ទីផ្សារការងាររបស់វៀតណាមត្រូវបានស្ដារឡើងវិញជាជំហានៗ រួមចំណែក​ដល់​ការអភិវឌ្ឍ​នៃខឿនសេដ្ឋកិច្ច

Chia sẻ
(VOVWORLD) - កម្លាំងពលកម្មគឺជាកត្តាធាតុចូលមូលដ្ឋាននៃសកម្មភាពផលិតកម្ម អាជីវកម្មទាំងអស់ និងរបស់ខឿនសេដ្ឋកិច្ចទាំងមូល។ សន្និសីទតាមអនឡាញក្រោមប្រធានបទ “ការអភិវឌ្ឍ ទីផ្សារការងារប្រកបដោយភាពបត់បែន ទំនើប ចីរភាព និងសមាហរណកម្ម” ដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដែលប្រព្រឹត្តិទៅនាចុងសប្តាហ៍កន្លងទៅ បាននាំចេញដំណោះស្រាយជាច្រើន ដើម្បីទាញយកទីផ្សារការងារប្រកបដោយប្រសិទ្ធភាពផងដែរ។
ទីផ្សារការងាររបស់វៀតណាមត្រូវបានស្ដារឡើងវិញជាជំហានៗ រួមចំណែក​ដល់​ការអភិវឌ្ឍ​នៃខឿនសេដ្ឋកិច្ច - ảnh 1នាថ្ងៃទី ២០ សីហា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានធ្វើជាអធិបតីសន្និសីទស្តីពីការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពបត់បែន ទំនើប និរន្តរភាព និងសមាហរណកម្ម (រូបថត៖ Tran Hai/ nhadan.vn)

សញ្ញាស្ដារឡើងវិញនៃទីផ្សារការងារ

យោងតាមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានឲ្យដឹងថា ទីផ្សារការងាររបស់វៀតណាមក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២ នៅតែរងផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែកម្រិតនៃផលប៉ះពាល់បានថយចុះយ៉ាងច្រើន។  ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ មានមនុស្សចំនួន ១៦,៩ លាននាក់ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅរងផលប៉ះពាល់ ហើយក្នុងត្រីមាសទី ២ បានថយចុះមកត្រឹម ៨ លាននាក់ ដែលរងផលប៉ះពាល់អវិជ្ជមាន។ អត្រាពលករដែលបាត់បង់ការងារធ្វើ ក្នុងចំណោមពលករសរុបដែលរងផលប៉ះពាល់ក៏បានថយចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងត្រីមាសមុនៗ។

បច្ចុប្បន្ននេះ ទីផ្សារការងារវៀតណាមកំពុងស្ដារឡើងវិញយ៉ាងឆាប់រហ័ស ជាមួយកម្រិតកំណើនដ៏ល្អបង្គួរ ទាំងក្នុងកម្លាំងពលករ និងការងារធ្វើ។ ការផ្លាស់ប្ដូររចនាសម្ព័ន្ធការងារតាមទិសដៅវិជ្ជមាន គុណភាពការងារត្រូវបានកែលម្អ ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពលករបានកើនឡើងជាបន្តបន្ទាប់។

កម្លាំងពលករក្នុងឆមាសទី ១ ឆ្នាំ ២០២២ គឺ ៥១,៤ លាននាក់ កើនឡើង ៤០ ម៉ឺននាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្លាំងពលករបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុង ខណៈដែលនៅតាមជនបទមានការថយចុះ។

អត្រាចូលរួមកម្លាំងពលករបានកើនឡើង ០,៦% ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ បានសរឲ្យឃើញថា នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងនោះ ពលករបានចូលរូមទីផ្សារការងារឡើងវិញជាជំហានៗ។ ប្រាក់ចំណូលជាមធ្យមរបស់ពលករក្នុងឆមាសទី ១ ឆ្នាំ ២០២២ បានកើនឡើង ៥,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ គោលនយោបាយបង្កើតការងារធ្វើ និងជួយឧបត្ថម្ភដល់ការអភិវឌ្ឍទីផ្សារការងារជាច្រើនត្រូវបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ជាបន្តបន្ទាប់ ជាពិសេសគឺគោលនយោបាយជួយឧបត្ថម្ភដល់ការស្ដារទីផ្សារការងារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។

ទាញយកកម្លាំងពលករដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព

យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ (២០២១-២០៣០) របស់វៀតណាមបានកំណត់គំរូអភិវឌ្ឍន៍របស់ប្រទេសជាតិ តាមទិសដៅក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប (ឆ្នាំ ២០៣០) ហើយក្លាយទៅជាប្រទេសអភិវឌ្ឍន៍ (ឆ្នាំ ២០៤៥) ក្នុងនោះសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា ការអភិវឌ្ឍប្រភពធនធានមនុស្សគឺជាជំហានលោតផ្លោះ១ ក្នុងចំណោមជំហានលោតផ្លោះយុទ្ធសាស្ត្រទាំង ៣។

នាពេលខាងមុខ វៀតណាមនឹងបន្តសុក្រិតរបៀបរបប គោលនយោបាយច្បាប់ដោយព្រមៗគ្នា ដើម្បីទីផ្សារការងារអភិវឌ្ឍប្រកបដោយភាពបត់បែន ទំនើប ពេញលេញ និរន្តរភាព ធ្វើសមាហរណកម្មអន្តរជាតិ សំដៅកាត់បន្ថយកម្លាំងផលិកម្ម ផ្ដោតលើការអភិវឌ្ឍពលករដែលមានជំនាញ ជំរុញការបង្កើតការងារធ្វើប្រកបដោយនិរន្តរភាព និងមានប្រាក់ចំណូលខ្ពស់។ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនការតភ្ជាប់ទីផ្សារការងារក្នុងប្រទេស និងក្រៅប្រទេស។

ក្នុងនិន្នាការនៃសកលភាវូបនីយកម្ម វៀតណាមនឹងអភិវឌ្ឍន៍ទីផ្សារការងារដោយផ្តោតលើវិស័យសំខាន់ៗដែលបច្ចុប្បន្នជាអាទិភាពដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

លើសពីនេះទៅទៀត ផ្តោតលើការវិនិយោគលើយន្តការ គោលនយោបាយ និងប្រភពធនធាន ដើម្បីកសាងប្រព័ន្ធព័ត៌មាន និងការព្យាករណ៍ទីផ្សារការងារគ្រប់ជាន់ថ្នាក់ ពីថ្នាក់ខេត្ត ថ្នាក់តំបន់ និងទូទាំងប្រទេស រួមទាំងពហុវិស័យតាម វិជ្ជាជីវៈ ជាមួយនឹងកម្រិតផ្សេងៗគ្នា។

ដើម្បីកាត់បន្ថយកម្លាំងផលិតកម្មនោះ វៀតណាមក៏បានយកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរពលករ ការងារធ្វើតាមភូមិសាស្ត្រ និងទីតាំង ព្រមទាំងជំរុញខ្លាំងការតភ្ជាប់ទីផ្សារការងាររវាងបណ្ដាតំបន់ក្នុងប្រទេស បង្កើតយន្តការតភ្ជាប់ការផ្គត់ផ្គង់ តម្រូវការដោយស្វ័យប្រវត្តិរវាងទីផ្សារក្នុងនិងក្រៅប្រទេស។  វៀតណាមនឹងផ្តោតលើការបណ្តុះបណ្តាលជំនាញសម្រាប់កម្មករ (ភាសាបរទេស និងជំនាញ) ដើម្បីធ្វើសមាហរណកម្មជាមួយទីផ្សារការងារពិភពលោក។

ទីផ្សារការងារត្រូវតែបម្រើដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចទីផ្សារ តម្រង់ទិសដៅសង្គមនិយមប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងការតម្រង់ទិសដៅនោះ វៀតណាមបានប្តេជ្ញាកសាង និងទាញយកទីផ្សារការងារប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស និងចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ