេសនីមួយៗការដែលវៀតណាម
និងចិនកសាងបានទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពកាន់តែល្អប្រសើរ
មានអត្ថន័យសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃបង្កើតរាល់ឱកាសសំរាប់ប្រទេសទាំង
ពីររួមអភិវឌ្ឍន៍ ប្រែក្លាយបំណងប្រាថ្នាគោលដៅសន្តិភាពសម្បូររុងរឿងរបស់
ប្រទេសនីមួយៗក្លាយទៅជាការពិតជាក់ស្ដែង៕