ទិតៀនចំណុចសំខាន់នយោបាយក្នុងការងារកសាងបក្ស។

THU HOA Theo VOV -
Chia sẻ

VOV-ពេលវេលារំលឹកខួបលើកទី៨៣ទិវាបង្កើតបក្ស
កុម្មុយនីស្តវៀតណាម (ទី៣កុម្ភៈ) ក៏ជាពេលវេលាកត់
សម្គាល់រយៈពេល១ឆ្នាំលាតត្រដាងអនុវត្តសេចក្តីសំ
រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១អំពីបញ្ហាបន្ទាន់
មួយចំនួនក្នុងការកសាងបក្សនា​បច្ចុប្បន្ន ក្នុងនោះមានសកម្មភាពទិតៀននិងស្វ័យ
ទិតៀនក្នុងបក្សទាំងមូល។ វគ្គ​ជីវភាពនយោបាយដ៏ទូលំទូលាយនេះបានបង្កើត
ប្រតិកម្មសកម្ម ដែលរួមចំណែកទៅក្នុងភារកិច្ចកសាងនិងរៀបចំបក្ស។

ទិតៀនចំណុចសំខាន់នយោបាយក្នុងការងារកសាងបក្ស។ - ảnh 1
សន្និបាតកម្មាភិបាលទូទាំងប្រទេសណែនាំដំណើរការទិតៀននិងស្វ័យទិតៀន។


        VOV-សកម្មភាពទិតៀននិងស្វ័យទិតៀនក្នុងបក្សកុម្មុយនីស្តវៀតណាមត្រូវ​បានដំណើរការជាប្រចាំពីមុនមក។ ប៉ុន្តែការទិតៀននិងស្វ័យទិតៀនតាមស្មារតី​
នៃ​សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤អំពីបញ្ហាចាំបាច់មួយចំនួនក្នុងការកសាង
បក្ស​នាបច្ចុប្បន្នដែលត្រូវបានដំណើរការក្នុងឆ្នាំ២០១២ជាវគ្គជីវភាពនយោបាយ
សំខាន់ពិសេសដើម្បីភាពស្អាតស្អំរឹងមាំរបស់បក្សនិងជាចំណុចសំខាន់ក្នុងការ
ងារកសាងបក្ស។ បណ្ឌិត Nguyen Duc Ha ប្រធាននាយករដ្ឋានមូលដ្ឋានបក្ស
គណៈ​ចាត់តាំងមជ្ឈឹមបានឲ្យដឹងថា៖

        “វគ្គទិតៀននិងស្វ័យទិតៀនលើកនេះដំណើរការក្នុងបក្សទាំងមូល។​ លើក
នេះ​យើងបានធ្វើពីលើចុះក្រោមនិងពីក្នុងទៅក្រៅ អនុវត្តក្នុងសមូហភាពមុន
បុគ្គលក្រោយ។ និង​ជាពិសេសអង្គការបុគ្គលរួមយោបល់មុនពេលដំណើរការ
ទិតៀន។”

        កំពូលនៃវគ្គទិតៀននិងស្វ័យទិតៀនក្នុងបក្សបានប្រព្រឹត្តទៅចាប់ពីខែសីហា​
ដល់ខែធ្នូឆ្នាំ២០១២ ចាប់ផ្ដើមពីការិយាល័យនយោបាយគណៈលេខាដល់គណៈ​កម្មាធិការបក្សសមូហភាពថ្នាក់ដឹកនាំស្ថាប័នអង្គភាពនិងកម្មាភិបាលបក្ខជន
ម្នាក់ៗក្នុងបក្សទាំងមូលពីមជ្ឈឹមដល់មូលដ្ឋាន។ វគ្គជីវភាពនយបាយនេះក្នុងឆ្នាំ
២០១២ទទួលបានលទ្ធផលសកម្ម។​សាស្ត្រាចាររងបណ្ឌិត Vu Van Phuc អគ្គនិព័ន្ធនាយកទស្សនាវដ្តីបក្សកុម្មុយនីស្តបានចាត់ទុកថា៖

        “លទ្ធផលមុនបង្អស់គឺការធ្វើជាគំរូរបស់សមូហភាពការិយាល័យនយោបាយ
គណៈលេខានិងសមាជិកម្នាក់ៗ។ នោះគឺជាមូលដ្ឋានដើម្បីកម្មាភិបាលបក្ខជននិង​អង្គការមូលដ្ឋានបក្សអនុវត្តការទិតៀនយ៉ាងម៉ត់ចត់។ ការទិតៀន​ការិយាល័យ នយោបាយគណៈលេខាបានបង្កើតការផ្លាស់ប្តូរថ្មីក្នុងសតិអារម្មណ៍គំនិតគិតគូរ
បស់កម្មាភិបាលបក្ខជន។”

ទិតៀនចំណុចសំខាន់នយោបាយក្នុងការងារកសាងបក្ស។ - ảnh 2
សាស្ត្រាចាររងបណ្ឌិត Vu Van Phuc អគ្គនិព័ន្ធនាយកទស្សនាវដ្តីបក្សកុម្មុយនីស្ត

        ទន្ទឹមនឹងសកម្មភាពទិតៀននិងស្វ័យទិតៀន ការងារកសាងបក្សក្នុងឆ្នាំ​
២០១២​​នៅ​យកចិត្តទកដាក់ជាពិសេសដល់ការធ្វើគំរូរបស់អ្នក​ប្រមុខអង្គការនិង
អង្គភាព។ ប្រសិទ្ធភាពរបស់វគ្គជីវភាពនយោបាយ នេះជះឥទ្ធិពលយ៉ាងខ្លាំង
ចំពោះភារកិច្ច​កសាងនិងរៀបចំបក្ស ជាជំហានដំបូងទប់ស្កាត់ឱនភាពអំពី
សតិអារម្មណ៍​សិលធម៍របៀបរស់នៅមួយផ្នែករបស់កម្មាភិបាលបក្ខជន។
សាស្ត្រាចារងបណ្ឌិត Vu Van Phuc បានសង្កត់ធ្ងន់ថា៖

        “កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗ ពីកម្មាភិបាលស្នូល ជាន់ខ្ពស់បំផុតរបស់
បក្ស ដល់កម្មាភិបាល បក្ខជនសុទ្ធតែត្រូវឆ្លុះមើលខ្លួនឯងថាផ្នែកណាខ្លាំងផ្នែក
ណាខ្សោយសមូហភាពផ្តល់មតិចំពោះ កម្មាភិបាលម្នាក់ៗ​បក្ខជន​ម្នាក់ៗ ដើម្បី មនុស្សម្នាក់ៗ រកឃើញនូវគុណវិបត្តិ គុណសម្បត្តិ ដើម្បីជំនះពុះពារ។ ទីពីរគឺ 
តាមរយះការអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈឹមលើកទី ៤​ប្រជាជន
 ក៏ត្រូវចូលរួមពិនិត្យមើលយ៉ាងហ្ម៉ត់ចត់ជាង និងក្តាប់ជាប់ជាង ការងារហាត់
ពត់លត់ដំរបស់​អង្គការបក្សនិមួយៗ កម្មាភិបាលម្នាក់ៗ និងបក្ខជនម្នាក់ៗ។ ”

        សកម្មភាពទិតៀននិងស្វ័យទិតៀន តាមស្មារតីនៃសេចក្ដីសម្រេចចិត្តនៃ​សន្និបាតមជ្ឈឹម លើកទី ៤ ក្នុងឆ្នាំ ២០១២ បានក្លាយទៅជាព្រឹត្តិការណ៍
នយោបាយលេចធ្លោ ក្នុងបក្ស មានការជះឥទ្ធិពលសំខាន់ចំពោះការកសាង
និងរៀបចំបក្ស  សំដៅលើកកំពស់ប្រសិទ្ធភាពការដឹកនាំរបស់បក្សកុម្មុយនិស្ត
វៀតណាម៕

ប្រតិកម្មទៅវិញ