ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋ ម៉ូសំប៊ិក
លោក Filipe Jacinto Nyusi។ (រូបថត៖ VOV) |
ដោយប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅការប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៥ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Filipe Jacinto Nyusi គូសសញ្ញានូវជំហានអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុង ទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក។
ចំណុចលេចធ្លោនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
វៀតណាមនិងម៉ូសំប៊ិកបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៥ មិថុនា ឆ្នាំ១៩៧៥ ជាថ្ងៃដំបូងដែលម៉ូសំប៊ិកប្រកាសឯករាជ្យ។ ប្រការនេះបានបង្ហាញឲ្យឃើញថាចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរបានប្រសូត្រចេញពីការគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូដណ្ដើមឯករាជ្យជាតិ។ ប្រជាជនម៉ូសំប៊ិកជាច្រើនជំនាន់មានការគោរពនិងស្រឡាញ់រាប់អានពិសេសចំពោះលោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ វ៉ ង្វៀន យ៉ាប។
ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង ម៉ូសំប៊ិក ត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពិរទទួលមរតក ពូនជ្រុំនិង អភិវឌ្ឍន៍ដោយឥតឈប់ឈរពីជំនាន់មួយទៅជំនាន់មួយ។ បក្សកុម្មុយនិស្តវៀតណាម និងគណៈបក្សរណសិរ្សរំដោះម៉ូសំប៊ិក (FRELIMO) កាន់អំណាច មានទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អប្រសើរ ដែលបានបង្កើតមូលដ្ឋានគ្រឹះនយោបាយរឹងមាំ ដើម្បីជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើន; ទន្ទឹមនឹងនោះ ដើរតួនាទីតម្រង់ ទិសក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានជាក់ស្ដែង និងមានប្រសិទ្ធភាពផងដែរ។
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើរនោះ ក្នុង រយៈពេលជិត ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទទួលបានសមិទ្ធិផលលេចធ្លោលើវិស័យជាច្រើន។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាចំណុចលេចធ្លោនៃ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សាជីវកម្មទូរគមនាគមន៍ Movitel (រវាងក្រុមហ៊ុន Viettel និង SPI) ដែលមានទុនវិនិយោគសរុបជាង ៦០០ លានដុល្លារអាមេរិក គឺជា ចំណុចភ្លឺប្រកបដោយជោគជ័យក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ចាប់ពីដើមឆ្នាំ ២០២៤ មក Movitel គឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ពហុសេវា កម្ម និងបច្ចេកវិទ្យាព័ត៌មាន ដែលមានចំណែកទីផ្សារធំជាងគេនៅក្នុងប្រទេសម៉ូសំប៊ិក ហើយស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន ៣ ដែលមានមានការរួមចំណែកថវិកាខ្ពស់បំផុត ដល់ប្រទេសម៉ូសំប៊ិកផងដែរ។
ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៣ សម្រេចបានជិត ៥៥០ លានដុល្លារ អាមេរិក ក្នុងនោះវៀតណាមនាំចេញអង្ករ ជី និងទំនិញចម្រុះដោយមានតម្លៃ ១២៧ លានដុល្លារ ហើយនាំចូលជិត ៤២០ លានដុល្លារពីម៉ូសំប៊ិក ដែលភាគច្រើនជាធ្យូងថ្ម គ្រប់ប្រភេទ និងគ្រាប់ស្វាយចន្ទី។ ក្នុងវិស័យកសិកម្ម ប្រទេសទាំងពីរបានអនុវត្តន៍ប្រកបដោយជោគជ័យនូវ គម្រោងកសិកម្មមួយចំនួន ជាពិសេសគម្រោងសហប្រតិបត្តិការស្រាវជ្រាវ និង អភិវឌ្ឍន៍ដំណាំស្បៀងនៅម៉ូសំប៊ិក ក្នុងដំណាក់កាលឆ្នាំ ២០១៣-២០១៧ ដែលក្នុង នោះ វៀតណាមបានជួយឧបត្ថម្ភថវិកាចំនួន ១,៩៦ លានដុល្លារអាមេរិក។
ទាក់ទងនឹងវិស័យសុខាភិបាល និងអប់រំ វៀតណាមបានចាត់បញ្ជូនអ្នកជំនាញផ្នែកសុខា ភិបាល និងអប់រំទៅធ្វើការនៅប្រទេសម៉ូសំប៊ិកជាច្រើនលើកច្រើនសារ។ ប្រទេសទាំង ពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនលើវិស័យពាណិជ្ជ កម្ម សុខាភិបាល កសិកម្ម អប់រំ អាកាសចរណ៍ ការការពារជីវៈចម្រុះ សន្តិសុខ និង ការពារជាតិ ជាដើម។ ប្រទេសទាំងពីរក៏បានសម្របសម្រួលយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅ វេទិកាពហុភាគី ផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ ហើយការជួបប្រាស្រ័យជាន់ខ្ពស់ ជួប ពិភាក្សាការងារ និងជួបសន្ទនាតាមទូរស័ព្ទគ្រប់ជាន់ថ្នាក់ប្រព្រឹត្តទៅជាទៀងទាត់។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកប្រធានាធិបតី Filipe Jacinto Nyusi បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រគល់ឯកសារសហប្រតិបត្តិការទ្វេភាគីរលើវិស័យកសិកម្ម ថាមពល និងរ៉ែ។ រូបថត៖ Hoang Long/VOV |
ជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណី
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកប្រធានាធិបតី Filipe Jacinto Nyusi និងភរិយា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងភរិយា បានបង្ហាញពីគោលបំណងរបស់ប្រទេសម៉ូសំប៊ិក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណី ក៏ដូចជាការគោរពតួនាទី ឋានៈរបស់វៀតណាមក្នុងតំបន់និងលើឆាកអន្តរជាតិផងដែរ។
ដំណើរទស្សនកិច្ចលើកនេះ បានបង្ហាញពីការបន្តអនុវត្តន៍គោលនយោបាយ កិច្ចការបរទេសនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម គម្រោង អភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសមជ្ឈិមបូព៌ា-អាហ្វ្រិក ដំណាក់កាល ២០១៦-២០២៥ ដែលក្នុងនោះបានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម ដែលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនៅអាហ្វ្រិក រួមទាំងប្រទេស ម៉ូសំប៊ិកផងដែរ។
ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រពៃណីល្អប្រសើរ និងសមិទ្ធផលកិច្ច សហប្រតិបត្តិការនាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ លោកប្រធានាធិបតី Filipe Jacinto Nyusi និងភរិយានឹងបើកក្របខ័ណ្ឌសហប្រតិបត្តិ ការថ្មី ព្រមទាំងបង្កើតសន្ទុះសម្រាប់ក្របខ័ណ្ឌសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពនិងរឹងមាំជាងមុន៕