(VOV)_សេចក្ដីព្រាងក្រមច្បាប់រដ្ឋប្បវេណី(ធ្វើវិសោធនកម្ម) បន្តបានយកមក
ពិភាក្សា ហើយផ្តល់មតិនៅក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាល
ទី១៣។ នេះគឺជាក្រមច្បាប់សំខាន់ ក្នុងប្រព័ន្ធឯកសារគតិយុត្តិ ដែលទាក់ទិនផ្ទាល់
ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
|
ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីការពារល្អជាងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន |
ក្រមច្បាប់រដ្ឋប្បវេណីមានភារកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់
របស់បុគ្គល អង្គការ និងផលប្រយោជន៍របស់រដ្ឋ សហគមន៍ ធានាសមភាពនិង
សុវត្ថិភាពគតិយុត្តិ ក្នុងទំនាក់ទំនងស៊ីវិល រួមចំណែកបំពេញតម្រូវការខាងសម្ភារះ
និងស្មារតីរបស់ប្រជាជន។
បង្កើនការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ
ការធ្វើវិសោធនកម្ម បំពេញបន្ថែមក្រមច្បាប់នេះ ត្រូវបានស្ថាប័នភាវូបនីយកម្ម
គ្រប់គ្រាន់និងជាក់ស្ដែង ហើយបង្កើនវិធានការនានាដើម្បីទទួលស្គាល់ គោរព
ការពារនិងធានាបណ្ដាសិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋ ក្នុងវិស័យទាំងឡាយក្នុងជីវ
ភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ បង្កើតយន្តការគតិយុត្តិប្រកបដោយប្រសិទ្ធិ
ភាព ដើម្បិទទួលស្គាល់ គោរព ការពារ និងធានាសិទ្ធិស៊ីវិល របស់បណ្ដាម្ចាស់កម្ម
វត្ថុ ពិសេស ការពារសិទ្ធិ ផលប្រយោជន៍របស់ភាគីខ្សោយជាង ភាគីមានសុច័ន្ទះ
ក្នុងទំនាក់ទំនងស៊ីវិល។ លោក Truong Thai Hien សមាជិកសភាមណ្ឌលខេត្ត
Kien Giang វាយតំលៃថា៖
“ សេចក្ដីព្រាងក្រមច្បាប់រដ្ឋប្បវេណីលើកនេះបានមានបទបញ្ញាត្តិថ្មីជាច្រើន
មានវឌ្ឍនភាព។ ក្រមច្បាប់លើកនេះបានកែសម្រួលទំនាក់ទំនងស៊ីវិល ដោយផ្អែក
ទៅលើគ្រឹះដ្ឋានប្រជាធិបតេយ្យ គោលការណ៍សមភាព ស្ម័គ្រចិត្ត ព្រមព្រៀងជា
មួយគ្នា និងទទួលខុសត្រូវរួមចំណែកជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការពារសិទ្ធិ
និងផលប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គល។”
ក្នុងរដ្ឋធម្មនុញ្ញ មានជំពូក១ស្ដីពីសិទ្ធិមនុស្ស។ ដូច្នេះ បណ្ដាច្បាប់ត្រូវកែ
សម្រួលតាមស្មារតីនៃរដ្ឋធម្មនុញ្ញ២០១៣។ លោកស្រី Bui Thi An សមាជិកាស
ភាមណ្ឌលទីក្រុងហាណូយ បានអោយដឹងថា៖
“ ក្នុងក្រមច្បាប់រដ្ឋប្បវេណីនេះបានបង្ហាញ់ច្បាស់សិទ្ធិរបស់ប្រជាពលរដ្ឋ។
បណ្ដាផលប្រយោជន៍ត្រឹមត្រូវរបស់ប្រជាពលរដ្ឋវៀតណាម ត្រូវបានការពារគ្រប់
ពេលវេលា និងគ្រប់កន្លែង រដ្ឋការពារ តុលាការការពារ។ តាមស្មារតីនៃរដ្ឋធម្មនុញ្ញ
គឺ រដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។”
រដ្ឋវៀតណាមជានីតិរដ្ឋ របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។
រដ្ឋការពារសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវទាំងឡាយរបស់ប្រជាជន។ចំពោះសំ
ណូមពរត្រឹមត្រូវរបស់ប្រជាជន ស្ថាប័នមានសមត្ថកិច្ចនានាត្រូវដោះស្រាយភ្លាម។
|
ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីការពារល្អជាងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន |
ជំហានថ្មី សមស្របជាមួយច្បាប់អន្តរជាតិ
ក្រមច្បាប់រដ្ឋប្បវេណីជាច្បាប់សំខាន់មួយរបស់ប្រទេសនិមួយៗ។ ក្នុងលក្ខណៈ
ធ្វើសមាហរណកម្មអន្តរជាតិដោយស៊ីជំរៅនេះ ក្រមច្បាប់រដ្ឋប្បវេណីមិនគ្រាន់តែសំរាប់ជនវៀតណាមប៉ុណ្ណោះទេថែមទាំងសំរាប់ប្រជាពលរដ្ឋបរទេសរស់នៅវៀត
ណាមទៀតផង។ ដូច្នេះ ក្រមច្បាប់នេះត្រូវសមស្របជាមយយបណ្ដាអនុសញ្ញា
អន្តរជាតិ ច្បាប់ និងនិន្នាការអន្តរជាតិ។ស្ដីពីបទពិសោធន៍អន្តរជាតិ ប្រទេសជា
ច្រើនបានកំណត់ថា៖តុលាការមិនបានបដិសេធដោះស្រាយរឿងក្តី ការងារស៊ីវិល
ទាំងឡាយឡើយរ៉ាប់ទាំងករណីមិនទាន់មានកំណត់ក្នុងច្បាប់ក្តី។ ស្ដីពីបញ្ហានេះ
លោក Dinh Xuan Thao សមាជិកសភាមណ្ឌលទីក្រុងហាណូយ បានអោយដឹងថា៖
“ ក្នុងទំនាក់ទំនងស៊ីវិល ត្រូវផ្តល់អាទិភាពជួរមុខ អោយភាគីទាំងពីរដោះ
ស្រាយដោយខ្លួនឯង។ ហើយបើភាគីទាំងពីរមិនអាចដោះស្រាយដោយខ្លួនឯង
បាន គឺត្រូវដាក់ជូនតុលាការ។ ក្នុងសេចក្ដីព្រាងក្រមច្បាប់រដ្ឋប្បវេណីលើកនេះ សមាជិក សមាជិកាសភាបានឯកភាពអំពីបញ្ហា៖ តុលាការមិនត្រូវ បដិសេធ មិនទទួលយក សំណូមពរដោះស្រាយបញ្ហាស៊ីវិល បើទោះបីមិនទាន់បានច្បាប់កំណត់
ឬគ្មានក្នុងច្បាប់ក៏ដោយ។”
បទបញ្ញាត្តិសំខាន់នៃក្រមច្បាប់រដ្ឋប្បវេណីនេះគឺទ្រព្យសម្បត្តិ និងសិទ្ធិកម្មសិទ្ធិ
មានចំណុចថ្មី។ អំពីទ្រព្យសម្បត្តិ ក្រមច្បាប់បានកំណត់ ទ្រព្យសម្បត្តិរួមមាន៖អចលនសម្បត្តិ និងចលនសម្បត្តិ។ ទន្ទឹមនឹងនោះ ក្រមច្បាប់រដ្ឋប្បវេណីក៏បានធ្វើវិសោធនកម្ម
បំពេញបន្ថែមការកំណត់ចំពោះកិច្ចសន្យា កេរ្តិ៍មរតក ការសងជំងឺចិត្តនៅខាងក្រៅ
កិច្ចសន្យា។
សេចក្ដីព្រាងក្រមច្បាប់រដ្ឋប្បវេណី ធ្វើវិសោធនកម្មនេះ ត្រូវបានដាក់ចេញ យក
មតិរបស់ប្រជាជន។ បណ្ដាបញ្ហាស្នូល ដែលបានយកមតិពីប្រជាជន ដូចជា៖ ការ
ទទួលខុសត្រូវរបស់ស្ថាប័នមានសមត្ថកិច្ច ក្នុងកិច្ចការពារសិទ្ធិស៊ីវិល សិទ្ធិជាម្ចាស់
កម្មវត្ថុក្នុងទំនាក់ទំនងច្បាប់រដ្ឋប្បវេណី។
ក្រមច្បាប់រដ្ឋប្បវេណីជាក្រមច្បាប់ធំ១ និងជាសារវ័ន្ត ក្នុងប្រព័ន្ធច្បាប់វៀត
ណាម។សេចក្ដីព្រាងក្រមច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) គ្រោងនឹងបានអនុ
ម័តក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភា នីតិកាលទី១៣នេះ។ ការធ្វើវិសោធន
កម្មប្រការចំនួន២០០ នៃក្រមច្បាប់រដ្ឋប្បវេណីគឺចាំបាច់ណាស់ សំដៅធានាសិទ្ធិ
និងផលប្រយោជន៍របស់ប្រជាជន បំពេញតម្រូវការក្នុងស្ថានភាពជាក់ស្ដែង បំរើ
ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជា សមស្របជាមួយដំណើការធ្វើសមាហរ
ណកម្មអន្តរជាតិ កាន់តែស៊ីជំរៅ និងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕