តើឱកាសសន្តិភាពនឹងត្រឡប់មកជាមួយប្រជាជននៅតំបន់ហ្គាហ្សាដែរឬទេ?

HONG VAN
Chia sẻ

(VOVworld)-រហូតដល់ថ្ងៃនេះ កិច្ចព្រមព្រៀងឈប់
បាញ់ក្នុងរយៈពេល៧២ម៉ោង រវាងអ៊ីស្រាអ៊ែលនិង
ក្រុមហាម៉ាស់ ដោយអេហ្ស៊ីបធ្វើជាអាជ្ញាកណ្តាល
បានឆ្លងកាត់ ២/៣ពេលវេលាដែលបានកំណត់។ ប៉ុន្តែការដែលទាំងភាគី
អ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន បានគោរពបទឈប់បាញ់មកដល់ពេលនេះ
គឺមិនមានន័យថា ឱកាសសន្តិភាពនឹងត្រឡប់មកយ៉ាងឆាប់ៗជាមួយ
ប្រជាជននៅតំបន់ហ្គាហ្សាឡើយ។

(VOVworld)-រហូតដល់ថ្ងៃនេះ កិច្ចព្រមព្រៀងឈប់បាញ់ក្នុងរយៈពេល៧២ម៉ោង
រវាងអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់ ដោយអេហ្ស៊ីបធ្វើជាអាជ្ញាកណ្តាល បានឆ្លង
កាត់២/៣ពេលវេលាដែលបានកំណត់។ ប៉ុន្តែការដែល ទាំងភាគីអ៊ីស្រាអ៊ែលនិង
ប៉ាឡេស្ទីន បានគោរពបទឈប់បាញ់មកដល់ពេលនេះ គឺមិនមានន័យថា ឱកាស
សន្តិភាពនឹងត្រឡប់មកយ៉ាងឆាប់ៗជាមួយប្រជាជននៅតំបន់ហ្គាហ្សាឡើយ។

តើឱកាសសន្តិភាពនឹងត្រឡប់មកជាមួយប្រជាជននៅតំបន់ហ្គាហ្សាដែរឬទេ? - ảnh 1
កងទ័ពអ៊ីស្រាអ៊ែលដកចេញពីតំបន់ហ្គាហ្សាមុននឹងបទឈប់បាញ់
មានសុភពភាព (រូបថតៈ baomoi)

        កិច្ចព្រមព្រៀងឈប់បាញ់នេះទទួលបានក្រោយរយៈពេល២៩ថ្ងៃ កើតមាន
ឡើងជំលោះរវាងអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់ បណ្តាលឲ្យប្រជាជនប៉ាឡេស៊ីន ជិត២០០០នាក់ត្រូវស្លាប់ ដោយការបាញ់ប្រហារ របស់អ៊ីស្រាអ៊ែល។

        តាមកិច្ចព្រមព្រៀងថ្មីនេះ  កងទ័ពជើងគោករបស់អ៊ីស្រាអ៊ែលនឹងដកចេញ
ពីតំបន់ ហ្គាហ្សាទាំងស្រុង។ នេះក៏ជាលក្ខ័ណ្ឌ១ក្នុងចំណោមលក្ខ័ណ្ឌដែលក្រុម
ហាម៉ាស់នាំចេញ សម្រាប់ឆ្ពោះទៅកិច្ចព្រមព្រៀងឈប់បាញ់១ដ៏យូរអង្វែង។ កង
ទ័ពអ៊ីស្រាអ៊ែលក៏បានប្រកាសដែរថា គេបានបំផ្លាញចោលទាំងស្រុង ផ្លូវក្រោម
ដីដែលឆ្លងកាត់ព្រំដែន របស់ក្រុមហាម៉ាស់ ជាគោលដៅចំបងនៃការវាយប្រហារ
ទៅលើតំបន់ហ្គាហ្សារបស់អ៊ីស្រា អ៊ែលលើកនេះ។

        ប្រតិកម្មសកម្មរបស់សហគមន៍អន្តរជាតិ

        នៅចំពោះមុខសាព័ត៌មានអន្តរជាតិ បណ្តានាយទាហានរបស់អ៊ីស្រាអ៊ែល
និង ក្រុមហាម៉ាស់ សុទ្ធតែសន្យាគោរពកិច្ចព្រមព្រៀងឈប់បាញ់។ នេះជាពេល
វេលាដ៏មាន តម្លៃ​ដើម្បីភាគីនានាអនុវត្តន៍ការជួយឧបត្ថម្ភមនុស្សធម៌​​ ព្រមទាំង
ជាឱកាសដើម្បី អ.ស.ប  អាមេរិក  Tel Aviv Hamas និងអេហ្ស៊ីប ស្វែងរកបទ
ឈប់បាញ់ជារៀងរហូត។ មុននឹងកិច្ចព្រមព្រៀងឈប់បាញ់មានសុពលភាព​
កងទ័ពអ៊ីស្រាអ៊ែល បាន ដកកម្លាំងចេញទាំងស្រុងពីតំបន់ហ្គាហ្សា។ អ្នកនាំ
ពាក្យរបស់កងទ័ពអ៊ីស្រា អ៊ែល វរសេនីទោ Peter Lerner បានឲ្យដឹងថា បទ
បញ្ជាដកកងទ័ពចេញពីតំបន់ ហ្គាហ្សា​បាននាំចេញ ក្រោយពីកងទ័ពរបស់
ប្រទេសនេះ សម្រេចបានយុទ្ធនាការ បំផ្លាញបណ្តាផ្លូវក្រោមដីឆ្លងព្រំដែនរបស់
ក្រុមហាម៉ាស់ ។

តើឱកាសសន្តិភាពនឹងត្រឡប់មកជាមួយប្រជាជននៅតំបន់ហ្គាហ្សាដែរឬទេ? - ảnh 2
តើឱកាសសន្តិភាពនឹងត្រឡប់មកជាមួយប្រជាជននៅ
តំបន់ហ្គាហ្សាដែរឬទេ?

      សហគមន៍អន្តរជាតិសង្ឃឹមថា៖ ការព្រមព្រៀងឈប់បាញ់នេះគឺជាឱកាស
ដើម្បីបើកចេញជំនួបសន្ទនាជាមួយភាគីនានា។ អាមេរិកបានអបអរសាទររបត់
សំខាន់នេះ និងចាត់ទុកនេះគឺជាឱកាសជាក់ស្ដែងសម្រាប់កិច្ចព្រមព្រៀងសកម្ម
ជាបន្ត។ អាមេរិកក៏បានស្នើទាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ត្រូវគោរពបទឈប់
បាញ់នេះយ៉ាងដាច់ខាត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban
Ki​-moon ក៏បានដាស់តឿនអ៊ីស្រាអែលនិងក្រុមហាម៉ាស់ត្រូវអត់ធ្មត់ជាអតិបរិមា
 ដោយអំពាវនាវភាគីនានាដំណើការចរចារនៅទីក្រុងគែយ៉ាងឆាប់ៗផងដែរ។

        យថាទស្សន៍សន្តិភាពដ៏ស្តួចស្ដើង

             បន្ទាប់ពី១ថ្ងៃបទឈប់បាញ់ចូលជាធរមាននេះ នាថ្ងៃទី៦ សីហា អ៊ីស្រា
អែលបានយល់ព្រមអូសបន្លាយរយៈពេលឈប់បាញ់នាបច្ចុប្បន្ន នៅតំបន់ហ្គា
ហ្សាដល់ថ្ងៃទី៨ សីហា ក្នុងកាលះទេសះ បណ្ដាការចរចារជាប្រយោលរវាង
អ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន ប្រព្រឹត្តទៅនៅទីក្រុងគែរបស់អេសហ្ស៊ីប។ ប៉ុន្តែក្រុម
ហាម៉ាស់បានបដិសេធព័ត៍មាននេះភ្លាម ហើយថែមទាំងអះអាងថា៖អាចបន្ត
ការវាយប្រហារឡើងវិញ ប្រសិនបើអ៊ីស្រាអែលមិនបំពេញរាល់ការទាមទារ
របស់ប៉ាឡេស្ទីនេះ។ 

        ក្នុងព្រឹត្តិការណ៍ទាក់ទិនមយយទៀត ទោះបីជាអនុវត្តបទឈប់បាញ់ក្តី 
ប៉ុន្តែរដ្ឋអំណាចអ៊ីស្រាអ៊ែលបានអោយដឹងថានឹងបន្តពង្រាយកងទ័ពនៅ
បណ្ដាតំបន់ការពារនៅខាងក្រៅតំបន់ហ្គាហ្សាដើម្បីបង្ការការវាយប្រហារដែរ។

     ស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា៖ កិច្ចព្រមព្រៀងឈប់បាញ់
នេះជាលទ្ធផលនៃកម្លាំងសម្ពាធពីសហគមន៍អន្តរជាតិ មិនមែនមកពីភាព
ម្ចាស់ការរបស់អ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់ទេ។ដូច្នេះ មជ្ឈដ្ឋានអ្នកវិភាគបាន
ចាត់ទុកថា៖ សន្តិភាពនៅតំបន់ហ្គាហ្សាក្នុងអនាគតនៅស្តួចស្ដើងណាស់៕

ប្រតិកម្មទៅវិញ