បើកចេញលំហនិងយថាទស្សន៍អភិវឌ្ឍន៍សម្រាប់តំបន់ណាមបូខាងកើតដោយមានប្រៀបខ្លាំងជាច្រើន

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ ការិយាល័យនយោបាយ និងគណៈលេខាបានបើកសន្និសីទទូទាំងប្រទេសដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៤ នៃការិយាល័យនយោបាយ អាណត្តិទី ១៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារជាតិសន្តិសុខ នៅតំបន់ណាមបូខាងកើត រហូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ក្រោយពីសន្និសីទដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍតំបន់ ដីសណ្ដទន្លេ Cuu Long; តំបន់វាលទំនាបនិងព្រៃភ្នំភាគខាងជើង និងតំបន់ Tay Nguyen នោះ សន្និសីទនេះគឺសំដៅបង្កើតការឯកភាពខ្ពស់ក្នុងការយល់ដឹង និងធ្វើសកម្មភាពទូទាំងប្រទេសស្តីពីការអភិវឌ្ឍតំបន់ណាមបូខាងកើត រួមមានទីក្រុងហូជីមិញ និងខេត្តចំនួន៥ ក្រោមឱវាទមជ្ឈិមគឺ៖ Tay Ninh, Binh Phuoc, Binh Duong, Dong Nai និង Ba Ria - Vung Tau។
បើកចេញលំហនិងយថាទស្សន៍អភិវឌ្ឍន៍សម្រាប់តំបន់ណាមបូខាងកើតដោយមានប្រៀបខ្លាំងជាច្រើន - ảnh 1សន្និសីទទូទាំងប្រទេសដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៤ នៃការិយាល័យនយោបាយ អាណត្តិទី ១៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារជាតិសន្តិសុខ នៅតំបន់ណាមបូខាងកើត រហូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ (រូបថត៖ quochoi.vn)

នៅក្នុងសន្និសីទនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានថ្លែងសុន្ទរកថាដ៏សំខាន់ ដែលលើកច្បាស់ពីមូលហេតុដែលការិយាល័យនយោបាយនាពេលនេះ ត្រូវតែពិភាក្សាហើយចេញសេចក្តីសម្រេចចិត្តអំពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការធានាការពារជាតិ សន្តិសុខក្នុងតំបន់ណាមបូខាងកើត ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ យោងតាមលោកអគ្គលេខាបក្ស តំបន់ណាមបូខាងកើតមានទីតាំង និងតួនាទីសំខាន់ពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់ប្រទេសជាតិ។ ការស្រាវជ្រាវ កសាង និងចេញផ្សាយសេចក្តីសម្រេចចិត្តថ្មីលើកនេះគឺសំដៅបង្កើតឡើងវឌ្ឍនភាពដោយមានលក្ខណៈទម្លុះទម្លាយ ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារជាតិ សន្តិសុខនៅតំបន់ណាមបូខាងកើតក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ទាក់ទងនឹងគោលដៅនិងចក្ខុវិស័យ សេចក្ដីសម្រេចចិត្តលើកនេះបានកំណត់យ៉ាងច្បាស់នូវគោលដៅទូទៅ និងគោលដៅជាក់លាក់មួយចំនួនដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ តាមនោះខិតខំដល់ឆ្នាំ ២០៣០៖ “តំបន់ណាមបូខាងកើតក្លាយជាតំបន់អភិវឌ្ឍន៍យ៉ាងស្វាហាប់ មានល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់ ជាកម្លាំងចលករកំណើនដ៏ធំបំផុតក្នុងទូទាំងប្រទេស; ជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងនវានុវត្តនភាព ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ភស្តុភារកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដោយមានកម្លាំងប្រកួតប្រជែងខ្ពស់ក្នុងតំបន់។ ទន្ទឹមនឹងនោះ ឈានមុខគេក្នុងការផ្លាស់ប្ដូរថ្មីគំរូកំណើន ការផ្លាស់ប្តូរឌីជីថល ការកសាង "រដ្ឋាភិបាលឌីជីថល" "សេដ្ឋកិច្ចឌីជីថល" "សង្គមឌីជីថល”។ ទាក់ទងនឹងភារកិច្ចនិងដំណោះស្រាយ សេចក្ដីសម្រេចចិត្តលើកនេះ បានដាក់ចេញយ៉ាងគ្រប់គ្រាន់ ស៊ីសង្វាក់គ្នា និងថ្មីថ្មោងនូវដំណោះស្រាយនានា ដោយបំពេញតាមតម្រូវការនៃដំណាក់កាលអភិវឌ្ឍន៍ថ្មី រួមទាំងក្រុមភារកិច្ច និងដំណោះស្រាយអំពីការអភិវឌ្ឍយ៉ាងលឿន ប្រកបដោយចីរភាព បង្កើតជំហានលោតផ្លោះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់; ផ្តោតសំខាន់លើការសុក្រិតរបៀបរបប គោលនយោបាយអភិវឌ្ឍន៍ ហើយជំរុញការតភ្ជាប់តំបន់; អំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តនភាព ការអភិវឌ្ឍធនធានមនុស្ស និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង; អំពីការអភិវឌ្ឍវប្បធម៌ សង្គម ការលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន; អំពីការរក្សាយ៉ាងរឹងមាំការពារជាតិ សន្តិសុខ; អំពីការកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយនៃមូលដ្ឋានក្នុងតំបន់។

បើកចេញលំហនិងយថាទស្សន៍អភិវឌ្ឍន៍សម្រាប់តំបន់ណាមបូខាងកើតដោយមានប្រៀបខ្លាំងជាច្រើន - ảnh 2តំបន់សេដ្ឋកិច្ចស្នូលភាគខាងត្បូង។ (រូបថត៖ congluan.vn)

ថ្នាក់ដឹកនាំមូលដ្ឋាននានាដែលចូលរួមសន្និសីទបានវាយតម្លៃថា សេចក្តីសម្រេចចិត្តលេខ២៤ របស់ការិយាល័យនយោបាយបានបើកចេញលំហនិងយថាទស្សន៍អភិវឌ្ឍន៍សម្រាប់តំបន់ណាមបូខាងកើតដោយមានប្រៀបខ្លាំងជាច្រើន ជាពិសេសការសុក្រិតគោលនយោបាយ និងរបៀបរបប បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ នាំតំបន់ឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី រួមចំណែកដ៏ធំធេងក្នុងដំណើរការឧស្សាហូបនីយកម្មនិងទំនើបកម្មប្រទេសវៀតណាម ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ “ទីក្រុងនឹងកសាងផែនការសកម្មភាពជាក់ស្ដែង ដែលដំបូងបង្អស់ផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗ ដោយដោះស្រាយបញ្ហាជំពាក់ជំពិននាពេលខាងមុខនេះផង ហើយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្នុងរយៈពេលយូរអង្វែងផង ផ្តោតលើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត ដែលផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យានិងផលិតភាពការងារខ្ពស់។ ទីក្រុងកំពុងពិនិត្យឡើងវិញ ហើយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសេវាកម្ម តាមទិសដៅ អភិវឌ្ឍន៍សេវាកម្មថ្មី និងសេវាកម្មបន្ថែមតម្លៃខ្ពស់ ដោយផ្សាភ្ជាប់នឹងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ពិព័រណ៍ត ភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលផ្លាស់ប្តូរឌីជីថល មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស និងមជ្ឈមណ្ឌលថែទាំសុខភាពក្នុងតំបន់និងអន្តរជាតិផងដែរ”។

ដោយបញ្ជាក់ថា បក្សភាគ អាជ្ញាធរនិងប្រជាជនខេត្ត Ba Ria - Vung Tau នឹងដាក់ពង្រាយយ៉ាងពេញ លេញ ហើយមានផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៤ របស់ការិយាល័យនយោបាយនោះ លោក Pham Viet Thanh លេខាគណៈកម្មាធិការបក្សខេត្ត Ba Ria Vung Tau ក៏បានលើកសំណើរថា៖ “សូមស្នើឲ្យការិយាល័យនយោបាយ ទន្ទឹមនឹងការចេញផ្សាយសេចក្ដីសម្រេចចិត្ត ចាំបាច់ត្រូវចេញផ្សាយបទប្បញ្ញត្តិការងារដោយមានលក្ខណៈជាបទប្បញ្ញត្តិគំរូសម្រាប់ការអនុវត្តនៅតាមមូលដ្ឋាន ជៀសវាងស្ថានការណ៍ធូររលុង មិនល្អិតល្អន់ដូចរយៈពេលកន្លងទៅ។ ដំបូងបង្អស់ នៅឆ្នាំ ២០២៣ រៀបចំការចុះហត្ថលេខាលើការតភ្ជាប់ការបណ្តុះបណ្តាលធនធានមនុស្សរវាងមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចស្នូលភាគខាងត្បូង ព្រោះថាតម្រូវការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់តំបន់ភាគខាងត្បូង គឺចាំបាច់ណាស់។ ទី៣ គឺស្រាវជ្រាវរៀបចំសកម្មភាពពន្លឿនការវិនិយោគ ទេសចរណ៍រួម រវាងមូលដ្ឋាននានានៅតំបន់ណាមូខាងលិច”។

នៅសន្និសីទដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៤ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នមជ្ឈឹមនានា បង្កើនការសម្របសម្រួលជាមួយបណ្តាមូលដ្ឋានក្នុងតំបន់ ដើម្បីកសាង ចេញផ្សាយ និងរៀបចំ អនុវត្តន៍ឲ្យបានឆាប់រហ័សនូវសេចក្តីសម្រេចចិត្តលេខ ២៤ សំដៅអភិវឌ្ឍន៍តំបន់ ហើយរួមវិភាគទានកាន់តែធំទៅក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់វៀតណាម៕

ប្រតិកម្មទៅវិញ