Vovworld-ត្រូវបានចាត់ទុកជាខឿនសេដ្ឋកិច្ច១ពោរពេញទៅដោយសក្តានុភាពប៉ុន្តែ
អ៊ុយក្រែនកំពុងប្រឈមមុខនឹងការលំបាកជាច្រើនដែលក្នុងនោះមានកំណើនថយ
ចុះ អត្រាបាត់ការងារធ្វើនិងអតិផរណាកើនខ្ពស់។បើសិនជាប្រទេសនេះចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការខាងសេដ្ឋកិច្ចជាមួយEUនោះEUនឹងលុប
បំបាត់ចោល៩៨%នៃរបងពន្ឋរដ្ឋាការសំរាប់ទំនិញដែលអ៊ុយក្រែននាំចូលនៅទីផ្សារ
EU។ជាងនេះទៅទៀតជារៀងរាល់ឆ្នាំអ៊ុយក្រែននឹងទទួលបានផលចំណេញគិតជា
ប្រាក់ប្រមាណ៥០០លានអ៊ឺរូទៀតផង។ប្តូរទៅវិញ Kievនឹងកាត់បន្ថយចំណាយថវិការ
ហួសកំរិតនិងបង្កើតំលៃឧស្ម័នដុត។ក្នុងពេលនោះ រុស្ស៊ី សន្យាថានឹងវិនិយោគទុនរាប់
សិបពាន់លានដុល្លារអាមេរិកចូលមក អ៊ុយក្រែន។នេះជាហេតុផលដែលប្រធានាធិបតី
អ៊ុយក្រែនលោកViktorYanukovych បដិសេដ្ឋការចុះហត្ថលេខាលើព្រមព្រៀងបង្កើន
ទំនាក់ទំនងសេដ្ឋកិច្ចរជាមួយប្រទេសចំនួន២៨ជាសមាជិកEU។
ភាពតានតឹងខាងនយោបាយពុំមានទីបញ្ចប់
សភាពការណ៍ អ៊ុយក្រែនពិបាកត្រួតពិនិត្យក្រោយរយះពេលជិត៣សប្តាហ៍កន្លងទៅ
អ៊ុយក្រែនធ្លាក់ក្នុងវិបត្តិនយោបាយនិងសាមគ្គីភាពជាតិត្រូវបែកបាក់។ការធ្វើបាតុកម្ម
ទ្រង់ទ្រាយធំកាន់តែបានកើនឡើងនៅប្រទេសនេះ។នាប៉ុន្មានថ្ងៃជិតៗនេះបាតុករ
បានទាមទារអោយយកអ្នកដែលបានចេញបទបញ្ជាបង្រ្កាបបាតុករទៅជំនុំជំរះដោះលែង
អ្នកទោសនយោបាយដែលក្នុងនោះមានអតីតនាយករដ្ឋមន្រ្តី Timoshenko ផងនិងរំសា
រដ្ឋាភិបាល។ល។ភាគីប្រឆាំងនៅអោយដឹងថែមទៀតថា៖គេកំពុងត្រៀមរៀបចំឲ្យការ
ធ្វើបាតុកម្មទ្រង់ទ្រាយធំជាងនេះទៅទៀតក្រោយពីបាតុករ ជិត៣សែននាក់បានចូល
រួមការធ្វើបាតុកម្មលើដងវិថីនាចុងសប្តាហ៍កន្លងទៅនេះ។ក្នុងពេលជាមួយគ្នានោះ
មហាជនគាំទ្រប្រធានាធិបតីនិងមាននិន្នាការជិតស្និទជាមួយរុស្ស៊ី ក៍បានរៀបចំការធ្វើ
បាតុកម្មនៅកន្លែងក្បែរអាគាររដ្ឋសភា។ក្នុងគោលដៅសម្រាលសភាពការណ៍ លោក
ViktorYanukovychបានបញ្ឈប់ដំណែងអភិបាលទីក្រុង Kiev ចំពោះលោក Alexxandre
Popov និងលោកVladimir Sivkovitchជាជនទទួលបន្ទុកបញ្ហាសន្តិសុខនិងយោធារបស់
អ៊ុយក្រែនបន្ទាប់ពីការបង្រ្កាបបាតុករនាថ្ងៃទី៣០វិច្ឆកាកន្លងទៅនេះ ។លោកViktor
Yanukovychបានអះអាងថា៖ កិច្ច ព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយ រុស្ស៊ី លើក
នេះគ្មានឯកសារស្តីពីសម្ព័ន្ឋគយទេ។ក្នុងពេលរួមជាមួយនោះលោក Mykola Azarov
នាយករដ្ឋមន្រ្តី អ៊ុយក្រែនក៍បានប្រកាសដែរថា៖ប្រទេសនេះមាននិន្នាការបង្កើនទំនាក់
ទំនងជាមួយ រុស្ស៊ី ។
|
ការធ្វើបាតុកម្មលើដងវិថីទីក្រុងKiev(រូបថតVNA)
|
សញ្ញានៃការប្រឈមមុខកើត-លិច
ការ បដិសេដ្ឋការចុះហត្ថលេខាលើព្រមព្រៀងបង្កើនំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេស
ចំនួន២៨ជាសមាជិកEUមិនត្រឹមតែជះឥទ្ឋិគលអាក្រក់ទៅលើទំនាក់ទំនងរវាង អ៊ុយក្រែន-ជាមួយEU ប៉ុណ្ណោះទេថែមទាំងធ្វើឲ្យអាមេរិកបានមានប្រតិកម្មដោយហេតុផលគឺKiev បានបង្រ្កាបបាតុករ។អនុប្រធានាធិបតីអាមេរិកលោក Joe Biden បានចររារតាមទូរសព្ទ
ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន ViktorYanukovychដោយសំដែងការព្រួយបារម្មណ៍
ដ៍ជ្រាលជ្រៅចំពោះសភាពការណ៍ពោលខាងលើ។តាមបណ្តាអ្នកសង្កេតការណ៍ថា៖ការធ្វើ
អន្តរាគមន៍របស់អាមេរិកមិនត្រឹមតែជាប្រតិកម្មប៉ណ្ណោះទេថែមទាំងជាសញ្ញានៃការ
ប្រឈមុខកើត-លិច។
អាចនិយាយបានថា៖បន្ទាប់ពីបដិវត្តពណ៌លឿងទុំនាឆ្នាំ២០០៤មកអ៊ុយក្រែនកំពុងឆ្លង
កាត់លើវិបត្តិនយោបាយដ៍អាក្រក់ជាទីបំផុត។ការនៃចេញដំណោះស្រាយដែលធានា
បានតុល្យភាពនៃផលប្រយោជន៍របស់ភាគីទាំងអស់ជាបញ្ហាពិបាក១សំរាប់លោក
ប្រធានាធិបតីអ៊ុយក្រែន ViktorYanukovych៕