ទិតៀននិងស្វ័យទិតៀនជីវភាពនយោបាយមានប្រសិទ្ធភាពរបស់បក្ស។

THU HOA Theo VOV -
Chia sẻ
VOV-ក្នុងខែចុងក្រោយរបស់ឆ្នាំ២០១២នេះនៅបណ្ដា
សាខាបក្សកុម្មុយនីស្ត​វៀតណាមលើទូទាំងប្រទេស
បាននិងកំពុងប្រព្រឹត្តទៅវគ្គទិតៀននិងស្វ័យទិតៀន
តាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤របស់
បក្សកុម្មុយនីស្តវៀតណាមអំពី​បញ្ហាបន្ទាន់មួយចំនួនក្នុងការកសាងបក្ស។ បានប្រព្រឹត្តទៅចាប់ពីខែសីហា​ឆ្នាំ​២០១២​ជាមួយការចាប់ផ្ដើមពីការទិតៀននិងស្វ័យទិតៀនរបស់ការិយាល័យ​នយោបាយគណៈលេខា មកដល់ឥឡូវនេះវគ្គជីវភាពនយោបាយនេះត្រូវបានដំណើរការដ៏ទូលំទូលាយក្នុង​បក្សទាំងមូល។

ទិតៀននិងស្វ័យទិតៀនជីវភាពនយោបាយមានប្រសិទ្ធភាពរបស់បក្ស។ - ảnh 1
ទិតៀននិងស្វ័យទិតៀនជីវភាពនយោបាយមានប្រសិទ្ធភាពរបស់បក្ស។


        VOV-គោលដៅនៃការទិតៀននិងស្វ័យទិតៀនលើកនេះគឺអនុវត្តសេចក្តី​សំរេចចិត្តមជ្ឈឹមលើកទី៤អំពីបញ្ហាបន្ទាន់មួយចំនួនក្នុងការកសាងបក្សនា
បច្ចុប្បន្ន សំដៅទប់ស្កាត់ជំនះពុកពារប្រកបដោយប្រសិទ្ធភាពស្ថានភាពចុះ
ខ្សោយអំពីសតិអារម្មណ៍សិលធម៍របៀបរស់នៅរបស់កម្មាភិបាលបក្ខជនរួម
ចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនទៅលើបក្ស។ គិតតាំងពីខែសីហា
ឆ្នាំ២០១២ ការិយាល័យនយោបាយគណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀត
ណាមបានធ្វើជាគំរូឈានមុខដំណើរការទិតៀននិងស្វ័យទិតៀន។ ស្ដីអំពី
របៀបដំណើរការទិតៀននិងស្វ័យ​ទិតៀនរបស់ការិយាល័យនយោបាយគណៈ
លេខា លោក Ngo Van Du សមាជិក​ការិយាល័យនយោបាយនិងជាប្រធាន
គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានឲ្យដឹងថា៖

        “វគ្គទិតៀននិងស្វ័យទិតៀនលើកនេះរៀបចំក្នុងរយៈពេល១៦ថ្ងៃ និងត្រូវ
បានចែក​ជាច្រើនជំហាន។ ដើមដំបូងគឺដំណើរការទិតៀនពិនិត្យក្នុងសមូហភាព បន្ទាប់ទៀតគឺពិនិត្យ​សមមិត្តថ្នាក់ដឹកនាំស្នូលចំនួន៤រូបរួមមានអគ្គលេខាបក្ស
ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី​និងប្រធានរដ្ឋសភា។ និងបន្ទាប់នោះគឺទិតៀននិង
ស្វ័យទិតៀន​ចំពោះ​សមមិត្តចំនួន១៤រូបក្នុងការិយាល័យនយោបាយនិងគណៈ
លេខា។”

          វគ្គពិនិត្យទិតៀននិងស្វ័យទិតៀនក្នុងបក្សចាប់ផ្ដើមពីការិយាល័យនយោបាយ
គណៈលេខាពិតប្រាកដជាវគ្គជីវភាពនយោបាយដ៏សែនសំខាន់ដើម្បីភាពស្អាតស្អំ
រឹងមាំរបស់បក្ស។ បណ្ដាខ្លឹមសារពិនិត្យរបស់ការិយាល័យនយោបាយគណៈលេខា​បានក្ដាប់ជាប់នឹងស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤។ បរិយាកាសពិភាគ្សា​ទិតៀននិងស្វ័យទិតៀន ការរួមមតិពិភាគ្សាប្រព្រឹត្តទៅដោយស្មោះត្រង់និងស្ថាបនា។
អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើ
លទ្ធផលជា​ជំហានដំបូងនៃវគ្គទិតៀននិងស្វ័យទិតៀនថា៖

           “តាមរយះការទិតៀនស្វ័យទិតៀននិងផ្ទៀងស្តាប់ការរួមមតិរបស់កម្មាភិបាល​ បក្ខជនក៍ដូចជាមហាជន សមូហភាពការិយាល័យនយោបាយ​​គណះលេខា​ សមាជិកម្នាក់នៃការិយាល័យនយោបាយ    គណះកម្មាធិការមជ្ឈឹមបានយល់ឃើញ​
ច្បាស់​​នូវគុណសម្បត្តិពិសេសគឺគុណវិបត្តិ​។ពីនោះវិភាគមូលហេតុកែលំអ និងជំនះ
​ពុះពារ។​ ការិយាល័យនយោបាយ គណះលេខា បានពិភាគ្សានិង​បញ្ជាណែនាំ​ដោះស្រាយរាល់បញ្ហាក្តៅគគុក។ល។“។

ទិតៀននិងស្វ័យទិតៀនជីវភាពនយោបាយមានប្រសិទ្ធភាពរបស់បក្ស។ - ảnh 2
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong

           បន្ទាប់នោះបក្សភាគនិងសាខាបក្សពីមជ្ឈឹមដល់មូលដ្ឋាននៅទូទាំងប្រទេស​
បាន​ដំណើរការ ទិតៀន ស្វ័យទិតៀន។ កម្មាភិបាល បក្ខជននៅទូទាំងប្រទេស​ ដំណើរការទិតៀនស្វ័យទិតៀនរួមមតិក្នុងបំណងការងារនេះក្នុងបក្សទទួលបាន​លទ្ឋផលដ៍ល្អប្រសើ។លោក Tran Hong Quan បក្ខជននៅសាខាបក្ស  Thang Long
ខ័ណ្ឌHoan Kiem​ ទីក្រុងហាណូយអះអាងថា​៖

        “ការទិតៀនស្វ័យទិតៀនមិនត្រឹមតែសំដែងដោយស្មារតីបុណ្ណោះទេ ថែមទាំង​បក្ខជនទាំងឡាយត្រូវមានការរួមមតិដោយឡែករបស់ខ្លួនទៀតផងជាពិសេសទឹក
ចិត្តរបស់​ខ្លួនដើម្បីបុព្វហរតុរបស់បក្សនិងប្រទេសជាតិ “។

        ដោយស្មារតីធ្វើជាគំរូឈានទៅមុខការិយាល័យនយោបាយ គណះកម្មាធិការ
មជ្ឈឹម​​បក្សកម្មុយនិស្តវៀតណាមបានដំណើរការទិតៀននិងស្វ័យទិតៀនបើកចេញ
វគ្ក​ធ្វើ​ជីវភាពនយោបាយដ៍ទូលំទូលាយក្នុងបក្សទាំងមូលក្នុងឆ្នាំ២០១២។ បន្ទាប់ពី
វគ្គ​ធ្វើ​ជីវភាពនេះការអនុវត្ត ការទិតៀននិងស្វ័យទិតៀនតាមស្មារតីនៃសន្និបាត
មជ្ឈឹម​លើក​ទី៤នឹងបានរៀបចំជាប្រចាំក្នុងបក្សរួមចំណែកបង្កើនកំលាំងខ្លាំងដឹកនាំ
របស់​បក្សកុម្មុយនិស្តវៀតណាម៕

ប្រតិកម្មទៅវិញ