តើវិបត្តិនៅស៊ីរីបានមកដល់ទីបញ្ចប់

ANH HUYEN Theo VOVWORLD -
Chia sẻ

វិបត្តិនយោបាយនៅ ស៊ីរីកំពុងប្រព្រឹត្តទៅតាមទិសជាច្រើន
ដែលពិបាកព្យាករណ៍បាន។គិតតាំងពីថ្ងៃទី១កញ្ញាខាងមុខ
អ្នកការទូតជនជាតិ Algeri ​លោក​ Lakhdar Brahimiនឹងទទួល
ដំណែងជាបេសកជនពិសេសទទួលបន្ទុកបញ្ហាស៊ីរីរបស់
អ.ស.បនិងសម្ព័ន្ឋអារ៉ាប់ដោយកិច្ចសន្យាថានឹងដាក់ផលប្រយោធន៍របស់ប្រជាជន
ស៊ីរីលើអ្វីៗទាំងអស់ព្រមទាំងនឹងធ្វើអ្វីៗដែលអាចធ្វើបានដើម្បីជួយឧបត្ថម្ភប្រទេស
នៅមជ្ឈឹមបូពា៏នេះ។រួមជាមួយនោះអ៊ីរ៉ង់បានអោយដឹងថា នៅសន្និសីទកំពូលនៃ
ចលនាមិនចូលបក្សសម្ព័ន្ឋ(NAM) នៅ Tehran នាចុងខែសីហា​​​  ប្រទេសនេះនឹង
នាំចេញសំណើរមួយសំដៅបញ្ឈប់វិបត្តិនៅស៊ីរី។

​​​​​​​​​​​​​​​​​​​​         
                      

តើវិបត្តិនៅស៊ីរីបានមកដល់ទីបញ្ចប់ - ảnh 1
សភាពការណ៏នយោបាយនៅស៊ីរីពិបាករក

បានចម្លើយ (Image: Internet)


Vovworld-ក្នុងព្រឹត្តិការណ៍ ទាក់ទិនថ្មី១គឺថ្ងៃទី២៧សីហា កំលាំងប៉ះបោរបានបាញ់
ទម្លាក់ឧទ្ឋមភាគចក្រ១គ្រឿងនៃកងទ័ពស៊ីរីនៅខ័ណ្ឌ Jobar ជាយក្រុង Damascus​
។ក្នុងពេលនោះដែរបណ្តាសកម្មជនរបស់ភាគីប្រឆាំងបានអោយដឹងថា ការបាញ់
កាំភ្លើងធំនិងការវាយប្រហារដោយឧទ្ឋមភាគចក្រទៅលើដំបន់ជាយក្រុងបានកើន
ឡើងពី១ថ្ងៃទោ១ថ្ងៃ។ដោយឡែកក្នុងថ្ងៃទី២៧សីហាបណ្តាការវាយប្រហារតាម
ជើងអាកាសបានធ្វើឲ្យមនុស្សតិចបំផុត៦០នាក់ត្រូវស្លាប់។សាធារណះមតិបាន
ចោទសំណួរថា ហេតុអ្វីវិបត្តិនេះពន្យាពេលវែងដល់អញ្ចឹង។ជាង១៧ខែបានកន្លង
ផុតទៅហើយ ប៉ុន្តែគេពុំទាន់រុករកបានដំណោះស្រាយណា១ឡើយ។ផែនការ៦
“ ខ“របស់បេសកជនពិសេសរួម​Kofi Annan គ្មានឱកាសទទួលបានជោគជ័យដោយ
សារសហគមន៍អន្តរជាតិនិងរដ្ឋអំណាចស៊ីរីមិនយល់ព្រមដំណោះស្រាយដំណើរការ
ចរចារទេ។ប្រធានាធិបតីស៊ីរី Bashar Al Assad  បានប្រកាសជាច្រើនលើកថា​ មិនបោះ
បង់ចោលសិទ្ឋិអំណាចដោយដាច់ខាតក្នុងពេលដែលកំលាំងប៉ះបោរចង់សង្កេតឃើញ
លោក Bashar Al Assad ត្រូវលាលែងពីដំណែង។


                        

តើវិបត្តិនៅស៊ីរីបានមកដល់ទីបញ្ចប់ - ảnh 2
ទម្លាក់គ្រាប់បែក​ នៅប្រព្រឹត្តទៅនៅស៊ីរី(Image: Internet)

នាថ្ងៃទី២៧សីហាប្រធានាធិបតី ​បារាំង លោក François Hollandeបានប្រកាសថាParis
មិនទទួលស្គាល់រដ្ឋាភិបាលជាបណ្តោះអាសន្នរបស់ស៊ីរីក្រោយពីស្ថាប័ននេះត្រូវបាន
បង្កើតឡើងនោះ។លោកបានដាស់តឿនកំលាំងប៉ះបោរបង្កើតរដ្ឋាភិបាលជាបណ្តោះ
អាសន្នយ៉ាងឆាប់។អ្នកនាំមុខប្រទេសបារាំងក៍បានទទួលស្គាល់ដែរថាParis​កំពុង
ធ្វើការជាមួយបណ្តាដៃគូអំពីលទ្ឋភាពបង្កើតដំបន់ស១នៅស៊ីរីលើកឡើងដោយទួរគី។
ពេលលើកឡើងនូវគំនិតនេះសាធារណះមតិចាត់ទុកថា៖នេះជាគំនិតដោយមានការ
ប៉ុនប៉ង់ជាច្រើន។ព្រោះថា៖ការបង្កើតតំបន់ហាមការហោះហើរក៏មានន័យថា៖ការធ្វើ
អន្តរាគមធំនឹងជ្រៅ១របស់លោកខាងលិចជិតចាប់ផ្តើមសេនារីយូ“ក្រោយស៊ីរី”ត្រូវបាន
គូរចេញដូចជាអ្វីៗដែលបានកើតមានឡើងចំពោះលីប៉ី។ក៏ប៉ុន្តែសាធារណះមតិចោទ
សំណួរថា៖តើ​​ការចុះចេញពីតំណែងរបស់លោក​  Bashar al-Assad ​ធានាបានថា៖លិទ្ធិប្រជាធិបតេយ្យនឹងផ្លាស់ឲ្យរបបផ្តាច់ការនៅប្រទេសនេះឫទេ​?នឹងប្រការនេះ
ជះឥទ្ធិពលយ៉ាងម៉េចដល់សភាពការណ៏នយោបាយនៅក្នុងតំបន់?គួឲ្យពិបាករក
បានចម្លើយ ។

ក្នុងការពិតជាក់ស្តែង​ដោយមានការគាំទ្ររបស់លោកខាងលិច ភាគីប្រឆាំងបាន
មានទីឈរជើង១នៅស៊ីរី។ពេលថ្មីៗនេះកំលាំងនេះប្រកាសថា៖បានត្រួតត្រា៦០%
ទីក្រុង  Aleppo ។​​ទីក្រុង Damascus​ ត្រូវប្រើវិធានការណ៏ទម្លាក់គ្រាប់បែក​ ទៅលើ​Aleppo ដោយមិនទទួលបានលទ្ធផលមានចរិតសំរេចកំណត់ឡើយ។ការគាំទ្រយ៉ាង
ខ្លាំងក្លាពីខាងក្រៅបាននឹងកំពុងរុញសង្គ្រាមឲ្យកាន់តែស្ញើបស្ញែងថែមទៀត។គេព្រួយ
បារម្មណ៏ថា៖បើត្រូវរុញឲ្យធ្លាក់ទៅក្នុងភាពទល់ច្រក​ រដ្ឋអំណាចរបស់លោក ​  Bashar al-
Assad ​នឹងប្រើប្រាស់វិធានការណ៏ខ្លាំង។មិនលើកលែងលទ្ធភាពរបប​ Damascus​ នឹងប្រើ
ប្រាស់អាវុធគីមីពេលត្រូវប្រឈមមុខនឹងបរាជ័យ។​បើសិនជាប្រការនេះកើតមាន ​វានឹង
ជាគ្រោះសោនាដកម្ម​១ចំពោះមនុស្សលោក។​ប្រធានាធិបតីអាមេរិក  Barak Obamaបាន
វែកញែកនូវកំរិតអាសន្នក្រហម១ចំពោះស៊ីរី ។ក៏ប៉ុន្តែគ្មានអ្នកណាអាចទាយទុកជាមុន
បានថា៖ប្រការអ្វីនឹងកើតមានឡើងទេ​។ក៏ប៉ុន្តែ បើទីបញ្ចប់បាន​ចូលដល់​ចំនួនមនុស្ស
ស្លាប់​ នឹងការខូចខាតពីប្រជាជននឹងធំសម្បើមជាពិតប្រកដ៕

ប្រតិកម្មទៅវិញ