|
ទំនាក់ទំនងចិន-ឥណ្ឌានៅមានរបងនានា (sonsofmalcolm.blogspot.com) |
Vovworld-ទីតាំងមកដល់ដំបូងរបស់លោក Xi Jinping ក្នុងដំណើរទស្សន
កិច្ចនៅឥណ្ឌាមិនមែនជារដ្ឋធានី New Delhi ទេ គឺរដ្ឋ Gujarat ជាស្រុកកំណើត
របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi។ នាយករដ្ឋមន្ត្រីឥណ្ឌាបាន
ស្វាគមប្រធានរដ្ឋចិននៅទីនេះមុនពេលប្រព្រឹត្តទៅនូវការចរចារនិងកម្មវិធីធ្វើ
ការនៅរដ្ឋធានី New Delhi ក្នុង២ថ្ងៃជាបន្ត។
សេដ្ឋកិច្ចជាចំណុចស្នូលនៃដំណើរទស្សនកិច្ច
តាមកាសែត The Hindu ថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនលោក
Xi Jinping ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ
យោគយល់ចំនួន២០ ក្នុងនោះមានកិច្ចព្រមព្រៀងដែលទាក់ទិនដល់ការអភិវឌ្ឍន៍
ហេដ្ឋារចនាសម្ព័ន្ធ បង្កើតទីក្រុងឧស្សាហកម្មនិងសហប្រតិបត្តិការវប្បធម៍។ ទន្ទឹម
នឹងនោះបញ្ហាបាត់តូល្យភាពពាណិជ្ជកម្មវិនិយោគរបស់ចិនទៅលើហេដ្ឋានរចនា
សម្ព័ន្ធរបស់ឥណ្ឌាក៏បានពិភាគ្សាដែរ។
អគ្គកុងស៊ុលចិនប្រចាំនៅទីក្រុង Mumbai លោក Liu Youfa បានឲ្យដឹងថា ក្នុង
ដំណើរទស្សនកិច្ចរបស់លោក Xi Jinping លើកនេះ ចិនសន្យានឹងវិនិយោគចំនួន
ប្រាក់១សែនលានដុល្លារអាមេរិកចូលមកឥណ្ឌាកើនជាង៣ដងបើប្រៀបនឹងចំនួនទុនវិនិយោគដែលជប៉ុនបានសន្យាក្នុងដំណើរទស្សនកិច្ចនៅជប៉ុនរបស់នាយក
រដ្ឋមន្ត្រី Modi នាពេលថ្មីៗនេះ។
ដើម្បីអនុវត្តការចុះហត្ថលេខាលើខ្លឹមសារសហប្រតិបត្តិការសេដ្ឋកិច្ចនេះ អម
ដំណើរលោក Xi Jinping ក្រៅពីមជ្ឈដ្ឋានមន្ត្រីនោះនៅមានគណៈប្រតិភូរួមមានថ្នាក់
ដឹកនាំអង្គភាពអាជីវកម្មចំនួនជាង១០០នាក់ ក្នុងនោះមានក្រុមហ៊ុនធំៗជាច្រើនដូច
ជា China Harbour, China Railway Construction Group និងធនាគារធំៗជាច្រើន។
ឆ្លើយសម្ភាសជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានមុនដំណើរទស្សនកិច្ចរបស់ប្រធាន
រដ្ឋចិន នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ច
មានអត្ថន័យសំខាន់ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរឥណ្ឌានិងចិន។ តាម
លោកថា ឥណ្ឌា-ចិនបានស្រូបយកប្រមាណ៣៥%នៃចំនួនប្រជាជនលើពិភពលោក ប្រសិនបើប្រទេសទាំងពីរចាប់ដៃអភិវឌ្ឍន៍សេដ្ឋកិច្ចមិនត្រឹមតែលើកស្ទួយជីវភាព
រស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេថែមទាំងមានអត្ថន័យសំខាន់
ចំពោះប្រទេសជុំវិញទៀតផង។
តាមការស្ថិតិនាឆ្នាំទៅមិញខ្ទង់វិនិយោគទៅឯបរទេសរបស់ចិនហួសពី៩ម៉ឺនលានដុល្លារអាមេរិកប៉ុន្តែការវិនិយោគនៃប្រទេសនេះទៅឥណ្ឌាត្រឹមតែ៤រយលានដុល្លារអាមេរិកតែប៉ុណ្ណោះទេ។ ហេតុនេះហើយ ចិនបានវិនិយោគចូលមកឥណ្ឌាលើកនេះនឹងកែលំអរវត្តមានរបស់ចិននៅប្រទេសជិតខាង។
ក្រៅពីគោលដៅសេដ្ឋកិច្ចនោះមជ្ឈដ្ឋានអ្នកសង្កេតការចាត់ទុកថា ដំណើរទស្សនកិច្ចជាផ្លូវការលើកនេះរបស់ប្រធានរដ្ឋចិនលោក Xi Jinping សំដៅជិតស្និទ្ធជាមួយថ្នាក់ដឹកនាំថ្មីរបស់ឥណ្ឌារារាំង New Delhi ចងសម្ព័ន្ធជាមួយវ៉ាស៊ីងតោននិងតូក្យូដើម្បីរារាំងចិន។
ជំលោះព្រំដែនជារបងដ៏ធំធេងក្នុងទំនាក់ទំនងទ្វេភាគី
ផ្ទុយនឹងយថាទស្សន៍ភ្លឺស្វាងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាទូទៅ ទំនាក់ទំនងទ្វេភាគីរវាងចិននិងឥណ្ឌាមិនល្អឡើយដោយគង់វង្សការខ្វែងគំនិត
មួយចំនួន។
មួយថ្ងៃមុននឹងដំណើរទស្សនកិច្ចរបស់លោក Xi Jinping រដ្ឋាភិបាលឥណ្ឌាបានប្រកាសនឹងការពាររឹងមាំខ្សែផ្លូវព្រំដែនមានប្រវែង៣៥០០គីឡូម៉ែត្រជាមួយ
ចិន។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Syed Akbaruddin បានអះអាង
ថាបញ្ហាសំខាន់នេះនឹងត្រូវបាននាយករដ្ឋមន្ត្រីលោក Narenda Modi លើកឡើង
ក្នុងការពិភាគ្សាជាមួយប្រធានរដ្ឋចិនលោក Xi Jinping។
ក្រៅពីជំលោះដែនដីនោះ ទំនាក់ទំនងនៃប្រទេសទាំងពីរនៅជួបការលំបាកខណៈដែលក្នុងប៉ុន្មានឆ្នាំកន្លងមក ប៉េកាំងបានបង្កើនការបង្កើតកំពង់ផេមូលដ្ឋាននៅដំបន់អាស៊ីខាងត្បូងដូចជាប៉ាគីស្ថាននិងស្រ៊ីឡង់កា បានបង្កើតការព្រួយបារម្ភអំពីការដែលចិនកំពុងស្វែងរកការហ៊ុំព័ទឥណ្ឌា។
មិនអាចបដិសេធបានថា ដំណើរទស្សនកិច្ចនៅឥណ្ឌាលើកនេះរបស់ប្រធាន
រដ្ឋចិនលោក Xi Jinping នឹងបង្កើតឱកាសដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសចំនួន២មានចំនួនប្រជាជនច្រើនបំផុតលើពិភពលោក។ ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចអភិវឌ្ឍន៍យ់ាងខ្លាំងក្លាមិនមែននឹងផ្លាស់ប្តូរទៅជា
ទំនាក់ទំនងទ្វេភាគីល្អលើគ្រប់វិស័យឡើយ៕