ទិដ្ឋភាពនៃ សន្និសីទកាសែតរបាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០១៩ |
សេដ្ឋកិច្ចវៀតណាមនឹងមានកំណើន ៦,៨% ក្នុងឆ្នាំ ២០១៩ និង ៦,៧% ក្នុងឆ្នាំ ២០២០។ ធនាគារអភិឌ្ឍន៍អាស៊ី(ADB)បានព្យាករណ៍ដូច្នេះ ក្នុងរបាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០១៩ ដែលបានប្រកាសនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ៣ ខែមេសា នៅទីក្រុងហាណូយ។
តាមការវាយតម្លៃរបស់ ADB ថាកំណើនឆ្នាំ២០១៩ របស់វៀតណាមនឹងបន្តបានបង្ហាញយ៉ាងទូលំទូលាយលើវិស័យដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំដូចជាឧស្សហកម្មកែច្នៃ នាំចេញ ចរន្តទុន FDI និង តម្រូវការក្នុងស្រុកខ្ពស់។ លោក Nguyen Minh Cuong សេដ្ឋកិច្ចវិទូមួយរូបនៃ ADB ប្រចាំនៅវៀតណាមបានឲ្យដឹងថា៖
"សន្ទុះកំណើនដ៏ខ្លាំងក្លានៃឆ្នាំ២០១៨ បន្តបានរក្សាក្នុងត្រីមាសទី ១ ឆ្នាំ២០១៩។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ កំណើនរបស់វៀតណាមបានធ្លាក់មក ៦,៨% នាឆ្នាំ ២០១៩ និង ៦,៧% នាឆ្នាំ២០២០ ប៉ុន្តែ នៅតែជាកម្រិតខ្ពស់បំផុតក្នុងតំបន់ ក្នុងបរិបទដែលសេដ្ឋកិច្ចសកល និងតំបន់ធ្លាក់ចុះ។ ADB បានព្យាករណ៍ថា អតិផរណានឹងបន្តត្រូវបានគ្រប់គ្រងនៅកម្រិត ៣,៥% នាឆ្នាំ២០១៩ និងកើន ៣,៨% នាឆ្នាំ២០២០ ដោយសាររដ្ឋបានកែប្រែមុខទំនិញមួយចំនួន”។
របាយការណ៍របស់ ADB ក៏បានសង្កត់ធ្ងន់ថា វៀតណាមគប្បីបង្កើន ការធ្វើសមាហរណកម្មរបស់សហគ្រាសឯកជនទៅក្នុងខ្សែសង្វាក់តម្លៃសកល។ តាម ADB ថា ការកែលម្អសមត្ថភាពទាក់ទងផ្ទាល់ជាមួយប្រភពហិរញ្ញវត្ថុ ក៏ដូចជាការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសខ្នាតតូច និងមធ្យមគឺជាវិធានការសំខាន់ៗ សម្រាប់សហគ្រាសទាំងនេះប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងទទួលបានតម្លៃបន្ថែមក្នុងខ្សែសង្វាក់តម្លៃសកល។
តាមរបាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ីរបស់ ADB ថា ប្រទេសចំនួន ៤៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងមានកំណើនមធ្យម ៥,៧% ក្នុងឆ្នាំនេះ និង៥,៦% នាឆ្នាំ២០២០ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០១ មក៕