ទៅស្វែងរកពន្លឺរស្មីសម្រាប់អនាគតរបស់ជនជាតិវៀតណាម

VOV
Chia sẻ

(VOVworld)-នាថ្ងៃទី៥មិថុនាខាងមុខ គឺគម្រប១០៥
ឆ្នាំនៃការដែលលោកប្រធាន ហូជីមិញធ្វើដំណើរស្វែង
រកផ្លូវសង្គ្រោះជាតិ។ លោកប្រធានបានចាកចេញពី
មាតុប្រទេសដោយមិនយកទៅតាមខ្លួនអ្វីទាំងអស់ក្រៅ
ពីទឹកចិត្តស្នេហារជាតិគ្មានព្រំដែន។ ប៉ុន្តែនៅ ពេលវិលត្រឡបមកវិញ
លោកបាននាំមកនូវអនាគត់ដ៏ភ្លឺស្វាងជូនប្រទេសជាតិ។

(VOVworld)-នាថ្ងៃទី៥មិថុនាខាងមុខ គឺគម្រប១០៥ឆ្នាំនៃការដែលលោកប្រធាន
ហូជីមិញធ្វើដំណើរស្វែងរកផ្លូវសង្គ្រោះជាតិ។ លោកប្រធានបានចាកចេញពីមាតុ
 ប្រទេសដោយមិនយកទៅតាមខ្លួនអ្វីទាំងអស់ក្រៅពីទឹកចិត្តស្នេហារជាតិគ្មាន
ព្រំដែន។ ប៉ុន្តែនៅ ពេលវិលត្រឡបមកវិញ លោកបាននាំមកនូវអនាគត់ដ៏ភ្លឺស្វាង
ជូនប្រទេសជាតិ។

ទៅស្វែងរកពន្លឺរស្មីសម្រាប់អនាគតរបស់ជនជាតិវៀតណាម - ảnh 1
នាវា Amiral Latouche Tréville ដែលជានាវាដឹកយុវជន Nguyen Tat Thanh ទៅស្វែងរកផ្លូវសង្គ្រោះជាតិ


        នាថ្ងៃទី៥មិថុនា លោកប្រធានហូជីមិញបានជិះនាវា Latouche Treville ចាក
ចេញពីកំពុងផែ Nha Rong នៃទីក្រុងហូជីមិញ ដើម្បី​ “ស្វែងរកផ្លូវសង្គ្រោះជាតិ”។
 ដើម្បីស្វែងយល់និងឆ្លងកាត់បទពីសោធន៍ជាក់ស្តែងក្នុងរបបមូលធននោះ លោក
ប្រធានហូជីមិញបានជ្រើសរើស លោកខាងលិចជាជម្រើសរបស់ខ្លួនដោយបំណង
ប្រាថ្នាថា “ទៅប្រទេស បារាំងនិងប្រទេសមួយចំនួនទៀតទើបវិលត្រឡប់មកជួយ
ជនរួមជាតិវិញ។

        ការធ្វើដំណើរឆ្ពោះទៅចំទិសដៅ

        នាថ្ងៃទី៥មិថុនាឆ្នាំ១៩១១ បានគូសសញ្ញាដំបូងនៃរយៈពេល៣០ឆ្នាំលោក
ប្រធានហូជីមិញបានធ្វើដំណើរនៅគ្រប់ទិសទីដើម្បីស្វែងរកផ្លូវសង្គ្រោះជាតិ។
លោក Nguyen Thuy Duc នាយិការស្តីទី សារមន្ទីហូជីមិញបានឲ្យដឹងថា៖

        “នៅពេលលោកចាកចេញទៅ លោកបាននាំយកជាប់ជាមួយខ្លួននូវលទ្ធិ
ស្នេហាជាតិ ប្រពៃណីបដិវត្តស្រុកកំណើត ហើយប្រការទាំងអស់នេះ ត្រូវបាន
លើកស្ទួយ ពូនជ្រុំក្នុងប្រពៃណីរបស់គ្រួសារវៀតណាម។​ចំណុចគួរឲ្យកត់សម្គាល់
 ក្នុងដំណើរស្វែងរកផ្លូវសង្គ្រោះជាតិរបស់លោកប្រធានហូជីមិញ នោះជា កម្លាំង
យុវជនជាមួយនឹងបំណងប្រាថ្នាធំធេង ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ
ទន្ទឹមជាមួយគ្នានោះជាការសម្របសម្រួលជាមួយពិភពលោក ដើម្បីការអភិវឌ្ឍន៍
។ ឆ្លងកាត់ស្ថានភាពជាក់ស្តែងជាច្រើននោះ លោកមានមនសិការយ៉ាងជ្រាល
ជ្រៅអំពីសិទ្ធិរបស់មនុស្ស សិទ្ធិរបស់បណ្តាជនជាតិដែលបានរស់នៅក្នុងភាព​
សុខដុមរមនា”។

        រហូតមកដល់ពេលនេះ រឿងដំណាលអំពីរយៈពេលដ៏លំបាលំបិនដែល
លោកប្រធានហូជីមិញបានឆ្លងកាត់ដូចជា បម្រើក្នុងផ្ទះបាយលើនាវា ធ្វើជាជាង
 ថតរូប ឬអ្នករត់តុ បានធ្វើឲ្យរំជើបរំជួលបេះដូងមនុស្សគ្រប់រូប។

        យកផលប្រយោជន៍ជាតិជាអ្វីៗទាំងអស់

        សាស្ត្រាចារ្យ បណ្ឌិត Vu Minh Giang ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនិង
 បណ្តុះបណ្តាលនៃសាកលវិទ្យាល័យជាតិហាណូយបានចាត់ទុកថា ឆន្ទៈនិង
កម្លាំងពលំជាកត្តាសំខាន់ចំនួន២ដែលជួយលោកប្រធានហូជីមិញ ឆ្លងផុតរាល់ការ
លំបាកក្នុងដំណើរការ៣០ឆ្នាំឃ្លាតឆ្ងាយពីមាតុប្រទេស។ កត្តា១ដែលជាកត្តា
សម្រេចនូវជោគជ័យរបស់លោកប្រធានហូជីមិញនោះគឺលោកប្រធានបានយក
ផលប្រយោជន៍ជាតិជាបញ្ហាសំខាន់ចម្បង៖

        “កត្តានាំមកជោគជ័យនៃផ្លូវសង្គ្រោះជាតិរបស់លោកប្រធានហូជីមិញ​នោះ
ជាប្រទេសជាតិ។​នៅក្នុងមហាសន្និបាតបង្កើនគណៈបក្សកុម្មុយនិស្តបារាំងនាឆ្នាំ
១៩២០ លោកបានយកឈ្មោះថា Nguyen Ai Quoc និងថ្លែងបទសន្ទរកថាដោយ
គាំទ្រលទ្ធិ Mac –Lenin និងការពារប្រទេសចំណុះអាណានិគមដែលក្នុងនោះមាន
ប្រទេសរបស់លោក Nguyen Ai Quoc ដែរ”។

        បន្ទាប់ពីរយៈពេលច្រើនឆ្នាំធ្វើសកម្មភាពបដិវត្តន៍នៅឯបរទេសនោះ យុវជន
Nguyen Tat Thanh បានក្លាយទៅជាអគ្គមគ្គុទេសរបស់ប្រទេសជាតិទាំងមូល ហើយ
ព្រឹត្តិការ ថ្ងៃទី៥មិថុនា គឺមានអត្ថន័យសំខាន់ក្នុងប្រវត្តិសាស្ត្រជាតិ។ បណ្ឌិត
Le Dinh Nam នៅវិទ្យាស្ថានសារព័ត៌មាននិងផ្សព្វផ្សាយបានចាត់ទុកថា៖

        “បក្សកុម្មុយនិស្តវៀតណាមបានទទួលស្គាល់អំពីតួនារីនិងឋានៈរបស់សតិ
អារម្មណ៍លោកប្រធានហូជីមិញតាំងពីយូរណាស់មកហើយ។ នាពេលថ្មីៗនេះ បក្ស
បានឃើញថា មិនត្រឹមតែរៀនសូត្រសតិអារម្មណ៍លោកប្រធានហូជីមិញ​តែ ប៉ុណ្ណោះ
ទេ ថែមទាំងរៀនសូត្រតាមគំរូសីលធម៌លោកប្រធានហូជីមិញទៀតផង។ បក្សបាន
ឃើញសារសំខាន់នៃសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធាន ហូជីមិញ
ក្នុងជីវភាពរស់នៅសង្គម”។

        ជម្រើសត្រឹមត្រូវនិងគុណូបការរបស់លោកប្រធានហូជីមិញតាមរយៈពេល
៣០ឆ្នាំលោកទៅស្វែងរកផ្លូវសង្គ្រោះជាតិនោះ បានពង្រឹងបន្ថែមនូវការជឿទុក ចិត្ត
ដើម្បីប្រជាជាតិវៀតណាម បន្តលើកទង់ឯករាជ្យជាតិនិងលទ្ធិសង្គមនិយម។ រឹងមាំ
ដើរលើកំណាត់ផ្លូវដែលលោកបានជ្រើសរើស ជម្រុញកិច្ចការផ្លាស់ប្តូរថ្មីលើគ្រប់
 វិស័យ អនុវត្តប្រកបដោយជោគជ័យក្នុងបុព្វហេតុឧស្សាហូបនីយកម្មនិងទំនើប
ភាវូប នីយកម្មប្រទេសជាតិមិនត្រឹមតែជាជំនឿជាក់ប៉ុណ្ណោះទេ ថែមទាំងបានអនុវត្ត
 ក្នុងការងារជាក់ស្តែងប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមម្នាក់ៗទៀតផង៕

ប្រតិកម្មទៅវិញ